ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី​២៥ កក្កដា ២០២៥

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ដែលមានចំនួនសរុបប្រមាណ ១៧០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការធ្វើបរិវត្តកម្មឌីជីថលសម្រាប់រដ្ឋាភិបាលទាំងមូល ក្នុងគោលដៅលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបានចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់នេះតាំងពីចុងឆ្នាំ២០២៣ ដោយបានសិក្សាលម្អិតទៅលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថលក្នុងបណ្តាប្រទេសមួយចំនួន ព្រមទាំងឯកសារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UN) និងអង្គការសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលឱ្យបានផុសផុលដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេចក្ដីព្រាងច្បាប់នេះ សំដៅឆ្លើយតបនឹងសកម្មភាពអាទិភាពរបស់ជាតិ និងឧត្ដមានុវត្តន៍អន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា 1
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា 2
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា 3
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា 4
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា 5
+4

រូបភាព 9 សន្លឹក

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងផ្ដោតទៅលើការគ្រប់គ្រងអភិវឌ្ឍន៍វិស័យឌីជីថល និងបានដាក់ចេញនូវផែនការសកម្មភាពដែលជំរុញការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងពង្រឹងសន្តិសុខឌីជីថល ដែលជាការចង្អុលបង្ហាញដោយគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ លើសពីនេះ ក្រសួងនិងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏បានអភិវឌ្ឍថ្នាលរួមរបស់រាជរដ្ឋាភិបាល (Digital Government Products/DGPs) ជាច្រើន ជាពិសេសថ្នាលសេវាសាធារណៈឌីជីថលរួម ហៅថា “ថ្នាល DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ។

សូមចុចអាន៖ https://www.facebook.com/share/p/18o9PvHT7o/

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្ដីពីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា

ថ្ងៃទី​៨ មិថុនា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំ "ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ក្រសួងមហាផ្ទៃ ២០២៦-២០៣៥"

«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

ថ្ងៃទី​៦ មិថុនា ២០២៦

ព័ត៌មានទាក់ទង

អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!