កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (CJDM)

ថ្ងៃទី​២៥ មេសា ២០២៦

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (CJDM)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (CJDM) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល CJDM, លោក Jun Arii អនុប្រធានក្រុមប្រឹក្សាភិបាល CJDM ព្រមទាំងសមាជិក សមាជិកា នៃក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។

​ក្នុងឱកាសនេះ នាយកប្រតិបត្តិ CJDM បានបង្ហាញរបាយការណ៍អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗក្នុងរយៈពេលពីរឆ្នាំចុងក្រោយ (២០២៤–២០២៦)។ ការបង្ហាញនេះក៏បានលើកឡើងពីអាទិភាពយុទ្ធសាស្ត្រ និងផែនការសកម្មភាពសំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងធានាដំណើរការប្រកបដោយប្រសិទ្ធភាព និងរលូននាពេលអនាគត។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (CJDM) 1
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (CJDM) 2
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (CJDM) 3
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (CJDM) 4
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (CJDM) 5
+4

រូបភាព 9 សន្លឹក

​បន្ទាប់ពីស្ដាប់របាយការណ៍ និងកិច្ចពិភាក្សាផ្លាស់ប្ដូរមតិយោបល់រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់នូវគ្រឿងចក្របច្ចេកវិទ្យាកម្រិតខ្ពស់ និងការគាំទ្រផ្នែកបច្ចេកទេសដល់ CJDM ដែលជាកាតាលីករដ៏សំខាន់ក្នុងការជំរុញបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅកម្ពុជា។ ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យពង្រឹងការផ្ដល់សេវាកម្មដល់ដៃគូធុរកិច្ចឱ្យកាន់តែចំគោលដៅ ជាពិសេសលើការប្រតិបត្តិការ និងការជួសជុលគ្រឿងបង្គុំម៉ាស៊ីនស្របតាមការស្វែងរកអតិថិជនជាក់លាក់ និងផលិតផលដែលមានសក្ដានុពលទីផ្សារខ្ពស់ (Niche Products)។ ទន្ទឹមនឹងនេះ ការបណ្ដុះបណ្ដាលគ្រូបង្គោលដោយជ្រើសរើសចេញពីសាស្ត្រាចារ្យ និងនិស្សិតដែលមានសមត្ថភាពខ្ពស់ គឺជាអាទិភាពមិនអាចខ្វះបាន ដើម្បីធានាបាននូវការផ្ទេរចំណេះដឹងបច្ចេកទេសទៅក្នុងកម្មវិធីសិក្សាជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាឱ្យមានប្រសិទ្ធភាព និងចីរភាព។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋ វិស័យអប់រំ និងឧស្សាហកម្ម ព្រមទាំងការគាំទ្រពីដៃគូអន្តរជាតិ CJDM នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសេដ្ឋកិច្ចឌីជីថល និងការរីកចម្រើននៃឧស្សាហកម្មកម្ពុជានាពេលអនាគត។

​នៅចុងបញ្ចប់នៃកិច្ចប្រជុំ តំណាង CJDM បានប្រគល់ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី នូវឧបករណ៍ភ្លេង “ចាប៉ីដងវែង” ដែលបានផលិតដោយក្រុមការងារ CJDM ដោយផ្ទាល់ ដែលជានិមិត្តរូបនៃការគោរព និងកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះវប្បធម៌ខ្មែរ និងក្រសួងអប់រំ យុវជន និងកីឡា ដែលតែងបន្តយកចិត្តទុកដាក់សម្របសម្រួលរាល់កិច្ចសហប្រតិបត្តិការជាមួយ CJDM និងភាគីពាក់ព័ន្ធ៕

សូមចុចអាន៖ https://www.facebook.com/share/p/19TwRJjsvL/

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ថ្ងៃទី​២៣ កក្កដា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ថ្ងៃទី​២២ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​២០ កក្កដា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ថ្ងៃទី​១៨ កក្កដា ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ថ្ងៃទី​១៧ កក្កដា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

ព័ត៌មានទាក់ទង

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ថ្ងៃទី​២៣ កក្កដា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ថ្ងៃទី​២២ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​២០ កក្កដា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ថ្ងៃទី​១៨ កក្កដា ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ថ្ងៃទី​១៧ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​តំណាងកម្ពុជា ជាហត្ថលេខី​លើកិច្ចព្រមព្រៀង​បង្កើត​អង្គការ​សហប្រតិបត្តិការ​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​១៦ កក្កដា ២០២៦