
ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាលverify.gov.kh
ពិនិត្យមើលនិងផ្ទៀងផ្ទាត់ឯកសារទាំងឡាយណាដែលបានចេញដោយស្ថាប័នរាជរដ្ឋាភិបាល និងមាន QR Code ស្តង់ដារ។ ជាប្រភពមួយក្នុងការបង្ហាញភាពត្រឹមត្រូវ។
របៀបដំណើរការ
- នៅពេលក្រសួង ស្ថាប័នពាក់ព័ន្ធចេញឯកសារផ្លូវការដែលមាន ឃ្យូ.អ.កូដ ស្តង់ដា ឃ្យូ.អ.កូដមួយ និងលេខកូដឌីជីថលពិសេសមួយត្រូវបានភ្ជាប់ជាមួយនឹងឯកសារនោះ។ លេខកូដនេះរួម និងព័ត៌មានអំពីឯកសារត្រូវបានរក្សាទុកនៅលើប្លុកឆេន (blockchain) ។
- នៅពេលអ្នកបើកឯកសារតាមរយៈ ឃ្យូ.អ.កូដ ស្តង់ដានៅលើគេហទំព័រនេះ មាតិកា ដែលបានរក្សាទុកនៅលើប្លុកឆេន នឹងលោតឡើងលើអេក្រង់។ អ្នកអាចផ្ទៀងផ្ទាត់ខ្លឹមសារឯកសារដើម ជាមួយនឹងខ្លឹមសារឯកសារដែលបានបង្ហោះដើម្បីផ្ទៀងផ្ទាត់។
- ថ្នាល verify.gov.kh នឹងពិនិត្យមើលថា តើឯកសារដែលកំពុងផ្ទៀងផ្ទាត់មកពីក្រសួង ស្ថាប័ន ដែលមានការទទួលស្គាល់ឬទេ។
- តាមវិធីនេះ អ្នកនឹងដឹងថាតើឯកសារដែលអ្នកត្រូវការផ្ទៀងផ្ទាត់នោះជាឯកសារពិត ត្រឹមត្រូវតាមច្បាប់ដើម និងមានសុពលភាពដែរឬទេ។
មូលដ្ឋានគ្រឹះបច្ចេកទេស
ប្រើប្រាស់បច្ចេកវិទ្យា QR Code និងហត្ថលេខាឌីជីថល សម្រាប់ការផ្ទៀងផ្ទាត់បែបឯកទិស ដោយមិនចាំបាច់រក្សាទុកឯកសារដើមឡើយ។
លក្ខណៈពិសេសសំខាន់ៗ
ការផ្ទៀងផ្ទាត់ភ្លាមៗតាមរយៈ QR Code
ការពិនិត្យសុពលភាពដែលគាំទ្រដោយបច្ចេកវិទ្យាប្លុកឆេន
ការគាំទ្រឯកសារជាពីរភាសា
ការភ្ជាប់ប្រព័ន្ធ API សម្រាប់ស្ថាប័នភាគីទីបី
