Background
verify.gov.kh

verify.gov.kh

ថ្នាលផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារ

ពិនិត្យមើលនិងផ្ទៀងផ្ទាត់ឯកសារទាំងឡាយណាដែលបានចេញដោយស្ថាប័នរាជរដ្ឋាភិបាល និងមាន ឃ្យូ.អ.កូដ ស្តង់ដា។ ជាប្រភពមួយក្នុងការបង្ហាញភាពត្រឹមត្រូវ។

អំពីថ្នាល៖
  • អត្ថប្រយោជន៍

    ផ្តល់សេវាសាធារណៈបានលឿនជាងមុន ចំណាយតិច និងមានតម្លាភាពជាងមុនតាមរយៈការដាក់ឱ្យប្រើប្រាស់នូវក្របខណ្ឌការងារដែលមិនប្រើប្រាស់ក្រដាស។

  • បច្ចេកវិទ្យា

    ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដើម្បីរក្សាទុកនូវកូដឌីជីថលតែមួយគត់ ដើម្បីធានាថាឯកសារនោះគឺជាឯកសារស្របច្បាប់ និងមិនត្រូវបានលុបចោលដោយអង្គភាពចេញឯកសារ។

  • ការទទួលស្គាល់ជាសកល

    ត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនៃរដ្ឋបាលសាធារណៈ ជាមួយនឹងម៉ូដែលប្រហាក់ប្រហែលគ្នាដែលត្រូវបានយកទៅអនុវត្តដោយដៃគូក្នុងតំបន់ (ឧទាហរណ៍៖ ប្រទេសឡាវ, ប្រទេសទីម័រឡេស្តេ)។

លម្អិត
CamDX

CamDX

ថ្នាលផ្លាស់ប្តូរ​ទិន្នន័យ​

ថ្នាលផ្លាស់ប្តូរ​ទិន្នន័យ​វិមជ្ឈការ​ដែល​បង្រួបបង្រួម​គ្នា​រវាង​ប្រព័ន្ធព័ត៌មាន ដែល​ផ្តល់​នូវ​កម្មវិធី​ស្តង់ដារ និង​សុវត្ថិភាព​ក្នុងការផ្តល់ និង​ប្រើប្រាស់​សេវាកម្ម។

អំពីថ្នាល៖
  • អត្ថប្រយោជន៍

    បង្កើនល្បឿន និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដូចជាការចុះបញ្ជីអាជីវកម្ម និងការទទួលបានសេវារដ្ឋបាលផ្សេងៗ។

  • គោលការណ៍ស្នូល

    ផ្អែកលើទស្សនទាននៃ "គោលការណ៍ផ្តល់ទិន្នន័យតែម្តងគត់" (TOOP) ដែលធានាថាទិន្នន័យនឹងត្រូវប្រមូលពីប្រជាពលរដ្ឋ អាជីវកម្ម និងរដ្ឋាភិបាលតែម្តងគត់ ដោយអនុលោមតាមច្បាប់/បទប្បញ្ញត្តិការពារទិន្នន័យ ជាមួយនឹងការយល់ព្រមពីអ្នកប្រើប្រាស់។

  • គោលដៅ

    ជំរុញអន្តរប្រតិបត្តិការនៅទូទាំងប្រទេស​ និងការចែករំលែកទិន្នន័យដោយរលូនរវាងប្រព័ន្ធដែលមានការអនុញាត។

លម្អិត
បាគង

បាគង

ការទូទាត់ប្រាក់តាមរយៈទូរស័ព្ទនិងធនាគារជំនាន់ថ្មី

ជីវិតកាន់តែមានភាពងាយស្រួលជាមួយនឹងការរួមបញ្ចូលគ្នាតែមួយនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទនឹងកម្មវិធីធនាគារ។

អំពីថ្នាល៖
  • បរិយាបន្នហិរញ្ញវត្ថុ

    ភ្ជាប់ទំនាក់ទំនងជាមួយធនាគារធំៗ និងស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុទាំងអស់ ដើម្បីធានាបាននូវការធ្វើប្រតិបត្តិការដោយរលូនរវាងស្ថាប័ន និងស្ថាប័ន។

