ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥

ថ្ងៃទី​៧ ធ្នូ ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) ដែលជាឆ្នាំទី១១ ក្រោមប្រធានបទ “នវានុវត្ដន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល” នៅសាលពិព័រណ៍កោះពេជ្រ និងជាផ្នែកមួយនៃវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥។ កម្មវិធីនេះ មានការអញ្ជេីញចូលរួមពី ឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វីលីពីន លោក Jojo Flores សហស្ថាបនិក Plug & Play ថ្នាក់ដឹកនាំតំណាងប្រទេសជាច្រើន ថ្នាក់ដឹកនាំក្រោមឱវាទក្រសួង វាគ្មិន ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូបសរុបប្រមាណ ៤០០នាក់ មកពី​ ២៧​ ប្រទេស។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន និងបង្កើនកំណើនសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួងស្ថាប័ន ធុរកិច្ចថ្មី សហគ្រិន និងនវានុករ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ 1
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ 2
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ 3
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ 4
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ 5
+3

រូបភាព 8 សន្លឹក

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរនិងប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ជាទឹកប្រាក់ ពានរង្វាន់ និងលិខិតសរសើរដល់ជ័យលាភីទាំង៥ ដែលត្រូវបានជ្រើសរើសក្នុងចំណោមធុរកិច្ចថ្មីដែលបានដាក់ពាក្យសរុបចំនួន ៨៦ធុរកិច្ចថ្មី។

ជ័យលាភីពានរង្វាន់ទាំង​ ៥ប្រភេទ​ រួមមាន៖

១.ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Minister Startup of the Year) ត្រូវបានផ្តល់ជូនធុរកិច្ចថ្មី Jobify Co.,Ltd ជាមួយនឹងប្រាក់រង្វាន់ចំនួន 15,000 ដុល្លារអាម៉េរិក។

២.ពានរង្វាន់ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Best Private Sector of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Daun Penh Data Center Co., Ltd សម្រាប់ផលិតផល DP Cloud Services ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក

៣.ពានរង្វាន់បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Sister of Code សម្រាប់ផលិតផល Digital Skills Educational Program Sister of Code ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក

៤.ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Macro Computing Solutions Co., Ltd សម្រាប់ផលិតផល Lida Eve - Virtual Influencer ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក

៥.ពានរង្វាន់ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ត្រូវបានផ្តល់ជូនបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់ផលិតផលCambodia AMR Predicting Application (CAMPRA) ជាមួយនឹងប្រាក់រង្វាន់ចំនួន 7,500 ដុល្លារអាម៉េរិក។

ជាមោទនភាពផងដែរ ជ័យលាភី​ លេខ​ ២​ នៃពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ គឺ​ Bamnang Academy បានទទួលការវិនិយោគពីក្រុមហ៊ុន Plug and Play នៅយប់នៃកម្មវិធីប្រកាសពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ បន្ទាប់ពីបានធ្វើបទបង្ហាញផលិតផលរបស់ខ្លួន។

ឯកឧត្ដម​ David L. Almirol អនុរដ្ឋមន្ត្រី​ ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វីលីពីន​ បានផ្ដល់​ការលេីកទឹកចិត្តជាប្រាក់រង្វាន់ដល់ក្រុមហ៊ុន​ Jobify និង​ Bamnang ចំនួន​ ១ម៉ឺនដុល្លារ​ ក្នុង​ ១ក្រុមហ៊ុន។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ រៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. និងទទួលបានការសហការឧបត្ថម្ភគាំទ្រពីមូលនិធិ ស.អ. ក្រុមហ៊ុន Smart Axiata Co., Ltd. និងក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd.។

សូមចុចអាន៖ https://www.facebook.com/share/p/16cJsRGcGm/

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្ដីពីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា

ថ្ងៃទី​៨ មិថុនា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំ "ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ក្រសួងមហាផ្ទៃ ២០២៦-២០៣៥"

«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

ថ្ងៃទី​៦ មិថុនា ២០២៦

ព័ត៌មានទាក់ទង

អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!