ឯកឧត្តម ឯកអគ្គរាជទូត ណូយ ជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-អូស្ត្រាលី

ថ្ងៃទី​២៦ ឧសភា ២០២៦

ឯកឧត្តម ឯកអគ្គរាជទូត ណូយ ជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-អូស្ត្រាលី

នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណូយ ជំនាញ ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-អូស្ត្រាលី នៅលេខាធិការដ្ឋានអាស៊ាន ដែលមានអូស្ត្រាលីនិងឥណ្ឌូណេស៊ីធ្វើជាសហប្រធាន។ នាពេលកិច្ចប្រជុំ អាស៊ាននិងអូស្ត្រាលី បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្ត្រាលី (២០២៥-២០២៩) និងទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ភាគីទាំងពីរក៏បានបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ជាពិសេសក្នុងឆ្នាំនេះ ដែលជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-អូស្ត្រាលី។

ក្នុងឱកាសនោះ ក្នុងនាមកម្ពុជាជាប្រធានក្រុមការងារគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ានក្នុងឆ្នាំនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់អូស្ត្រាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការឈានដល់ការអនុម័តនៃផែនការការងារគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន ដំណាក់កាលទី៥ (២០២៦-២០៣០)។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចឌីជីថល សន្តិសុខអ៊ីនធឺណិត បរិវត្តកម្មថាមពល ភាពធន់នឹងអាកាសធាតុ និងកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ ជាដើម។

ឯកឧត្តម ឯកអគ្គរាជទូត ណូយ ជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-អូស្ត្រាលី 1
ឯកឧត្តម ឯកអគ្គរាជទូត ណូយ ជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-អូស្ត្រាលី 2

រូបភាព 2 សន្លឹក

សូមចុចអាន៖ https://go.gov.kh/mptc/mfaic1

ព័ត៌មានថ្មីៗ

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម»

ថ្ងៃទី​១២ កក្កដា ២០២៦

ថ្នាល Education Broadcasting Cambodia ជាប់ជា Champion នៃពានរង្វាន់ WSIS ឆ្នាំ២០២៦ ក្នុងក្រុម ការសិក្សាអនឡាញ

ថ្ងៃទី​១១ កក្កដា ២០២៦

កម្ពុជា-បារាំងរឹតចំណងសហការកសាងធនធានមនុស្សជំនាញនិងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

ថ្ងៃទី​១០ កក្កដា ២០២៦

ឯកឧត្តមអនុរដ្ឋលេខាធិការ ម៉ៅ សិលា បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកអំពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និង កិច្ចប្រជុំកំពូល​ពិភពលោក​ស្ដីពី​បញ្ញាសិប្បនិម្មិត​សម្រាប់​មនុស្សជាតិ​ និង​ជួប​ជាមួយតំណាង​ប្រទេសដែល​ចូលរួម

ព័ត៌មានទាក់ទង