ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការរបស់រាជរដ្ឋាភិបាលGo.gov.kh
go.gov.kh ជាថ្នាលផ្លូវការសម្រាប់មន្ត្រីសាធារណៈក្នុងការរក្សាទុក និងចែករំលែកឯកសារប្រកបដោយទំនុកចិត្ត ដើម្បីធានាបាននូវប្រភពព័ត៌មានត្រឹមត្រូវ និងសុវត្ថិភាពបំផុត។
អង្គភាពសរុប៣៤+
អ្នកប្រើប្រាស់ដែលបានចុះបញ្ជីសរុប២៥២+
ចំនួនអ្នកចូលទស្សនាសរុប១,៥១៤,៤៥៦+
របៀបដំណើរការ
- បញ្ជាក់អត្តសញ្ញាណដោយមានតែមន្ត្រីសាធារណៈប៉ុណ្ណោះដែលអាចបង្កើតតំណភ្ជាប់ និងផ្ទុកឯកសារលើថ្នាលបាន។
- ប្រព័ន្ធនឹងបង្កើតតំណភ្ជាប់ ឬ QR កូដផ្លូវការដែលមានឈ្មោះដែន go.gov.kh ដើម្បីធានាថាឯកសារដើម្បីធានាថាឯកសារដែលបានចែករំលែក គឺចេញពីប្រភពផ្លូវការដែលត្រឹមត្រូវ និងអាចជឿទុកចិត្តបាន។
- នៅពេលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ ទំព័រអន្តរកាលនឹងបង្ហាញព័ត៌មានស្ថាប័នជាមុនសិន ដើម្បីទប់ស្កាត់ការបោកបញ្ឆោត (Phishing)។
- អ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់ឯកសារថាពិតជាចេញពីក្រសួង ស្ថាប័នផ្លូវការ ១០០%។
មូលដ្ឋានគ្រឹះបច្ចេកទេស
ថ្នាលនេះត្រូវបានបង្កើតឡើងនៅលើប្រព័ន្ធសុវត្ថិភាពដែលបញ្ជាក់អត្តសញ្ញាណមន្ត្រីសាធារណៈតាមរយៈអ៊ីមែលផ្លូវការ gov.kh។ ការប្រើប្រាស់ឈ្មោះដែន go.gov.kh សម្រាប់បង្កើតរាល់តំណភ្ជាប់ទាំងអស់ គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការបោកបញ្ឆោត (Anti-Phishing) និងធានាថាឯកសារដែលបានចែករំលែក គឺជាឯកសារផ្លូវការដែលត្រឹមត្រូវ និងជឿទុកចិត្តបាន។
លក្ខណៈពិសេសសំខាន់ៗ
មុខងារទប់ស្កាត់ហ្វ៊ីស្ស៊ីង(Phishing) បញ្ជាក់ពីប្រភពឯកសារច្បាស់លាស់
អាចកែសម្រួលតំណភ្ជាប់ខ្លីជំនួសតំណភ្ជាប់វែងតាមការចង់បាន
មុខងារចែករំលែកឯកសារដោយប្រើតំណភ្ជាប់ខ្លី go.gov.kh ដែលអាចជឿទុកចិត្តបាន
មុខងារវិភាគលើអត្រាចូលមើលតាមរយៈអន្តរមុខវេបរបស់ go.gov.kh
