សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន ១១៦គ្រឿង ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលវគ្គបណ្តុះបណ្តាលឌីជីថល ជូនមន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល

ថ្ងៃទី​៣០ តុលា ២០២៤

នារសៀលថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីប្រគល់-ទទួលកំព្យូទ័រចំនួន ១១៦គ្រឿង និងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថលលើជំនាញសន្តិសុខសាយប័រនិងអក្ខរកម្មទិន្ឋន័យ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល។

តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្ដីពី «កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត» កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយតាមរយៈការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលទទួលបាននូវវឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលជាផ្លែផ្កា មានជាអាទិ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន ១១៦គ្រឿង ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលវគ្គបណ្តុះបណ្តាលឌីជីថល ជូនមន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល 1
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន ១១៦គ្រឿង ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលវគ្គបណ្តុះបណ្តាលឌីជីថល ជូនមន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល 2
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន ១១៦គ្រឿង ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលវគ្គបណ្តុះបណ្តាលឌីជីថល ជូនមន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល 3
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន ១១៦គ្រឿង ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលវគ្គបណ្តុះបណ្តាលឌីជីថល ជូនមន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល 4
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន ១១៦គ្រឿង ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលវគ្គបណ្តុះបណ្តាលឌីជីថល ជូនមន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល 5

រូបភាព 5 សន្លឹក

1. ការបញ្ចប់ជាស្ថាពរនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។

2. ការបណ្ដុះបណ្ដាលលើជំនាញឌីជីថលចំនួន ២វគ្គ គឺ វគ្គសន្តិសុខសាយប័រ និងវគ្គអក្ខរកម្មឌីជីថលជូនដល់អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការកំពូលនិងមហាអយ្យការ សរុបចំនួន១១២នាក់ ដែលនឹងទទួលបាននូវវិញ្ញាបនបត្រនាពេលឱកាសនេះផងដែរ។

3. ការបញ្ចប់កិច្ចពិភាក្សាបច្ចេកទេសលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh។

4. ការទទួលបាននូវ (១) កុំព្យូទ័រចំនួន ១១៦គ្រឿង (២) Domain Controller សម្រាប់គ្រប់គ្រងសិទ្ធិអ្នកប្រើប្រាស់ (៣) Server ជំនាន់ថ្មីសម្រាប់គ្រប់គ្រងសំណុំរឿងចំនួន ១ គ្រឿង (៣) Server សម្រាប់គ្រប់គ្រងការព្រីននិងការស្គែនឯកសារ ចំនួន ១ គ្រឿង (៤) ម៉ាស៊ីនព្រីននិងស្គែនចំនួន ១០គ្រឿង (៥) ការ Hosting វេបសាយរបស់តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល និង (៦) អាជ្ញាបណ្ណ Office 365។

តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល បាននិងកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល និងកែប្រែស្ថាប័នមួយនេះទៅជាស្ថាប័នឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ប្រកបដោយគុណភាព ភាពឆាប់រហ័ស ងាយស្រួល សុក្រឹតភាព និងតម្លាភាព ឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស បញ្ចកោណ ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥»។

ជាជំហានបន្ទាប់ តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល នឹងបន្តសហការយ៉ាងជិតស្និតជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកិច្ចការអាទិភាពមួយចំនួនបន្ថែមទៀត ដូចជា (១) ដាក់ឱ្យប្រើថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (២) អភិវឌ្ឍនិងប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿងដែលគាំទ្រនិងអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង (៣) បណ្តុះបណ្តាលនិងជំរុញការចាប់យកឌីជីថលរបស់មន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូលឱ្យកាន់តែមានគុណភាពល្អប្រសើរ និងប្រសិទ្ធភាពនៃការផ្តល់នូវសេវាយុត្តិធម៌សម្រាប់សង្គមជាតិ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។ សូមចុចអាន៖ https://www.facebook.com/share/p/1F9Biig5WW/

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ថ្ងៃទី​៧ ឧសភា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ថ្ងៃទី​៥ ឧសភា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ថ្ងៃទី​៤ ឧសភា ២០២៦

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ថ្ងៃទី​៣០ មេសា ២០២៦

ព័ត៌មានទាក់ទង

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

ថ្ងៃទី​២៣ មីនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

ថ្ងៃទី​១២ មីនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

ថ្ងៃទី​១៦ មករា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ថ្ងៃទី​១១ ធ្នូ ២០២៥

សេចក្តីប្រកាសព័ត៌មានរួម ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”

ថ្ងៃទី​១០ ធ្នូ ២០២៥