សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ បង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ និងបង្ការការក្លែងបន្លំឯកសារសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើប្រាស់ជាផ្លូវការលើការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្តលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។ ក្រសួងសូមបញ្ជាក់ជូនដល់សាធារណជនផងដែរ ចំពោះបណ្ណបើកបរយានយន្តដែលបានចេញមុនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមិនមាន ឬ មាន QR Code នៅតែអាចបន្តប្រើប្រាស់បានតាមការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយសម្រាប់បណ្ណបើកបរដែលមាន QR Code ទាំងអស់នឹងមានបង្ហាញទិន្នន័យទៅលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការស្គែន QR Code ដែលមាននៅលើបណ្ណបើកបរយានយន្ត។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ទាំងអស់ផងដែរថា ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំពោះការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថល តាមរយៈ កម្មវិធី DG SuperApp របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយការស្គែន QR Code របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅលើបណ្ណបើកបរយានយន្តដែលមានស្រាប់ ដើម្បីរក្សាទុកបណ្ណបើកបរទម្រង់ឌីជីថលសម្រាប់ការប្រើប្រាស់ជាផ្លូវការទៅតាមជំហាននីមួយៗដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ ឬចូលទស្សនាវីដេអូណែនាំអំពីជំហាននីមួយៗ តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/ddl-um។

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល 1
សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល 2
សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល 3
សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល 4
សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល 5
+17

រូបភាព 22 សន្លឹក

អ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់បណ្ណបើកបរក្នុងទម្រង់ឌីជីថល ដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា។

សូមជូនភ្ជាប់ជាមួយនូវ៖

- ឧបសម្ព័ន្ធទម្រង់បណ្ណបើកបរយានយន្ត និងការប្រើប្រាស់បណ្ណបើកបរ

- ឧបសម្ព័ន្ធការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថលតាមរយៈកម្មវិធី DG SuperApp និងលេខទូរសព្ទ Hotline និងតេឡេក្រាមប៊ត (Telegram Bot) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ក្នុងករណីសាធារណជនជួបប្រទះបញ្ហាប្រឈមណាមួយក្នុងការទាញយក និងការប្រើប្រាស់កម្មវិធី DG SuperApp សូមទាក់ទងមកកាន់ក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តាមរយៈ លេខទូរសព្ទ Hotline ១២៣ ឬតាមរយៈតេឡេក្រាមប៊ត (Telegram Bot) https://go.gov.kh/dgc/dgsupport

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ នឹងចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់សេវាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត។

សូមចុចអាន៖ https://www.facebook.com/share/p/18mzDEDgdp/

ព័ត៌មានថ្មីៗ

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)

ថ្ងៃទី​២១ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

ថ្ងៃទី​១៧ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ថ្ងៃទី​១៤ កញ្ញា ២០២៦

ព័ត៌មានទាក់ទង

ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ចាប់ផ្ដើមបេីកទទួលពាក្យ!

ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ចាប់ផ្ដើមបេីកទទួលពាក្យ!

ថ្ងៃទី​២៩ កក្កដា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

ថ្ងៃទី​១៧ កក្កដា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២ កក្កដា ២០២៦

សេចក្តីជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦(Cambodia National Cybersecurity Competition 2026)

សេចក្តីជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦(Cambodia National Cybersecurity Competition 2026)

ថ្ងៃទី​២៦ ឧសភា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២៨ មេសា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

ថ្ងៃទី​១១ មេសា ២០២៦