លក្ខខណ្ឌទូទៅ
លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះអាចនឹងត្រូវផ្លាស់ប្តូរពីពេលមួយទៅពេលមួយ។ រាល់ការផ្លាស់ប្តូរទាំងអស់នឹងត្រូវបង្ហោះនៅលើទំព័រនេះ ហើយការចូលប្រើប្រាស់ ឬការប្រើប្រាស់គេហទំព័ររបស់អ្នក បន្ទាប់ពីមានការផ្លាស់ប្តូរទាំងនោះ នឹងចាត់ទុកថាជាការយល់ព្រមរបស់អ្នកចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ដែលបានកែសម្រួល។ ដូច្នេះ អ្នកគួរតែអានទំព័រនេះដោយយកចិត្តទុកដាក់រាល់ពេលដែលអ្នកចូលមើលគេហទំព័រ។
សិទ្ធិកម្មសិទ្ធិ
គេហទំព័រនេះត្រូវបានគ្រប់គ្រង និងដំណើរការដោយក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល (“យើង”, “របស់យើង”)។
មាតិកាដែលមាននៅលើគេហទំព័រនេះ និងនៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់យើង រួមមានព័ត៌មាន រូបភាព វីដេអូ ក៏ដូចជាកម្មវិធីសូហ្វវែរនានាដែលមាននៅលើ ឬតាមរយៈគេហទំព័រ (ហៅជារួមថា “មាតិកា”) ត្រូវបានការពារដោយកម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា និងទម្រង់នៃសិទ្ធិកម្មសិទ្ធិផ្សេងៗទៀត។ លើកលែងតែមានការបញ្ជាក់ច្បាស់លាស់ រាល់សិទ្ធិ កម្មសិទ្ធិ និងអត្ថប្រយោជន៍នៅក្នុងមាតិកា គឺត្រូវបានកាន់កាប់ដោយ ផ្តល់អាជ្ញាប័ណ្ណឱ្យ ឬគ្រប់គ្រងដោយក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល។
លក្ខខណ្ឌលើការប្រើប្រាស់មាតិកា
មាតិកាដែលមាននៅលើគេហទំព័រនេះគឺជាកម្មសិទ្ធិរបស់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល ហើយមិនត្រូវបង្ហោះ ចែកចាយ ឬបញ្ជូនទៅកាន់ភាគីដែលគ្មានការអនុញ្ញាតឡើយ។
លក្ខខណ្ឌផ្សេងៗលើការប្រើប្រាស់គេហទំព័រ
អ្នកមិនគួរព្យាយាមចូលប្រើប្រាស់ផ្នែកណាមួយ ឬមុខងារណាមួយនៃគេហទំព័រ ឬប្រព័ន្ធ ឬបណ្តាញផ្សេងទៀតដែលតភ្ជាប់ទៅកាន់គេហទំព័រ ឬម៉ាស៊ីនមេ (Server) របស់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយគ្មានការអនុញ្ញាត តាមរយៈការលួចចូល (Hacking) ការរុករកពាក្យសម្ងាត់ (Password mining) ឬមធ្យោបាយខុសច្បាប់ផ្សេងទៀតឡើយ។
បណ្តាញសង្គម
យើងរក្សាសិទ្ធិទាំងស្រុងពាក់ព័ន្ធនឹងបណ្តាញផ្សព្វផ្សាយសង្គមរបស់យើង រួមមានប៉ុន្តែមិនកម្រិតចំពោះ៖ (i) ការបន្ថែម ការដកចេញ ឬការកែប្រែមាតិកាណាមួយ (ii) ការរារាំង (Blocking) អ្នកប្រើប្រាស់ដែលបង្កការរំខាន និង (iii) ការបញ្ឈប់បណ្តាញផ្សព្វផ្សាយសង្គមរបស់យើងនៅពេលណាក៏បាន។
ការបដិសេធការធានា និងការទទួលខុសត្រូវ
មិនមានអ្វីនៅក្នុងគេហទំព័រនេះ ឬនៅលើបណ្តាញសង្គមរបស់យើង ដែលចាត់ទុកថាជាការតំណាង ឬការផ្តល់ជូន ឬការចងភ្ជាប់កាតព្វកិច្ចដល់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថលតាមមធ្យោបាយណាមួយឡើយ។
