មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនា បញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ (Tier IV Certification of Design Documents) ពីស្ថាប័នអន្តរជាតិ Uptime Institute

ថ្ងៃទី​៨ មេសា ២០២៦

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាផ្លូវការនូវវិញ្ញាបនបត្របញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ លើឯកសាររចនា(Tier IV Certification of Design Documents-TCDD) ពីស្ថាប័នអន្តរជាតិ Uptime Institute នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងបានបង្ហាញជាសាធារណៈលើគេហទំព័រផ្លូវការ (www.uptimeinstitute.com) ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ នេះគឺជាជោគជ័យដ៏សំខាន់មួយ ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ ភាពប្រាកដនិយម និងមានចក្ខុវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការយកចិត្តទុកដាក់ណែនាំតម្រង់ទិសជាប់ជាប្រចាំពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានសុវត្ថិភាពខ្ពស់ និងគ្មានការរអាក់រអួល ដើម្បីបម្រើដល់សេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

មជ្ឈមណ្ឌលទិន្នន័យនិងសង្គ្រោះទិន្នន័យរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការសាងសង់ និងដំណើរការសាកល្បងពេញលេញ ចាប់ពីចុងឆ្នាំ២០២៥ មក ដោយមានវិសាលភាព និងសមត្ថភាពអាចទ្រទ្រង់បានដល់ប្រមាណជា ៣០០ទូរ (Racks) និងគ្រោងរៀបចំដំណើរការជា Active-Active Data Center ជាមួយមជ្ឈមណ្ឌលទិន្នន័យរួម សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ និងអាចប្រើប្រាស់ជាសហទីតាំង(Co-location)សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់អង្គភាពនានា។

ការសាងសង់ ត្រូវបានត្រួតពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ អនុលោមតាមស្ដង់ដារបច្ចេកទេសមជ្ឈមណ្ឌលទិន្នន័យ កម្រិត៤ (Uptime Tier IV -ស្ថិរភាពដំណើរការ ៩៩,៩៩៥%) ដែលជាកម្រិតស្ដង់ដារខ្ពស់បំផុតពីវិទ្យាស្ថាន Uptime ដែលជាស្ថាប័នឯករាជ្យ ទទួលស្គាល់ និងល្បីល្បាញក្នុងការកំណត់ និងផ្តល់វិញ្ញាបនបត្រស្តង់ដារ Tier សម្រាប់វាស់វែងភាពជឿជាក់ និងភាពធន់របស់មជ្ឈមណ្ឌលទិន្នន័យ។

ជាមួយសមិទ្ធផលនេះ បានធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យខាងលើ ក្លាយជាមជ្ឈមណ្ឌលទិន្នន័យទី១ ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រកម្រិតខ្ពស់នេះ។

💡 តើអ្វីទៅជាវិញ្ញាបនបត្រ Uptime Tier IV?

វិញ្ញាបនបត្រ Tier IV គឺជាកម្រិតខ្ពស់បំផុត (Highest Standard) ក្នុងចំណោមកម្រិតទាំង ៤ នៃស្តង់ដារមជ្ឈមណ្ឌលទិន្នន័យរបស់ពិភពលោក។ ប្រព័ន្ធដែលទទួលបានកម្រិតនេះ ត្រូវបានរចនាឡើងដោយផ្អែកលើគោលការណ៍សំខាន់ៗដូចជា៖

ភាពធន់ខ្ពស់បំផុត (Fault Tolerance): ប្រព័ន្ធត្រូវបានរៀបចំឡើងឱ្យមានសមាសធាតុបម្រុង (Redundancy) គ្រប់ផ្នែកទាំងអស់។ ទោះបីជាមានឧបករណ៍ណាមួយខូច ឬមានការដាច់ចរន្តអគ្គិសនីក៏ដោយ ក៏ប្រព័ន្ធទាំងមូលនៅតែដំណើរការជាធម្មតា ដោយមិនរំខានដល់សេវាកម្មឡើយ។

ដំណើរការ ២៤/៧ ឥតឈប់ឈរ: បើធៀបនឹងកម្រិតផ្សេងៗ Tier IV ធានានូវអត្រាដំណើរការ (Uptime) រហូតដល់ ៩៩.៩៩៥% ដែលមានន័យថាក្នុងមួយឆ្នាំ ប្រព័ន្ធអាចមានការរអាក់រអួលមិនលើសពី ២៦ នាទីឡើយ។

សុវត្ថិភាព និងទំនុកចិត្ត: ជាស្ដង់ដារដែលប្រើប្រាស់ដោយស្ថាប័នហិរញ្ញវត្ថុធំៗ និងអង្គភាព រដ្ឋាភិបាលសំខាន់ៗនៅលើពិភពលោក ដើម្បីការពារទិន្នន័យពីគ្រោះថ្នាក់បច្ចេកទេសផ្សេងៗ។

សូមចុចអាន៖ https://mef.gov.kh/news/mef-dc-drc-uptime-tier-iv-certification/

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC

ថ្ងៃទី​៩ មិថុនា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំ "ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ក្រសួងមហាផ្ទៃ ២០២៦-២០៣៥"

ថ្ងៃទី​៨ មិថុនា ២០២៦

«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

ថ្ងៃទី​៦ មិថុនា ២០២៦

អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល”

ថ្ងៃទី​៤ មិថុនា ២០២៦

គណៈប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធពន្ធនាគារឆ្លាតវៃ (Smart prison) និងផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យាឌីជីថល នៅទីក្រុងណាននីង

ថ្ងៃទី​៣ មិថុនា ២០២៦

ព័ត៌មានទាក់ទង