
ថ្ងៃទី១៦ តុលា ២០២៦
ឯកឧត្ដម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំគណៈប្រតិភូពីគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយ The Commission Nationale de l'Informatique et des Libertés (CNIL)
នាព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៦, ឯកឧត្ដម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំគណៈប្រតិភូពីគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយ The Commission Nationale de l'Informatique et des Libertés (CNIL) នៃប្រទេសបារាំង។
ក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះ គណៈប្រតិភូទាំងពីរ បានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និង ចំណេះដឹងយ៉ាងទូលំទូលាយ ពាក់ព័ន្ធនឹងការរៀបចំក្របខ័ណ្ឌគោលនយោបាយ និង បទប្បញ្ញត្តិស្តីពីការការពារទិន្នន័យបុគ្គល ការលើកកម្ពស់នវានុវត្តន៍ និង ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងការជំរុញការអភិវឌ្ឍធុរកិច្ចឌីជីថល ប្រកបដោយទំនួលខុសត្រូវ សុវត្ថិភាព និងចីរភាព។





រូបភាព 9 សន្លឹក
សូមចុចអាន៖ https://www.facebook.com/share/p/19kSs9AgU6/