  • KHQR

    សម្របសម្រួលការទូទាត់ឌីជីថលតាមរយៈការប្រើប្រាស់កូដ KHQR ស្តង់ដារនៅទូទាំងប្រទេស។

  • ការទទួលបានសេវា

    ផ្តល់នូវការធ្វើប្រតិបត្តិការលដោយមិនគិតថ្លៃ ដែលជួយពង្រឹងបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាជនរាប់លាននាក់។

លម្អិត
ថ្នាលផ្សព្វផ្សាយអប់រំកម្ពុជា

ថ្នាលផ្សព្វផ្សាយអប់រំកម្ពុជា

ការអប់រំជាចម្បង សិស្សានុសិស្សជាអាទិភាពជានិច្ច

ថ្នាលសិក្សាឌីជីថលដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសិក្សាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយឥតគិតថ្លៃ។

អំពីថ្នាល៖
  • បេសកកម្ម

    បង្កើតឱ្យមានឥទ្ធិពលប្រកបដោយអត្ថន័យ តាមរយៈការផ្ដល់នូវការអប់រំដែលមានគុណភាព និងភាពងាយស្រួលសម្រាប់អ្នកសិក្សាខ្មែរគ្រប់រូប។ យើងជឿជាក់ថា ការអប់រំគឺជាសិទ្ធិមូលដ្ឋាន និងជាឧបករណ៍ដ៏មានអានុភាព ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សគ្រប់គ្នា។

  • មាតិកា

    ផលិត និងចែកចាយខ្លឹមសារអប់រំដែលមានគុណភាពខ្ពស់ និងសម្បូរបែប ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រដល់ការរៀនសូត្រ ការអភិវឌ្ឍជំនាញ និងចំណេះដឹងផ្នែកឌីជីថលនៅទូទាំងប្រទេសកម្ពុជា។

  • កម្មវិធីសិក្សា

    - ការអប់រំកម្រិតចំណេះទូទៅ (K-12): ខ្លឹមសារវីដេអូដែលស្របតាមកម្មវិធីសិក្សាជាតិ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ - ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន: ម៉ូឌុលបណ្តុះបណ្តាលស្តីពីវិធីសាស្ត្របង្រៀនបែបទំនើប និងឧបករណ៍ឌីជីថលសម្រាប់អ្នកអប់រំ។ - កម្មវិធីបំនិនជីវិត: ម៉ូឌុលសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន ចំណេះដឹងពលរដ្ឋ និងការត្រៀមខ្លួនសម្រាប់អាជីពការងារ។ -ការបណ្តុះបណ្តាលមន្ត្រីរាជការ: ការបណ្តុះបណ្តាលជំនាញឯកទេសសម្រាប់មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកក្នុងវិស័យសាធារណៈ។

លម្អិត
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

ពង្រឹងសហគមន៍តាមរយៈបច្ចេកវិទ្យា និងការច្នៃប្រឌិត

មជ្ឈមណ្ឌលសម្រាប់ចំណេះដឹង និងការបណ្តុះបណ្តាលឌីជីថល ដែលបំពាក់ដោយបន្ទប់កុំព្យូទ័រ បន្ទប់បណ្តុះបណ្តាល ហាងកាហ្វេអ៊ីនធឺណិត និងការិយាល័យប្រៃសណីយ៍។

អំពីមជ្ឈមណ្ឌល៖
  • ចក្ខុវិស័យ

    លើកកម្ពស់ការចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

  • បេសកកម្ម

    - ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញអក្ខរកម្មឌីជីថល និងបរិវត្តកម្មឌីជីថលនៅតាមសាលារៀន និងសហគមន៍ប្រកបដោយបរិយាបន្ន។ - ផ្តល់សេវាសាធារណៈអនឡាញ សេវាប្រៃសណីយ៍ សេវាអ៊ីនធឺណិត និងឧបករណ៍បច្ចេកវិទ្យាដែលបម្រើដល់ការលើកកម្ពស់ការអប់រំ ឌីជីថល និងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លម្អិត
ថ្នាលសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច

