ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមតាំងពិព័រណ៍ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល

ថ្ងៃទី​៥ ធ្នូ ២០២៥

ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមតាំងពិព័រណ៍ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ឯកឧត្តម នឹម សុធា អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង បានអញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងចែករំលែកបទពិសោធនៃការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នករៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់ផ្នែកក្នុងតំបន់ ក៏ដូចជាបង្ហាញអំពីសមិទ្ធផល នៃបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា។ ក្នុងនោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកនូវសមិទ្ធផលនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដែលក្រសួងសម្រេចបាន ក្នុងការរួមចំណែកលើកស្ទួយការធ្វើទំនើបកម្មសេវាសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាជំនួយដល់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ទៅធ្វើការតាំងបង្ហាញក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមតាំងពិព័រណ៍ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល 1
ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមតាំងពិព័រណ៍ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល 2
ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមតាំងពិព័រណ៍ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល 3
ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមតាំងពិព័រណ៍ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល 4
ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមតាំងពិព័រណ៍ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល 5

រូបភាព 5 សន្លឹក

បងប្អូនអ្នកដែលមានចំណូលចិត្តលើផ្នែកបច្ចេកវិទ្យាឌីជីថល ឬមានបំណងចង់សិក្សាស្វែងយល់បន្ថែមពីសមិទ្ធផល និងគុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អាចអញ្ជើញមកស្តង់ក្រសួង ដែលមានទីតាំងស្ថិតក្នុងអគារ L៕

សូមចុចអាន៖ https://www.facebook.com/share/p/1Bcw8aWk8U/

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្ដីពីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា

ថ្ងៃទី​៨ មិថុនា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំ "ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ក្រសួងមហាផ្ទៃ ២០២៦-២០៣៥"

«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

ថ្ងៃទី​៦ មិថុនា ២០២៦

ព័ត៌មានទាក់ទង

អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!