
ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាCamDX
អនុញ្ញាតឱ្យមានការផ្លាស់ប្តូរទិន្នន័យពហុភាគីដោយសុវត្ថិភាព រវាងប្រព័ន្ធព័ត៌មានផ្សេងៗគ្នា តាមរយៈបណ្តាញអ៊ីនធឺណិត។
របៀបដំណើរការ
វាប្រើប្រាស់ API និងប្រតិបត្តិការដែលបានដាក់លេខកូដសម្ងាត់ (Encrypted) មានត្រាពេលវេលា (Timestamped) និងមានហត្ថលេខាឌីជីថល ដើម្បីសម្របសម្រួលដល់សេវាកម្មនានាដូចជា e-KYC និងការចុះបញ្ជីអាជីវកម្មតាមអនឡាញ ដោយមិនធ្វើឱ្យទិន្នន័យស្ថិតនៅកន្លែងកណ្តាលតែមួយ (Centralizing data)។
មូលដ្ឋានគ្រឹះបច្ចេកទេស
ប្រើប្រាស់បច្ចេកវិទ្យាវិមជ្ឈការ (Decentralized) ស្តង់ដារ API និង Blockchain ដើម្បីធានានូវអន្តរប្រតិបត្តិការ សុវត្ថិភាព និងការផ្ទៀងផ្ទាត់ទិន្នន័យរវាងប្រព័ន្ធព័ត៌មានចម្រុះដោយមិនរក្សាទុកឯកសារដើម។
លក្ខណៈពិសេសសំខាន់ៗ
មិនរក្សាទុក ឬមើលឃើញទិន្នន័យដែលបានផ្លាស់ប្តូរនោះទេ
ផ្តល់នូវភាពងាយស្រួលដល់អ្នកអភិវឌ្ឍន៍ប្រព័ន្ធគ្រប់រូប តាមរយៈការតភ្ជាប់ជាមួយស្តង់ដារ REST API រួមតែមួយ
គ្មានហានិភ័យនៃការពឹងផ្អែកលើចំណុចស្នូលតែមួយ
ភ្ជាប់បណ្តាប្រព័ន្ធនានាដែលបង្កើតឡើងនៅលើគ្រប់ប្រភេទថ្នាល និងបច្ចេកវិទ្យាណាមួយក៏បានតាមការជ្រើសរើស