ថ្នាលសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច

សម្រួលដល់ការចុះបញ្ជីអាជីវកម្មរបស់លោកអ្នក

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជីអាជីវកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២០ និងកត់ត្រានូវចំណុចចាប់ផ្ដើមនៃការដ្ឋានកែទម្រង់មួយរបស់រាជរដ្ឋាភិបាល។

អំពីថ្នាល៖
  • ឆាប់រហ័ស

    ប្រើរយៈពេលត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីទទួលបានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រអាជីវកម្ម។

  • សន្សំសំចៃ

    កាត់បន្ថយចំណាយក្រៅផ្លូវការ និងកម្រៃសេវារដ្ឋបាលផ្សេងៗ។

  • សាមញ្ញ

    លុបបំបាត់ការបំពេញទិន្នន័យដដែលៗនៅតាមស្ថាប័នរដ្ឋផ្សេងៗគ្នា។

  • ទំនើប

    បង់ថ្លៃសេវាចុះបញ្ជីតាមអនឡាញតែម្តងគត់ និងទទួលបានវិញ្ញាបនបត្រឌីជីថលផ្លូវការ។

លម្អិត
Go.gov.kh

Go.gov.kh

ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការរបស់រាជរដ្ឋាភិបាល

go.gov.kh ជាថ្នាលផ្លូវការសម្រាប់មន្ត្រីសាធារណៈក្នុងការរក្សាទុក និងចែករំលែកឯកសារប្រកបដោយទំនុកចិត្ត ដើម្បីធានាបាននូវប្រភពព័ត៌មានត្រឹមត្រូវ និងសុវត្ថិភាពបំផុត។

អំពីថ្នាល៖
  • អត្ថប្រយោជន៍

    ផ្តល់នូវទំនុកចិត្តខ្ពស់ដល់សាធារណជន និងធានាថាគ្រប់ឯកសារដែលចូលមើលគឺជាឯកសារផ្លូវការ ដែលត្រូវបានបញ្ជាក់អត្តសញ្ញាណ និងចេញពីប្រភពដែលត្រឹមត្រូវបំផុត។

  • លក្ខណៈពិសេស

    ប្រើប្រាស់អ៊ីមែល​ដែល​មាន​ឈ្មោះដែន gov.kh ដើម្បីទប់ស្កាត់ការក្លែងបន្លំ (Anti-phishing) រួមជាមួយមុខងារចែករំលែកឯកសារតាមរយៈតំណភ្ជាប់ខ្លីដែលងាយស្រួលចងចាំ និងមុខងារវិភាគទិន្នន័យនៃការចូលមើល។

  • គោលបំណង

    បង្កើតជាថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ ដែលទទួលបានការប្រើប្រាស់ជាផ្លូវការក្នុងរាជរដ្ឋាភិបាល ដើម្បីបង្កើនតម្លាភាព និងសុវត្ថិភាពក្នុងការចែករំលែកព័ត៌មាន។

លម្អិត
FormKH

FormKH

បង្កើតទម្រង់បែបបទប្រកបទៅដោយសុវត្ថិភាព រហ័ស ងាយស្រួល និងឥតគិតថ្លៃ

ទម្រង់បែបបទ ដែលអាចប្រើប្រាស់​សម្រាប់​​​ ​ប្រមូលទិន្នន័យ​ដោយសុវត្ថិភាព​​ ប្រើបានភ្លាមៗ​ ដោយមិនបាច់ត្រូវការ​​​​អភិវឌ្ឍន៍​កូដ និងឥតគិតថ្លៃ។

អំពីថ្នាល៖
  • អត្ថប្រយោជន៍

    ដាក់ឱ្យដំណើរការទម្រង់បែបបទក្នុងរយៈពេលប៉ុន្មាននាទី ជាមួយការបង្កើតទម្រង់ដោយគ្រាន់តែ drag & drop ជាមួយនឹងប្រភេទសំណួរជាង ២០មុខ ដោយមិនបាច់ត្រូវការអភិវឌ្ឍន៍កូដ និងឥតគិតថ្លៃ។

