អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!

ថ្ងៃទី​៦ មិថុនា ២០២៦

អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!

សិនជិន៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមអបអរសាទរក្រុមនិស្សិតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ដែលទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រកម្រិតពិភពលោកនៃកម្មវិធី Huawei ICT 2025–2026 លើកទី១០ នាថ្ងៃទី២-៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកម្មវិធីប្រកួតប្រជែងកម្រិតពិភពលោករៀបចំដោយក្រុមហ៊ុនហួវៃ (Huawei) សម្រាប់លើកកម្ពស់សមត្ថភាពបច្ចេកទេស ការច្នៃប្រឌិត និងសក្តានុពលរបស់និសិ្សតនិងយុវជនក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុម BORISOTH (បរិសូត្រ) ជានិសិ្សតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ AUPP បានទទួល ចំណាត់លេខ៣ ក្នុងចំណោម ១៨០ក្រុម មកពីជាង ១០០ប្រទេស និងតំបន់ជុំវិញពិភពលោក។ ក្នុងការប្រកួតនេះ ក្រុម BORISOTH បានចូលរួមក្នុងវិញ្ញាសា Innovation Competition ដោយបានបង្កើត រ៉ូបូតបញ្ញាសិប្បនិម្មិត (AI) សម្រាប់ត្រួតពិនិត្យលើគុណភាពសាច់ក្រណាត់ ក្នុងគោលបំណងដោះស្រាយបញ្ហា នៅក្នុងផលិតកម្មវាយនភណ្ឌនាពេលបច្ចុប្បន្ន។

អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!  1
អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!  2
អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!  3
អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!  4

រូបភាព 4 សន្លឹក

BORISOTH គឺជាប្រព័ន្ធបច្ចេកវិទ្យា AI ផលិតនៅកម្ពុជា ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីន CNC ស្កេនស្វ័យប្រវត្តិ ប្រព័ន្ធបោះត្រាសម្គាល់ឆ្លាតវៃ និងកម្មវិធីគ្រប់គ្រងទិន្នន័យឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការពិនិត្យក្រណាត់ដោយភ្នែកមនុស្សក្នុងវិស័យកាត់ដេរ។ តាមរយៈការស្កេនផ្ទៃក្រណាត់ក្នុងល្បឿនលឿនពី ២០ ទៅ ៤០ ម៉ែត្រក្នុងមួយនាទី ប្រព័ន្ធនេះអាចស្វែងរក និងបោះត្រាសម្គាល់កំហុសនៅលើជាយក្រណាត់ដោយស្វ័យប្រវត្តិនូវប្រភេទទឹកខ្មៅរលាយក្នុងទឹក ដែលជួយឱ្យរោងចក្រកាត់បន្ថយការខាតបង់សម្ភារៈ ដោយជៀសវាងកន្លែងខូចខាតបានងាយស្រួល និងមានរបាយការណ៍ឌីជីថល (Audit Trail) ច្បាស់លាស់សម្រាប់ទាមទារសំណងពីអ្នកផ្គត់ផ្គង់ក្រណាត់បរទេស។ លើសពីនេះ បច្ចេកវិទ្យានេះមិនមែនដកហូតការងារកម្មករឡើយ ប៉ុន្តែបានជួយលើកកម្ពស់ជំនាញ និងការពារសុខភាពភ្នែករបស់ពួកគេ ដោយប្តូរពីការពិនិត្យដោយភ្នែកមកជាអ្នកបញ្ជាប្រព័ន្ធ AI និងគ្រប់គ្រងគុណភាពដែលមានតម្លៃខ្ពស់វិញ។

តាមរយៈការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI នេះ វានឹងជួយបង្កើនប្រសិទ្ធភាពក្នុងចង្វាក់ផលិតកម្មបានជាង ៤០% លើសការត្រួតពិនិត្យគុណភាពក្រណាត់ដោយដៃ (Manual work) ដែលត្រូវកាពលកម្មខ្ពស់ មិនសូវមានប្រសិទ្ធភាព និងចំណាយច្រើន។

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានបញ្ជាក់បន្ថែមថា កម្មវិធី Huawei ICT Competition បានផ្ដល់ឱកាសដល់និស្សិតឆ្នើម កម្ពុជាចូលប្រកួតប្រជែងកម្រិតតំបន់ និងសកលលោក និងបានជំរុញលើកទឹកចិត្តដល់ការកសាងមូលធនមនុស្សឌីជីថលរបស់កម្ពុជា និងចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើបរិវត្តិកម្មនៅកម្ពុជា។

សូមចុចអាន៖ https://www.facebook.com/share/p/1Aa99NAVNx/

ព័ត៌មានថ្មីៗ

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម»

ថ្ងៃទី​១២ កក្កដា ២០២៦

ថ្នាល Education Broadcasting Cambodia ជាប់ជា Champion នៃពានរង្វាន់ WSIS ឆ្នាំ២០២៦ ក្នុងក្រុម ការសិក្សាអនឡាញ

ថ្ងៃទី​១១ កក្កដា ២០២៦

កម្ពុជា-បារាំងរឹតចំណងសហការកសាងធនធានមនុស្សជំនាញនិងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

ថ្ងៃទី​១០ កក្កដា ២០២៦

ឯកឧត្តមអនុរដ្ឋលេខាធិការ ម៉ៅ សិលា បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកអំពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និង កិច្ចប្រជុំកំពូល​ពិភពលោក​ស្ដីពី​បញ្ញាសិប្បនិម្មិត​សម្រាប់​មនុស្សជាតិ​ និង​ជួប​ជាមួយតំណាង​ប្រទេសដែល​ចូលរួម

ព័ត៌មានទាក់ទង