កិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០»

ថ្ងៃទី​១៤ ឧសភា ២០២៦

កិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០»

រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងនោះ, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាពលើគ្រប់វិស័យ។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ភាពជឿជាក់ និង ឆន្ទៈមោះមុត, រាជរដ្ឋាភិបាល បាន និង កំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និង កំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និង ជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។

ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០» ដើម្បីជាឯកសារគោលមួយ ជួយតម្រង់ទិសក្នុងការកសាង និងអភិវឌ្ឍធុរកិច្ចថ្មី នៅកម្ពុជា ឱ្យបានរីកលូតលាស់ថែមទៀត។

កិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» 1
កិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» 2
កិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» 3
កិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» 4
កិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» 5
+10

រូបភាព 15 សន្លឹក

នាព្រឹកថ្ងៃ ពុធ ទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០»។

សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ មានចក្ខុវិស័យ ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង បរិយាបន្ន ដែលអាចពូនជ្រុំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗ ក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និង លូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យុទ្ធសាស្រ្តជាតិនេះមានគោលបំណង អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និង មានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីកទី-ផ្សារ, ទទួលបានមូលធន, អភិវឌ្ឍសមត្ថភាពឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និង ទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរកិច្ចថ្មីក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។

សេចក្តីព្រាងយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំតាក់តែងឡើង ដោយឆ្លងកាត់នូវការពិគ្រោះយោបល់ ជាបន្តបន្ទាប់ ជាមួយគ្រប់តួអង្គពាក់ព័ន្ធ ទាំងរដ្ឋ, ឯកជន និងដៃគូអភិវឌ្ឍន៍, ការសិក្សា និងសំយោគពីបទពិសោធន៍ និងម៉ូដែលអន្តរជាតិ, ការធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅបណ្តាប្រទេសមួយចំនួនដែលមានការរីកចម្រើនផ្នែកធុរកិច្ចថ្មី ទាំងក្នុងតំបន់ និងសកលលោក ដើម្បីធានាថា នៅពេលដែលសេចក្តីព្រាងនេះត្រូវបានដាក់ឱ្យអនុវត្ត, គ្រប់តួអង្គពាក់ព័ន្ធប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី អាចចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាលទ្ធផល, អង្គប្រជុំបានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងយុទ្ធសាស្រ្តនេះ យ៉ាងផុសផុល និងបានសម្រេចឱ្យបន្តនីតិវិធីស្នើសុំការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រនេះជាផ្លូវការ ក្រោយពីការកែលម្អតាមមតិយោបល់បន្ថែមពីអង្គប្រជុំនាថ្ងៃនេះ។

សូមចុចអាន៖ https://mef.gov.kh/news/pr-dpm-startup-strategy-meeting/

ព័ត៌មានថ្មីៗ


ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ថ្ងៃទី​២៣ កក្កដា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ថ្ងៃទី​២២ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​២០ កក្កដា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ថ្ងៃទី​១៨ កក្កដា ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ថ្ងៃទី​១៧ កក្កដា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

ថ្ងៃទី​១៧ កក្កដា ២០២៦

ព័ត៌មានទាក់ទង


ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ថ្ងៃទី​២៣ កក្កដា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ថ្ងៃទី​២២ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​២០ កក្កដា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ថ្ងៃទី​១៨ កក្កដា ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ថ្ងៃទី​១៧ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​តំណាងកម្ពុជា ជាហត្ថលេខី​លើកិច្ចព្រមព្រៀង​បង្កើត​អង្គការ​សហប្រតិបត្តិការ​បញ្ញាសិប្បនិម្មិត​ពិភពលោក

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​តំណាងកម្ពុជា ជាហត្ថលេខី​លើកិច្ចព្រមព្រៀង​បង្កើត​អង្គការ​សហប្រតិបត្តិការ​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​១៦ កក្កដា ២០២៦