គណៈប្រតិភូនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមក្នុងកម្មវិធី Lao Digital Week 2024 នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ថ្ងៃទី​១២ មករា ២០២៤

គណៈប្រតិភូនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមក្នុងកម្មវិធី Lao Digital Week 2024 នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ថ្នាក់ដឹកនាំនិងសហការីបានអញ្ជើញចូលរួមក្នុងកម្មវិធី Lao Digital Week 2024 នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩​-១១ ខែមករា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលបើកកម្មវិធី Lao Digital Week 2024 ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈកម្មាធិការជាតិឡាវសម្រាប់បរិវត្តកម្មឌីជីថល បានមានប្រសាសន៍ថា៖ <<ដើម្បីកសាងភាពជោគជ័យនៃការធ្វើបរិវត្តកម្មឌីជីថល យើងត្រូវតែសម្រេចចិត្តបម្លែងការស្រមើស្រមៃ និងសកម្មភាពរបស់យើង ជាពិសេសក្នុងការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅទូទាំងប្រទេស ដើម្បីបំពេញតម្រូវការរបស់សហគមន៍ និងប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងមានតម្លាភាព>>។ នៅក្នុងកម្មវិធីនេះ គណៈប្រតិភូកម្ពុជាបានអញ្ជើញចូលរួមក្នុងការបើកសម្ពោធកម្មវិធី Lao Digital Week ហើយទន្ទឹមនឹងនេះ ក៏មានការអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធ Lao Digital Forum ផងដែរ ព្រមទាំងមានការចែករំលែកនូវបទពិសោធ និងកត្តាជោគជ័យនៃការធ្វើបរិវត្តកម្មឌីជីថលជូនភាគីឡាវ និងវៀតណាម និងកិច្ចប្រជុំបច្ចេកទេសពិភាក្សាអំពីការចែករំលែកបទពិសោធក្នុងការកសាងរដ្ឋាភិបាលឌីជីថល។

ជា​លទ្ធផលនៃកម្មវិធី Lao Digital Week 2024 ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ គណៈប្រតិភូទាំងអស់ បានធ្វើការចែករំលែកបទពិសោធនៃការធ្វើបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា ក៏ដូចជាបានសិក្សាពីបទពិសោធរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រវាងប្រទេសទាំងពីរផងដែរ។

គណៈប្រតិភូនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមក្នុងកម្មវិធី Lao Digital Week 2024 នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 1
គណៈប្រតិភូនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមក្នុងកម្មវិធី Lao Digital Week 2024 នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 2
គណៈប្រតិភូនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមក្នុងកម្មវិធី Lao Digital Week 2024 នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 3
គណៈប្រតិភូនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមក្នុងកម្មវិធី Lao Digital Week 2024 នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 4

រូបភាព 4 សន្លឹក

សូមចុចអាន៖ https://www.facebook.com/share/p/1Lb5nApHGR/

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ថ្ងៃទី​៧ ឧសភា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ថ្ងៃទី​៥ ឧសភា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ថ្ងៃទី​៤ ឧសភា ២០២៦

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ថ្ងៃទី​៣០ មេសា ២០២៦

ព័ត៌មានទាក់ទង

អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦

ថ្ងៃទី​២៦ មេសា ២០២៦

ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) រៀបចំពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦-២០៣០ និងកិច្ចពិគ្រោះយោបល់ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ថ្ងៃទី​២៤ មេសា ២០២៦