សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះអនុស្សរណៈនៃការយោគយល់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តី រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ថ្ងៃទី​២៧ មិថុនា ២០២៥

ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថល” រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងភាគីពាក់ព័ន្ធ សរុបប្រមាណ ១០០រូប។

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះអនុស្សរណៈនៃការយោគយល់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តី រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល 1
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះអនុស្សរណៈនៃការយោគយល់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តី រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល 2

រូបភាព 2 សន្លឹក

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកធ្វើបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពបន្ថែមទៀតនូវការជំរុញ ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ពិសេសការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយប្រើថ្នាល VERIFY.GOV.KH ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារនានា ក្នុងរំហូរនៃការចុះបញ្ជី និងបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ លើ “ថ្នាលគាំពារសង្គមឌីជីថល” (Digital Social Protection Platform) ជូនដល់អ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម។

ថ្លែងក្នុងពិធីខាងលើ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា, ស្របតាមស្មារតីសមាជរដ្ឋសភា និងព្រឹទ្ធសភា, នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាល VERIFY.GOV.KH នេះ នឹងរួមចំណែកបំពេញបន្ថែម នូវសុក្រឹតភាព និងភាពឆាប់រហ័សនៃការអនុវត្តថ្នាលគាំពារសង្គមឌីជីថលផងដែរ។ ថ្នាលគាំពារសង្គមឌីជីថលនេះ ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយបច្ចុប្បន្ន បាននិងកំពុងពង្រីកវិសាលភាពជាជំហានៗ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម តាមរយ:ការធ្វើអន្តរប្រតិបត្តិការរវាងប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម ដែលអនុញ្ញាតឱ្យមានការចែករំលែកទិន្នន័យគ្នាទៅវិញទៅមកលើថ្នាលឌីជីថលរួម សំដៅផ្សារភ្ជាប់ប្រព័ន្ធទាំងអស់ក្នុងប្រព័ន្ធគាំពារសង្គមឱ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីរួម។ ជាមួយគ្នានេះ ថ្នាលគាំពារសង្គមឌីជីថល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលការងារដល់មន្ត្រីអនុវត្តកម្មវិធីជាតិជំនួយសង្គម ដើម្បីឱ្យអ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម កាន់តែមានភាពងាយស្រួលក្នុងការចុះបញ្ជីទទួលយកកញ្ចប់អត្ថប្រយោជន៍ពីកម្មវិធីជាតិគាំពារសង្គមនានា និងពង្រឹងគុណភាពទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បន្ថែមលើទិន្នន័យដែលធ្វើការវាយបញ្ចូលទិន្នន័យចុះបញ្ជីគាំពារសង្គមដោយដៃ។

ឯកឧត្តម ជា សេរីវឌ្ឍ បានជម្រាបជូនអង្គពិធីថា កិច្ចសហការរវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឃ្នាស់ (Digital Enabler) សម្រាប់ការអភិវឌ្ឍនិងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យគាំពារសង្គម ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មនិងសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គម។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ និង ឯកឧត្តម ជា សេរីវឌ្ឍ ប្តេជ្ញាបន្តសហការឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំង២ សហការបំពេញការងារក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់ ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមបន្ថែមទៀត។

សូមចុចអាន៖ https://www.facebook.com/share/p/1HxFYrtxry/

ព័ត៌មានថ្មីៗ

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)

ថ្ងៃទី​២១ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

ថ្ងៃទី​១៧ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ថ្ងៃទី​១៤ កញ្ញា ២០២៦

ព័ត៌មានទាក់ទង

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ថ្ងៃទី​១១ សីហា ២០២៦

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

ថ្ងៃទី​២៤ កក្កដា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល

ថ្ងៃទី​២៦ មិថុនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

ថ្ងៃទី​២៥ មិថុនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ថ្ងៃទី​១៧ មិថុនា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