Background

អំពីក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល

Icon
Icon
Icon
Icon
Icon
Icon

បរិវត្តកម្មឌីជីថលនឹងធ្វើឱ្យមានការផ្លាស់ប្ដូរដ៏គួរឱ្យ​កត់​សម្គាល់ទៅលើមូលដ្ឋាន និង ប្រព័ន្ធសេដ្ឋកិច្ច និង សង្គម ក៏ដូចជាទៅលើស្ទើរគ្រប់ទិដ្ឋភាព​នៃ​ជីវភាពរស់​នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។​ ការ​ណ៍នេះ​ទាមទារជាចម្បងនូវតួនាទី និង ​អភិបាលកិច្ចក្នុងការដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយធានាបាន​នូវ​គោលការណ៍គ្រឹះ​នៃការ​អភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល។ ដូច្នេះ​យន្តការអនុវត្ត ប្រកប​ដោយ​ភាពប្រទាក់ក្រឡា និង កិច្ចសហការគ្នាស៊ីជម្រៅ គឺជាកត្តាដែល​មិនអាច​ខ្វះបាន ដើម្បីធានាបាន​នូវការ​អនុវត្ត​ក្របខណ្ឌគោលនយោបាយ​នេះ​ឱ្យទទួល​បាន​ជោគជ័យដោយឆ្លុះបញ្ចាំងតាមរយៈការ​កំណត់​នូវ​ក្របខណ្ឌ​ស្ថាប័នដូចខាងក្រោម៖

រចនាសម្ព័ន្ធ

ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល

ក្រុមប្រឹក្សាយោបល់បច្ចេកវិទ្យាឌីជីថល

អគ្គលេខាធិការដ្ឋាន

គណៈកម្មាធិការ សន្តិសុខឌីជីថល

សមាសភាព

យោងតាមសេចក្តីសម្រេចស្ដីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លេខ ១២៧
សសរ ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៣ សមាសភាពរបស់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលមាន៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ប្រធាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

អនុប្រធានប្រចាំការ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

អនុប្រធាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ឯកឧត្តម ទៀ សីហា

អនុប្រធាន

ឯកឧត្តម ទៀ សីហា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តមជា វ៉ាន់ដេត

អនុប្រធាន

ឯកឧត្តមជា វ៉ាន់ដេត

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ឯកឧត្តម ហែម វណ្ណឌី

អនុប្រធាន

ឯកឧត្តម ហែម វណ្ណឌី

រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

សមាជិក

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា

ឯកឧត្តម សាយ សំអាល់

សមាជិក

ឯកឧត្តម សាយ សំអាល់

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

ឯកឧត្តម កើត រិទ្ធ

សមាជិក

ឯកឧត្តម កើត រិទ្ធ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ឯកឧត្តម ប្រាក់ សុខុន

សមាជិក

ឯកឧត្តម ប្រាក់ សុខុន

រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ឯកឧត្តម វង្សី វិស្សុត

សមាជិក

ឯកឧត្តម វង្សី វិស្សុត

ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី

ឯកឧត្តម ឌិត ទីណា

សមាជិក

ឯកឧត្តម ឌិត ទីណា

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោកជំទាវ ចម និម្មល

សមាជិក

លោកជំទាវ ចម និម្មល

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម

ឯកឧត្តម កែវ រតនៈ

សមាជិក

ឯកឧត្តម កែវ រតនៈ

រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល

តួនាទី និង ភារកិច្ច

ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង​ សង្គមឌីជីថល គឺជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ដែលមាន​​តួនាទី​តម្រង់ទិស និង​ ដាក់​ចេញ​នូ​វគោលនយោបាយ​​​សេដ្ឋកិច្ច និង​ សង្គម​ឌីជីថល។ ក្នុងន័យនេះក្រុមប្រឹក្សានេះ គឺជាស្ថាប័នកំពូលកម្រិត​នយោបាយ និង ​មានតួ​នាទីសំខាន់​ក្នុង​ការ​ដឹកនាំ និង ​ការសម្របសម្រួលអន្តរ​ស្ថាប័ន ​ក្រោម​ឆ័ត្រ​រួម ដែលមាន​​តួនាទី និង ​ភារកិច្ច​​ ដូចខាងក្រោម​៖

កំណត់​ចក្ខុវិស័យ​ និង ​រៀបចំ​គោល​នយោបាយ ​យុទ្ធសាស្ត្រ​ និង ​ឯកសារ​គោល​សំខាន់​ៗ​សម្រាប់​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​ សង្គម​​ឌីជីថល និង​ យន្ដ​ការអនុវត្ត​ប្រកបដោ​យប្រសិទ្ធភាព

ពិនិត្យ សម្របសម្រួល និង លើ​កអនុសាសន៍ជូន​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​លើផែនការ ​វិនិយោគលើគម្រោង​ទាក់ទងនឹង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ និង ​សង្គម​ឌីជីថល

ដឹកនាំ សម្របសម្រួល និង​ តាម​ដាន​ការ​អនុវត្ត​​ផែនការ​សកម្មភាព​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​​ឌីជីថល ដោយកំណត់​​​​សូច​នាករសមិទ្ធកម្ម​​គន្លឹះសម្រាប់ការ​តាមដាន​ការ​អនុវត្ត

ពិនិត្យ និង សម្រេចឱ្យមានការផ្សព្វផ្សាយឧត្តមានុវត្តន៍ បទពិសោធ ចំណេះដឹង ពុទ្ធិ ទេពកោសល្យ និង ជំនាញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល

កសាងទំនុកចិត្ត និង ភាពជឿជាក់ពីគ្រប់តួអង្គសង្គមលើប្រព័ន្ធ ឌីជីថល​ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គមឌីជីថល

បង្កើត​គណៈកម្មាធិការ គណៈកម្មការ ឬ ក្រុមការងារ​ពាក់ព័ន្ធតាម​ផ្នែក