ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល
វាស់វែងកម្រិតនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់បរិវត្តកម្មឌីជីថលដោយផ្អែកលើអនុសន្ទស្សន៍ ៣៖ ការតភ្ជាប់ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល, និងឡូហ្ស៊ីស្ទិកនិង ការដឹកជញ្ជូនគោលដៅចុងក្រោយ។
ការកសាងទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល
វាស់វែងទំនុកចិត្តលើប្រព័ន្ធឌីជីថល ដោយផ្អែកលើអនុសន្ទស្សន៍ ២៖ ក្របខណ្ឌច្បាប់ និង ការពង្រឹងការគ្រប់គ្រងសន្តិសុខឌីជីថល។
ការកសាងពលរដ្ឋឌីជីថល
វាស់វែងវឌ្ឍនភាពនៃការកសាងពលរដ្ឋឌីជីថលដោយផ្អែកលើអនុសន្ទស្សន៍ ៣៖ អ្នកដឹកនាំឌីជីថល បណ្តុំមនុស្សដែលមានទេពកោសល្យឌីជីថល, និងពលរដ្ឋឌីជីថល។
ការកសាងរដ្ឋាភិបាលឌីជីថល
វាស់វែងការកសាងរដ្ឋាភិបាលឌីជីថល ដោយផ្អែកលើអនុសន្ទស្សន៍ ៣៖ រដ្ឋាភិបាល និង សេវាសាធារណៈឌីជីថល គន្លឹះជំរុញការអនុវត្តឌីជីថលនិង អភិបាលកិច្ចផ្អែកលើទិន្នន័យ។
ការជំរុញធុរកិច្ចឌីជីថល
វាស់វែងការជំរុញធុរកិច្ចឌីជីថលដោយផ្អែកលើអនុសន្ទស្សន៍ ២៖ បរិវត្តកម្មឌីជីថលសហគ្រាស ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង ធុរកិច្ចថ្មី ។
ការកាត់បន្ថយផលប៉ះពាល់
វាស់វែងប្រសិទ្ធភាពនៃការកាត់បន្ថយផលប៉ះពាល់ដោយផ្អែកលើអនុសន្ទស្សន៍ ១៖ ទិដ្ឋភាពសេដ្ឋកិច្ចនិងសង្គម។

