
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ឬ ហៅកាត់ថា កម្មវិធី EGD គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តអាទិភាពដែលបានដាក់ចេញនៅក្នុងសសរស្តម្ភ “ធុរកិច្ចឌីជីថល” នៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង ជាផ្នែកមួយនៃបញ្ចកោណទី ៥ (មុំទី ២) នៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
របៀបដំណើរការ
- សហគ្រាសចូលរួមក្នុងកម្មវិធី និងសកម្មភាពបរិវត្តកម្មឌីជីថល
- កម្មវិធីផ្តល់ការគាំទ្រក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល
- ផ្តល់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពឌីជីថល
- ភ្ជាប់សហគ្រាសជាមួយថ្នាល និងប្រព័ន្ធអេកូឡូស៊ីឌីជីថល
- ជំរុញការប្រើប្រាស់ថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល
ការគាំទ្របរិវត្តកម្មឌីជីថលសហគ្រាស
កម្មវិធី EGD ផ្តោតលើការជួយសហគ្រាសក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។
លក្ខណៈពិសេសសំខាន់ៗ
កម្មវិធីគាំទ្របរិវត្តកម្មឌីជីថលសហគ្រាស
ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព
ការគាំទ្រការចាប់យកបច្ចេកវិទ្យាឌីជីថល
ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថល
