សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថ លេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល 
បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ

ថ្ងៃទី​៣០ វិច្ឆិកា ២០២៣

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថ លេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ

នារសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលា បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ តំណាងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ តំណាងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃ ក.ប.ទ. និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំទាំង ៣ សរុបប្រមាណ ២៥០ នាក់ ផងដែរ។

អនុស្សរណៈដែលត្រូវបានចុះហត្ថលេខាក្នុងថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល ក្នុងចំណោមអ្នករាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ នៃព្រះរាជាណាចក្រកម្ពុជា និយាយជារួម ហើយនិយាយដោយឡែក គឺជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្តួចផ្តើមដោយ ក.ប.ទ. ដែលមានការចូលរួមពីគ្រឹះស្ថានអប់រំរដ្ឋ ៣ សំខាន់ៗ ដើម្បីបង្កើនមូលធនមនុស្សឌីជីថលក្នុងក្របខណ្ឌ ៣ ក្នុងពេលតែមួយ គឺ ស៊ីវិល នគរបាល និងយោធា។ អនុស្សរណៈក្នុងថ្ងៃនេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំទាំង ៣ ចំពោះការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះសា្ថនអប់រំរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថ លេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល 
បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ 1
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថ លេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល 
បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ 2
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថ លេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល 
បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ 3
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថ លេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល 
បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ 4
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថ លេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល 
បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ 5

រូបភាព 5 សន្លឹក

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃសញ្ញាបត្រនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។ សូមចុចអាន៖ https://www.facebook.com/share/p/18Mndegz1X/

ព័ត៌មានថ្មីៗ

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ថ្ងៃទី​៣០ មេសា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២៨ មេសា ២០២៦

អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦

ថ្ងៃទី​២៦ មេសា ២០២៦

ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) រៀបចំពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦-២០៣០ និងកិច្ចពិគ្រោះយោបល់ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ថ្ងៃទី​២៤ មេសា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប”

ថ្ងៃទី​២៣ មេសា ២០២៦

លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានដឹកនាំក្រុមការងារទទួលជួបប្រជុំជាមួយនឹងអ្នកជំនាញការ នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement – AFD) និង ទីភ្នាក់ងារអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស (Expertise France)

ព័ត៌មានទាក់ទង

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

ថ្ងៃទី​២៣ មីនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

ថ្ងៃទី​១២ មីនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

ថ្ងៃទី​១៦ មករា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ថ្ងៃទី​១១ ធ្នូ ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះអនុស្សរណៈនៃការយោគយល់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តី រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ថ្ងៃទី​២៧ មិថុនា ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្មរដ្ឋាភិបាល: កិច្ចសហការលើការកសាងសមត្ថភាពក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថល

ថ្ងៃទី​៩ ធ្នូ ២០២៤