
ចក្ខុវិស័យ
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា មានចក្ខុវិស័យ “កសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និង បរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និង ទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និង លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី”។
គោលបំណង
គោលបំណងនៃគោលនយោបាយនេះផ្តោតលើ “ការកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និង ជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង”។
គោលដៅចម្បង
ក្នុងការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា តាមចក្ខុវិស័យ និង គោលបំណងខាងលើ, ក្របខណ្ឌគោលនយោបាយនេះកំណត់យក គោលដៅចម្បងចំនួន ៦ ដែលរួមមាន៖
គោលដៅទាំង៦ និងវិធានការគោលនយោបាយចំនួន ១៣៩
វិធានការគោល នយោបាយ(១៣៩)
ការកសាងរដ្ឋាភិបាលឌីជីថល
ការជំរុញធុរកិច្ចឌីជីថល
ការកាត់បន្ថយផលប៉ះពាល់
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល
ការកសាងទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល
ការកសាងពលរដ្ធឌីជីថល
គំនូសបំព្រួញនៃមូលដ្ឋានចាប់ផ្តើមលើវិថីឌីជីថលទៅរកការធ្វើបរិវត្តកម្មឌីជីថល សម្រាប់សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា

គំនូសបំព្រួញស្ដីពីអន្តរសកម្មរវាងតួអង្គសំខាន់ៗ ផ្អែកលើមូលដ្ឋានបច្ចេកវិទ្យាឌីជីថល




