ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨

ថ្ងៃទី​២២ មេសា ២០២៦

ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) ឌីជីថលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ (ផ.យ.អ.ក.ស.ប.)»នៅទីស្តីការក្រសួង ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការគាំទ្របច្ចេកទេស M&E ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ត្រីបង្គោល M&E ប្រមាណ ១៥០រូប មកពីអង្គភាពក្រោមឱវាទក្រសួង។

ក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ប្រព័ន្ធ M&E ឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព ដែលឧបករណ៍នេះ គឺជាគន្លឹះសម្រាប់ការតាមដានវឌ្ឍនភាព វាស់វែងលទ្ធផល និងគាំទ្រការសម្រេចចិត្តផ្អែកលើភស្តុតាង។ ប្រព័ន្ធនេះមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព ស្របតាមទិសដៅអាទិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ 1
ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ 2
ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ 3
ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ 4
ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ 5
+1

រូបភាព 6 សន្លឹក

ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា ក្រសួងបានពង្រឹងយន្តការការងារ និងការទទួលខុសត្រូវនៅគ្រប់កម្រិត ដើម្បីធានាថាប្រព័ន្ធ M&E នឹងក្លាយជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងរំពឹងថានឹងបង្កើនគុណភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងសម្រេចបានតាមគោលដៅដែលបានកំណត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ក្រសួង រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ បានផ្ដោតសំខាន់លើការតម្រង់ទិសប្រព័ន្ធ M&E ទៅរក «ការគ្រប់គ្រងលទ្ធផល» ដោយមិនត្រឹមតែជាការរាយការណ៍ធម្មតា ប៉ុន្តែថែមទាំងត្រូវផ្ដោតលើការវាស់វែងខ្សែច្រវាក់លទ្ធផល ការតម្រឹម និងការកែលម្អវិធានការគោលនយោបាយ ដើម្បីផ្ដល់នូវព័ត៌មានប្រកបដោយគុណភាពសម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវដោយផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ និងភស្តុតាងច្បាស់លាស់។

ការបណ្ដុះបណ្ដាលនេះ បានរំលេចបន្ថែមលើការកំណត់ ការវាស់វែង និងការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសូចនាករលក្ខណៈបែបបរិមាណវិស័យ និងបែបគុណវិស័យ ដើម្បីធានាថាទិន្នន័យមានភាពច្បាស់លាស់ និងឆ្លុះបញ្ចាំងលទ្ធផលពិតប្រាកដនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ជាមួយនឹងការប្រើប្រាស់មុខងារថ្មីៗនៃប្រព័ន្ធឌីជីថល ដែលអនុញ្ញាតឱ្យអង្គភាពជំនាញនីមួយៗអាចធ្វើបច្ចុប្បន្នភាព និងរាយការណ៍អំពីវឌ្ឍនភាពការងារកាន់តែងាយស្រួល មានភាពបត់បែនជាងមុន និងកាន់តែលឿនរហ័ស ស្របទៅតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលក៏បានបង្ហាញឡើងវិញនូវរចនាសម្ព័ន្ធផែនការយុទ្ធសាស្ត្រ ដែលរួមមានយុទ្ធសាស្ត្របច្ចេកទេសចំនួន ៥ និងយុទ្ធសាស្ត្រគាំទ្រចំនួន ១ នៃ ផ.យ.អ.ក.ស.ប. ដែលយុទ្ធសាស្ត្រនីមួយៗត្រូវបានបែងចែកជាកម្មវិធីអាទិភាព ចង្កោមសកម្មភាព និងសកម្មភាពជាក់ស្តែងជាច្រើន៕

សូមចុចអាន៖ https://www.facebook.com/share/p/1F2mLTVizo/

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ

ថ្ងៃទី​២៣ មិថុនា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ផតថលសម្រាប់អ្នកអភិវឌ្ឍសុសវែរ ដំណាក់កាលទី១ (Developer Portal -Phase I)”

ថ្ងៃទី​២២ មិថុនា ២០២៦

ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  បានអញ្ជើញចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចអន្តរជាតិស្តីពីតំបន់អាស៊ីអាគ្នេយ៍ លើកទី៤ (The 4th International Economic Forum on Southeast Asia)» ដែលរៀបចំឡើងដោយព្រឹទ្ធសភាបារាំង ព្រមទាំងបានអញ្ជើញធ្វើទស្សនកិច្ចនៅព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យា VivaTech

ថ្ងៃទី​២១ មិថុនា ២០២៦

ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្ដីពីផែនការជាតិវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ”

ថ្ងៃទី​២០ មិថុនា ២០២៦

ឯកឧត្តម អ៊ឹង សុខឧត្តម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់បេក្ខជន បេក្ខនារីចំនួន ១៥៤ក្រុម ដែលនឹងត្រូវចូលរួមការប្រកួតសាយប័រអារីណា ២០២៦ តាមប្រព័ន្ធអនឡាញ

ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី Cyber Incident Response Preparedness Exercises Evidence-Based “Train the Trainers”

ថ្ងៃទី​១៩ មិថុនា ២០២៦

ព័ត៌មានទាក់ទង