
ថ្ងៃទី១៦ តុលា ២០២៦
ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សា និង ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយនឹង Directorate-General for Entreprises (DGE) ក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង
នារសៀលថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៦, ក្នុងឱកាសទស្សនកិច្ចសិក្សានៅប្រទេសបារាំង ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សា និង ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយនឹង Directorate-General for Entreprises (DGE) ក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង ពាក់ព័ន្ធនឹង ក្របខ័ណ្ឌគោលនយោបាយបរិវត្តកម្មឌីជីថល និង ការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយបរិយាបន្ន និង ប្រសិទ្ធភាព ដោយផ្តោតលើការបង្កើតយន្តការគាំទ្រសហគ្រាសធុនតូច និង មធ្យម (SMEs) ការធ្វើសមាហរណកម្មបច្ចេកវិទ្យាថ្មីៗ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ ព្រមទាំងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលប្រកបដោយភាពប្រកួតប្រជែងខ្ពស់។





រូបភាព 7 សន្លឹក
សូមចុចអាន៖ https://www.facebook.com/share/p/19c4Q5VNZ8/







