សេចក្តីប្រកាសព័ត៌មាន ស្តីពី ការទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល

ថ្ងៃទី​១៩ វិច្ឆិកា ២០២៤

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនគ្រប់ក្រសួង ស្ថាប័ន និងសាធារណជនទាំងអស់មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products - DGPs) ដែលអភិវឌ្ឍដោយ ក.ប.ទ. ចំនួន ៤ ជា ថ្នាលរបស់រាជរដ្ឋាភិបាល ដែលមានមុខងារនិងអត្ថប្រយោជន៍សំខាន់ៗ ដូចខាងក្រោម៖

- ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ GO.GOV.KH៖ ជាថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការសម្រាប់ក្រសួង ស្ថាប័នអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល 1
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល 2

រូបភាព 2 សន្លឹក

- ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH៖ ជាថ្នាលបង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ការស្ទង់មតិ ត្រួតពិនិត្យ និងវាយតម្លៃ ការចុះឈ្មោះចូលរួមកម្មវិធីនានា ឬការប្រមូលមតិកែលំអនានា ដែលអាចប្រើប្រាស់ជំនួស Google Form ឬ Microsoft Form ជាដើម។ រាល់ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកដោយធ្វើកូដនីយកម្ម (Encryption) ដោយសោសម្ងាត់ (Secret Key) ដែលមានសុវត្ថិភាពខ្ពស់ ហើយមានតែអ្នកដែលបង្កើត Form នីមួយៗតែប៉ុណ្ណោះ ដែលមានសោសម្ងាត់នោះ ទោះបីអ្នកបង្កើតថ្នាលនេះ ឬអ្នកគ្រប់គ្រងថ្នាលនេះ ក៏មិនអាចមើលទិន្នន័យទាំងនោះបានដែរ។

- ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH៖ ជាថ្នាលបញ្ជូនសារខ្លីជាព័ត៌មាន ឬជាការជូនដំណឹងផ្សេងៗ ដែលអាចប្រើប្រាស់ជំនួស SMS ឬកម្មវិធី Twilio ជាដើម ហើយមានប្រភពដើមច្បាស់លាស់។ ការផ្ញើសារខ្លីតាមរយៈថ្នាលនេះ អាចឱ្យសាធារណជនកត់សម្គាល់ដឹងថា សារខ្លីនេះផ្ញើចេញពីក្រសួង ស្ថាប័ន ឬវិស័យឯកជនណាមួយពិតប្រាកដ ដោយគ្មានការក្លែងបន្លំ និងមានទំនុកចិត្តខ្ពស់។

- កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA”៖

ជាកម្មវិធីបញ្ញាសិប្បនិម្មិត ដែលដំណើរការនៅលើបណ្តាញសង្គមតេឡេក្រាម (Telegram Bot) សម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអាចអានឯកសារនានាជាសំឡេងផងដែរ។

ក.ប.ទ. អភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ ឡើង ដើម្បីជំរុញការចាប់យកឌីជីថលក្នុងការផ្តល់សេវាសាធារណៈនិងការបង្កើនប្រសិទ្ធភាពការងារ ជំរុញឱ្យមានការចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេស អាចបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋទូទៅមកលើសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ សម្រាប់ឆ្លើយតបទៅនឹងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ នេះត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ ១២៣ (ហៅចូលដោយឥតគិតថ្លៃ)។

អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។ សូមចុចអាន៖ https://www.facebook.com/share/p/1Ynm5zqVZ5/

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ថ្ងៃទី​៧ ឧសភា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ថ្ងៃទី​៥ ឧសភា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ថ្ងៃទី​៤ ឧសភា ២០២៦

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ថ្ងៃទី​៣០ មេសា ២០២៦

ព័ត៌មានទាក់ទង

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

ថ្ងៃទី​២៣ មីនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

ថ្ងៃទី​១២ មីនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

ថ្ងៃទី​១៦ មករា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ថ្ងៃទី​១១ ធ្នូ ២០២៥

សេចក្តីប្រកាសព័ត៌មានរួម ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”

ថ្ងៃទី​១០ ធ្នូ ២០២៥