  • លក្ខណៈពិសេស

    មានមុខងារផ្ញើអ៊ីម៉ែលបញ្ជាក់ ការបំពេញចន្លោះជាមុន (Prefill) លក្ខខណ្ឌក្នុងទម្រង់បែបបទ (Conditional logic) ការកំណត់ពេលវេលាស្វ័យប្រវត្តិ និងអាចភ្ជាប់ជាមួយកម្មវិធីទី៣ តាមរយៈ Webhooks។

  • គោលបំណង

    ធានាថាទិន្នន័យទាំងអស់ត្រូវបាន encrypt end-to-end ដែលមានន័យថាភាគីទីបី រួមទាំង FormKH នឹងមិនអាចចូលប្រើ ឬមើលទិន្នន័យក្នុងទម្រង់បែបបទរបស់អ្នកបានឡើយ។

លម្អិត
 Nomsa.gov.kh

Nomsa.gov.kh

ថ្នាលបញ្ជូនសារពហុទិសដៅរបស់រាជរដ្ឋាភិបាល

Nomsa.gov.kh គឺជាថ្នាលបញ្ជូនសារពហុទិសដៅរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យមានការផ្សព្វផ្សាយព័ត៌មាន និងបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ប្រកបដោយទំនុកចិត្តខ្ពស់។

អំពីថ្នាល៖
  • អត្ថប្រយោជន៍

    ផ្ដល់នូវភាពងាយស្រួលក្នុងការទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋតាមរយៈ Multichannel (SMS និង អ៊ីមែល) ក្នុង Platform តែមួយ។ បង្កើនប្រសិទ្ធភាពក្នុងការផ្ញើព័ត៌មានសម្ងាត់ដោយមានប្រព័ន្ធការពារពាក្យសម្ងាត់ និងកាត់បន្ថយការប្រើប្រាស់ក្រដាសស្នាម។

  • លក្ខណៈពិសេស

    រួមមានការផ្ញើសារផ្ទាល់ខ្លួន (Personalized messages), ការកំណត់ពេលយុទ្ធនាការទុកជាមុន, ការតាមដានស្ថានភាពចែកចាយសារ និងប្រព័ន្ធស្វ័យប្រវត្តិ Triggered API ដែលមានភាពសន្សំសំចៃ និងទំនើប។

  • គោលបំណង

    ដើម្បីផ្លាស់ប្តូរការធ្វើការងារទៅជាបែបឌីជីថល ជំនួសការហៅទូរសព្ទ ឬការប្រើប្រាស់ក្បាលសំបុត្រ និងត្រា ព្រមទាំងបង្កើនល្បឿននៃការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ។

លម្អិត
Sarika.gov.kh

Sarika.gov.kh

សារិកាជាជំនួយការបញ្ញាសិប្បនិម្មិតបង្កើតឡើងសម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ

សារិកា គឺជាថ្នាលបំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចបម្លែងអត្ថបទភាសាខ្មែរទៅជាសំឡេងធម្មជាតិបានយ៉ាងងាយស្រួល សម្រាប់ការប្រើប្រាស់ក្នុងការទំនាក់ទំនង ការបង្កើតមាតិកាឌីជីថល និងការចូលប្រើព័ត៌មានឌីជីថល។

អំពីថ្នាល៖
  • អត្ថប្រយោជន៍

    ជួយបំប្លែងអត្ថបទភាសាខ្មែរទៅជាសំឡេងធម្មជាតិ ដើម្បីលើកកម្ពស់ភាពងាយស្រួលក្នុងការចូលប្រើព័ត៌មានឌីជីថល និងការបង្កើតមាតិកាសំឡេងភាសាខ្មែរ។

  • មុខងារសំខាន់ៗ

    បំប្លែងអត្ថបទទៅជាសំឡេងដោយ AI, គាំទ្រការវិភាគភាសាខ្មែរ, និងបង្កើតសំឡេងជាភាសាខ្មែរ។

  • គោលបំណង

    ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាភាសាខ្មែរ និងពង្រឹងការប្រើប្រាស់សេវាឌីជីថលដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

