ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC

ថ្ងៃទី​៩ មិថុនា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបសម្តែងការគួរសមជាមួយលោក Jan Lambrechts នាយកមជ្ឈមណ្ឌល AUPP Technology Center (ATC) ដើម្បីពិនិត្យអំពីវឌ្ឍនភាពនិងលទ្ធផលការងារ ក្រោមកម្មវិធី ACTSmart ដែលត្រូវបានចូលរួមរៀបចំដោយក្រុមហ៊ុន Smart Axiata និងមជ្ឈមណ្ឌល ATC នៅប្រទេសកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ លោក Jan Lambrechts និងតំណាងក្រុមហ៊ុន Smart Axiata បាននាំយកស្ថាបនិកធុរកិច្ចថ្មីឌីជីថលជាជនជាតិខ្មែរដែលមានសក្ដានុពលខ្ពស់ និងបានចូលរួមនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលធុរកិច្ចថ្មីឌីជីថល ACTSmart ចំនួន ១០ រួមមាន Inkable, ScreenWise, WeSync, TosTrip, ByteLab, Takkatot, OneDash, Smean, QlinicOS និង Geek Digital ដើម្បីសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ពួកគេ។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC  1
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC  2
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC  3
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC  4
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC  5
+2

រូបភាព 7 សន្លឹក

ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់ ក.ប.ទ. ក្នុងការពង្រឹងអក្ខរកម្មឌីជីថល និងលើកកម្ពស់ធនធានមនុស្សឌីជីថល ដើម្បីជំរុញឱ្យមានធុរកិច្ចថ្មីឌីជីថលរបស់ប្រទេសកម្ពុជាមានការរីកចម្រើន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូមកពីក្រៅប្រទេស រួមមាន ក្រុមហ៊ុន Plug & Play មកពីសហរដ្ឋអាម៉េរិក ក្រុមហ៊ុន ARC Startup Accelerator មកពីអឺរ៉ុប Block71 មកពីសិង្ហបុរីជាដើម សំដៅបង្កើតឱ្យបាន Unicorn (មានតម្លៃលើសពី ១ប៊ីលានដុល្លារអាម៉េរិក) នៅថ្ងៃអនាគត។ ជាក់ស្តែង សមត្ថភាពរបស់យុវជននិងយុវនារីជាច្រើននៃប្រទេសកម្ពុជាដែលបានចូលរួមប្រកួតប្រជែងផ្នែកឌីជីថល បានឈ្នះពានរង្វាន់កម្រិតជាតិ តំបន់ និងអន្តរជាតិជាបន្តបន្ទាប់។

ជាកិច្ចបញ្ចប់ ស្ថាបនិកធុរកិច្ចថ្មីឌីជីថលទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្តមរដ្ឋន្រ្តី និង ក.ប.ទ. ដែលតែងតែចូលរួមគាំទ្រ និងយកចិត្តទុកដាក់លើវិស័យឌីជីថល និងធុរកិច្ចថ្មីឌីជីថល និងជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍លើកទឹកចិត្តដល់ស្ថាបនិកធុរកិច្ចថ្មីឌីជីថលទាំងអស់ និងបានជំរុញឱ្យបន្តខិតខំបន្ថែមដើម្បីខ្លួនឯង និងប្រទេសជាតិ។

សូមចុចអាន៖ https://www.facebook.com/share/p/195F9PPCfK/

ព័ត៌មានថ្មីៗ

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម»

ថ្ងៃទី​១២ កក្កដា ២០២៦

ថ្នាល Education Broadcasting Cambodia ជាប់ជា Champion នៃពានរង្វាន់ WSIS ឆ្នាំ២០២៦ ក្នុងក្រុម ការសិក្សាអនឡាញ

ថ្ងៃទី​១១ កក្កដា ២០២៦

កម្ពុជា-បារាំងរឹតចំណងសហការកសាងធនធានមនុស្សជំនាញនិងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

ថ្ងៃទី​១០ កក្កដា ២០២៦

ឯកឧត្តមអនុរដ្ឋលេខាធិការ ម៉ៅ សិលា បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកអំពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និង កិច្ចប្រជុំកំពូល​ពិភពលោក​ស្ដីពី​បញ្ញាសិប្បនិម្មិត​សម្រាប់​មនុស្សជាតិ​ និង​ជួប​ជាមួយតំណាង​ប្រទេសដែល​ចូលរួម

ព័ត៌មានទាក់ទង