
ថ្ងៃទី២១ កញ្ញា ២០២៦
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ ស្ដីពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BDS)
ខេត្តហ៊ូណាន ប្រទេសចិន៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៥ស្ដីពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BeiDou Navigation Satellite System – BDS) នៅក្រុងជូចូវ ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងតំណាងក្រសួង ស្ថាប័នវិស័យលំហអាកាសនៃបណ្ដាប្រទេស ព្រមទាំងតំណាងក្រុមហ៊ុន សាស្ត្រាចារ្យ និងយុវជន ក្នុងប្រទេសចិន សរុបជាង ៧០០០នាក់។


រូបភាព 2 សន្លឹក
ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះអំពីការប្រើប្រាស់បច្ចេកវិទ្យាលំហអាកាសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបានអញ្ជើញទស្សនាពិព័រណ៍និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុន GalaxySpace ដែលជាក្រុមហ៊ុនផលិតផ្កាយរណបមួយរបស់ប្រទេសចិនផងដែរ។
សូមចុចអាន៖ https://www.facebook.com/share/p/1C7DLoe1TZ/