លម្អិត
Flow.gov.kh

Flow.gov.kh

ថ្នាលបញ្ជូនសារពហុទិសដៅរបស់រាជរដ្ឋាភិបាល

Flow.gov.kh គឺជាថ្នាលបញ្ជូនសារ និងស្វ័យប្រវត្តិកម្មលំហូរការងាររបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដំណើរការការងារ ភ្ជាប់កម្មវិធី និងគ្រប់គ្រងសេវាសាធារណៈតាមប្រព័ន្ធឌីជីថល។

អំពីថ្នាល៖
  • អត្ថប្រយោជន៍

    ជួយសម្រួលដំណើរការការងារ កាត់បន្ថយការងារដែលធ្វើដដែលៗ កាត់បន្ថយកំហុសមនុស្ស និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

  • មុខងារសំខាន់ៗ

    ស្វ័យប្រវត្តិកម្មលំហូរការងារ, ការភ្ជាប់កម្មវិធី, ការតាមដានទម្រង់បែបបទ, ការបញ្ជូនពាក្យសុំដោយស្វ័យប្រវត្តិ និងការគ្រប់គ្រងដំណើរការការងារ។

  • គោលបំណង

    ដើម្បីធ្វើឱ្យលំហូរការងារ និងដំណើរការសេវាសាធារណៈមានភាពងាយស្រួល និងមានប្រសិទ្ធភាពតាមរយៈបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។

លម្អិត
QR.gov.kh

QR.gov.kh

ថ្នាលសាធារណៈដែលអនុញ្ញាតឱ្យបង្កើត QR Code ដែលមានស្តង់ដារ និងអាចទុកចិត្តបាន សម្រាប់ការប្រើប្រាស់សាធារណៈ

QR.gov.kh គឺជាថ្នាលបង្កើត QR Code សាធារណៈ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត និងកែតម្រូវ QR Code សម្រាប់អត្ថបទ តំណភ្ជាប់ Wi-Fi អ៊ីមែល និង vCard សម្រាប់ការប្រើប្រាស់ឌីជីថលប្រកបដោយភាពងាយស្រួល និងអាចទុកចិត្តបាន។

អំពីថ្នាល៖
  • អត្ថប្រយោជន៍

    ជួយបង្កើត QR Code ដែលមានស្តង់ដារ ងាយស្រួលប្រើប្រាស់ និងគាំទ្រការចែករំលែកព័ត៌មានឌីជីថលសម្រាប់សាធារណៈ។

  • មុខងារសំខាន់ៗ

    បង្កើត QR Code សម្រាប់អត្ថបទ តំណភ្ជាប់ Wi-Fi អ៊ីមែល និង vCard, កំណត់ពណ៌ និងនិមិត្តសញ្ញា, ទាញយក QR Code និងកែតម្រូវគុណភាពរូបភាព។

  • គោលបំណង

    ដើម្បីផ្តល់ថ្នាលស្តង់ដារសម្រាប់ការបង្កើត និងប្រើប្រាស់ QR Code ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងអាចទុកចិត្តបាន។

លម្អិត
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ឬ ហៅកាត់ថា កម្មវិធី EGD គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តអាទិភាពដែលបានដាក់ចេញនៅក្នុងសសរស្តម្ភ “ធុរកិច្ចឌីជីថល” នៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង ជាផ្នែកមួយនៃបញ្ចកោណទី ៥ (មុំទី ២) នៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

អំពីថ្នាល៖
  • អត្ថប្រយោជន៍

    ជួយសហគ្រាសពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ បង្កើនផលិតភាព ពង្រីកទីផ្សារ និងជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល។

  • កម្មវិធីផ្តោតលើ

    ការលើកកម្ពស់បរិវត្តកម្មឌីជីថលសហគ្រាស ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ការបង្កើនការយល់ដឹងអំពីឌីជីថល និងការគាំទ្រការប្រើប្រាស់ថ្នាលឌីជីថល។

  • គោលបំណង

    ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងសេដ្ឋកិច្ចឌីជីថល។

លម្អិត