បាគង

ប្រព័ន្ធទូទាត់ប្រាក់តាមរយៈទូរស័ព្ទនិងធនាគារជំនាន់ថ្មីបាគង

ជីវិតកាន់តែមានភាពងាយស្រួលជាមួយនឹងការរួមបញ្ចូលគ្នាតែមួយនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទនិងកម្មវិធីធនាគារ


របៀបដំណើរការ

បាគង គឺជាប្រព័ន្ធទូទាត់ប្រាក់បែបបុគ្គលទៅបុគ្គល (Peer-to-peer) ផ្អែកលើបច្ចេកវិទ្យាប្លុនឆេន ថ្នាក់ជាតិរបស់កម្ពុជា ដែលត្រូវបានដាក់ឱ្យដំណើរការដោយធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យមានការធ្វើប្រតិបត្តិការភ្លាមៗ និងឥតគិតថ្លៃ តាមរយៈកម្មវិធីទូរស័ព្ទតែមួយ ឬកូដ KHQR។ វាផ្សារភ្ជាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្កែនដើម្បីទូទាត់ប្រាក់ដល់អាជីវករ ផ្ទេរប្រាក់ ឬគ្រប់គ្រងគណនីបានទាំងជារូបិយបណ្ណរៀល (KHR) និងដុល្លារអាមេរិក (USD)។

មូលដ្ឋានគ្រឹះបច្ចេកទេស

ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនបែបបិទ (Permissioned Blockchain) និងបច្ចេកវិទ្យាកត់ត្រាទិន្នន័យចែកចាយ (DLT) ដែលផ្អែកលើប្រព័ន្ធ Hyperledger Iroha។

ចូលថ្នាល

លក្ខណៈពិសេសសំខាន់ៗ

ផ្ញើប្រាក់គ្រប់ពេលវេលា, គ្រប់ទីកន្លែងក្នុងរយៈពេលមួយនាទី
បង្កើត QR code ផ្ទាល់ខ្លួនរបស់អ្នកសម្រាប់មិត្តភក្តិដើម្បីផ្ញើប្រាក់ឱ្យអ្នកដោយមិនចាំបាច់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកណាមួយនោះទេ
ត្រួតពិនិត្យមើលនូវការទូទាត់ប្រាក់ទាំងអស់ដែលនៅក្នុងបញ្ជីប្រវត្តិប្រតិបត្តិការដោយភាពងាយស្រួល
ដាក់ប្រាក់យ៉ាងងាយស្រួលទៅក្នុងគណនីណាមួយដែលមាននៅក្នុងបណ្តាញធនាគារដែលចូលរួម