ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល


វាស់វែងកម្រិតនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់បរិវត្តកម្មឌីជីថលដោយផ្អែកលើអនុសន្ទស្សន៍​ ៣ ៖ ការតភ្ជាប់ឌីជីថល​ ​ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល, និងឡូហ្ស៊ីស្ទិកនិង ការដឹកជញ្ជូនគោលដៅចុងក្រោយ។

DI = W¹1DI1 + W¹2DI2 + W¹3DI3

DI: សន្ទស្សន៍នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល

DI₁: អនុសន្ទស្សន៍នៃការតភ្ជាប់ឌីជីថល; W¹₁: មេគុណនៃអនុសន្ទស្សន៍ DI₁

DI₂: អនុសន្ទស្សន៍នៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល; W¹₂: មេគុណនៃអនុសន្ទស្សន៍ DI₂

DI₃: អនុសន្ទស្សន៍នៃឡូហ្ស៊ីស្ទីកនិងការដឹកជញ្ជូនគោលដៅចុងក្រោយ; W¹₃: មេគុណនៃអនុសន្ទស្សន៍ DI₃


១. ការតភ្ជាប់ឌីជីថល

DI1 = W¹1111 + W¹1212 + W¹1313

DI₁: អនុសន្ទស្សន៍នៃការតភ្ជាប់ឌីជីថល

I¹₁₁: អត្រាប្រជាជនប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿ់នធៀបចំនួនប្រជាជនសរុប; W¹₁₁: មេគុណនៃសូចនាករ I¹₁₁

I¹₁₂: អត្រាប្រជាពលរដ្ឋដែលគ្របដណ្តប់ដោយបណ្តាញសេវាអ៊ីនធឺណិតចល័តល្បឿនលឿន; W¹₁₂: មេគុណនៃសូចនាករ I¹₁₂

I¹₁₃: អត្រានៃការចំណាយមធ្យមលើសេវាអ៊ីនធឺណិតចល័តល្បឿនលឿនរបស់អ្នកប្រើប្រាស់ ១នាក់/ឆ្នាំ; W¹₁₃: មេគុណនៃសូចនាករ I¹₁₃

២. ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល

DI2=W¹2121+ W¹2222+ W¹2323

DI₂: អនុសន្ទស្សន៍នៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល

I¹₂₁: អត្រាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលផ្ដល់សេវាទូទាត់សងប្រាក់តាមបែបឌីជីថល; W¹₂₁: មេគុណនៃសូចនាករ I¹₂₁

I¹₂₂: អត្រាទឹកប្រាក់ប្រតិបត្តិការទូទាត់សងប្រាក់តាមបែបឌីជីថល; W¹₂₂: មេគុណនៃសូចនាករ I¹₂₂

I¹₂₃: អត្រាប្រតិបត្តិការទូទាត់សងប្រាក់តាមបែបឌីជីថល; W¹₂₃: មេគុណនៃសូចនាករ I¹₂₃

៣. ឡូហ្ស៊ីស្ទិក និងការដឹកជញ្ជូនគោលដៅចុងក្រោយ

DI3=W¹3131+ W¹3232+ W¹3333

DI₃: អនុសន្ទស្សន៍នៃឡូហ្ស៊ីស្ទិក និងការដឹកជញ្ជូនគោលដៅចុងក្រោយ

I¹₃₁: អត្រាខេត្តក្រុងដែលមានសាខាផ្តល់សេវាបញ្ញើសម្រាប់ប្រជាពលរដ្ឋជាមធ្យមមិនលើសពី ៦០ ០០០នាក់ ក្នុងមួយសាខា; W¹₃₁: មេគុណនៃសូចនាករ I¹₃₁

I¹₃₂: អត្រាបញ្ញើដែលបានចែកដល់គោលដៅដោយជោគជ័យ; W¹₃₂: មេគុណនៃសូចនាករ I¹₃₂

I¹₃₃: អត្រាក្រុមហ៊ុនផ្តល់សេវាគោលដៅចុងក្រោយមានកម្មវិធីឌីជីថលសម្រាប់តាមដានបញ្ញើ (Tracking App); W¹₃₃: មេគុណនៃសូចនាករ I¹₃₃