មាតិកាត្រូវបានផ្តល់ជូនក្នុងលក្ខណៈ "ដូចដែលបានឃើញ" (As-is) ដោយគ្មានការធានាប្រភេទណាមួយ មិនថាដោយផ្ទាល់ ឬដោយប្រយោល។ យើងបដិសេធជាពិសេសចំពោះការធានាលើកម្មសិទ្ធិ ភាពដែលអាចជួញដូរបាន ភាពសមស្របសម្រាប់គោលបំណងជាក់លាក់ណាមួយ និងការមិនរំលោភបំពានសិទ្ធិ។ ក្នុងកម្រិតអតិបរមាដែលច្បាប់អនុញ្ញាត យើងមិនធានា និងសូមបដិសេធរាល់ការធានា៖
ក. ចំពោះភាពត្រឹមត្រូវ សុពលភាព ភាពជឿជាក់ ការធ្វើបច្ចុប្បន្នភាព ភាពទាន់ពេលវេលា ការមិនរំលោភបំពាន ឬភាពសមស្របសម្រាប់គោលបំណងណាមួយនៃមាតិកា។
ខ. ថាមាតិកា ឬមុខងារណាមួយដែលពាក់ព័ន្ធនឹងគេហទំព័រ នឹងមិនមានការរំខាន ឬគ្មានកំហុស ឬរាល់កំហុសនឹងត្រូវកែតម្រូវ ឬគេហទំព័រ និងម៉ាស៊ីនមេនឹងមិនមានវីរុស និង/ឬធាតុបង្កគ្រោះថ្នាក់ផ្សេងទៀត។
យើងក៏មិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់គ្រប់ប្រភេទ ទោះក្នុងករណីណាក៏ដោយ ដែលបណ្តាលមកពី (ដោយផ្ទាល់ ឬប្រយោល) ការចូលប្រើប្រាស់ ឬការប្រើប្រាស់គេហទំព័រ រួមទាំងប៉ុន្តែមិនកម្រិតចំពោះការខូចខាត ឬការបាត់បង់ដែលកើតឡើងដោយសារការជឿទុកចិត្តលើមាតិកា។
សិទ្ធិដែលត្រូវបានរក្សាទុក
យើងរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព ឬកែប្រែគេហទំព័រពីពេលមួយទៅពេលមួយ។
យើងរក្សាសិទ្ធិបន្ថែមទៀតក្នុងការបដិសេធ ឬរឹតត្បិតការចូលប្រើប្រាស់គេហទំព័រ ឬផ្នែកណាមួយនៃគេហទំព័រ ដល់បុគ្គលណាម្នាក់ ឬរារាំងការចូលប្រើប្រាស់ពីអាសយដ្ឋានអ៊ីនធឺណិត (IP Address) ណាមួយ នៅពេលណាក៏បាន ដោយមិនចាំបាច់ផ្តល់ហេតុផលអ្វីទាំងអស់។
ការភ្ជាប់ (link) ទៅកាន់វិបសាយផ្សេងទៀត
គេហទំព័រនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រដែលមិនត្រូវបានគ្រប់គ្រងដោយយើង។ យើងមិនទទួលខុសត្រូវចំពោះមាតិកានៃគេហទំព័រទាំងនោះទេ ហើយនឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ដែលកើតឡើងពីការចូលទៅកាន់គេហទំព័រទាំងនោះឡើយ។ ការប្រើប្រាស់តំណភ្ជាប់ និងការចូលទៅកាន់គេហទំព័រទាំងនោះ គឺជាការទទួលខុសត្រូវ និងការប្រថុយប្រថានផ្ទាល់ខ្លួនរបស់អ្នក។
ការភ្ជាប់ (link) ពីវិបសាយផ្សេងទៀត
ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល មិនត្រូវចាត់ទុកថាមានការពាក់ព័ន្ធ ឬផ្សារភ្ជាប់ជាមួយនឹងគេហទំព័រផ្សេងទៀតដែលភ្ជាប់មកកាន់គេហទំព័រនេះឡើយ។
យើងរក្សាសិទ្ធិក្នុងការបិទរាល់តំណភ្ជាប់ ឬស៊ុម (Frames) ដែលគ្មានការអនុញ្ញាត ហើយសូមបដិសេធរាល់ការទទួលខុសត្រូវចំពោះមាតិកានៅលើគេហទំព័រផ្សេងទៀត។
ច្បាប់ដែលត្រូវអនុវត្ត
លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។
គោលការណ៍ឯកជនភាព
តាមរយៈការចូលប្រើប្រាស់ ឬប្រើប្រាស់គេហទំព័រនេះ អ្នកត្រូវបានចាត់ទុកថាបានយល់ព្រមតាមគោលការណ៍ការពារទិន្នន័យ និងឯកជនភាពរបស់យើងនៅទីនេះផងដែរ។

