ការកសាងពលរដ្ឋឌីជីថល
វាស់វែងការកសាងពលរដ្ឋឌីជីថលដោយផ្អែកលើអនុសន្ទស្សន៍ ៣ ៖ អ្នកដឹកនាំឌីជីថល បណ្តុំមនុស្សដែលមានទេពកោសល្យឌីជីថល, និងពលរដ្ឋឌីជីថល។
DC: សន្ទស្សន៍នៃការកសាងពលរដ្ឋឌីជីថល
DC₁: អនុសន្ទស្សន៍នៃអ្នកដឹកនាំឌីជីថល; W³₁: មេគុណនៃអនុសន្ទស្សន៍ DC₁
DC₂: អនុសន្ទស្សន៍នៃបណ្ដុំមនុស្សដែលមានទេពកោសល្យឌីជីថល; W³₂: មេគុណនៃអនុសន្ទស្សន៍ DC₂
DC₃: អនុសន្ទស្សន៍នៃពលរដ្ឋឌីជីថល; W³₃: មេគុណនៃអនុសន្ទស្សន៍ DC₃
១. អ្នកដឹកនាំឌីជីថល
DC₁: អនុសន្ទស្សន៍នៃអ្នកដឹកនាំឌីជីថល
I³₁₁: អត្រាថ្នាក់ដឹកនាំនៅថ្នាក់ជាតិដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថល (ថ្នាក់អនុនាយកដ្ឋានឡើង); W³₁₁: មេគុណនៃសូចនាករ I³₁₁
I³₁₂: អត្រាថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថល (ថ្នាក់ការិ.ឡើង); W³₁₂: មេគុណនៃសូចនាករ I³₁₂
២. បណ្ដុំមនុស្សដែលមានទេពកោសល្យឌីជីថល
DC₂: អនុសន្ទស្សន៍នៃបណ្ដុំមនុស្សដែលមានទេពកោសល្យឌីជីថល
I³₂₁: អត្រានិស្សិតសិក្សាជំនាញឌីជីថលកម្រិតបរិញ្ញាប័ត្រឡើង; W³₂₁: មេគុណនៃសូចនាករ I³₂₁
I³₂₂: អត្រាអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលវគ្គជំនាញឌីជីថល; W³₂₂: មេគុណនៃសូចនាករ I³₂₂
I³₂₃: អត្រាការងារដែលប្រើប្រាស់ជំនាញឌីជីថល; W³₂₃: មេគុណនៃសូចនាករ I³₂₃
៣. ពលរដ្ឋឌីជីថល
DC₃: អនុសន្ទស្សន៍នៃពលរដ្ឋឌីជីថល
I³₃₁: អត្រាប្រជាពលរដ្ឋដែលមានអក្ខរកម្មឌីជីថលកម្រិតមូលដ្ឋាន; W³₃₁: មេគុណនៃសូចនាករ I³₃₁ (W³₃₁=1)
