ក្រសួងសុខាភិបាលបានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនមិត្តហ្វូន (Metfone) ដើម្បីពង្រឹងកិច្ចសហការលើការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឆ្លាតវៃ និងប្រព័ន្ធគ្រប់គ្រងការបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ឱ្យកាន់តែមានប្រសិទ្ធភាព

ថ្ងៃទី​១១ តុលា ២០២៣

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទី នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន វៀតធេល កម្ពុជាភីធីអ៊ី ហៅកាត់ មិត្តហ្វូន។

ស្ថិតក្នុងបរិបទបច្ចេកវិទ្យា និងនវានុវត្តន៍ឈានមុខ កិច្ចប្រជុំពិភាក្សានេះបានផ្ដោតលើ «បរិវត្តកម្មឌីជីថល» (Digital Transformation) ក្នុងវិស័យសុខាភិបាល ដែលមានចំណុចសំខាន់ៗទៅលើ៖ ១) Smart Hospital Management System និង ២) Emergency Management System (Ambulance Referral System) ។

ក្រសួងសុខាភិបាលបានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនមិត្តហ្វូន (Metfone) ដើម្បីពង្រឹងកិច្ចសហការលើការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឆ្លាតវៃ និងប្រព័ន្ធគ្រប់គ្រងការបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ឱ្យកាន់តែមានប្រសិទ្ធភាព 1
ក្រសួងសុខាភិបាលបានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនមិត្តហ្វូន (Metfone) ដើម្បីពង្រឹងកិច្ចសហការលើការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឆ្លាតវៃ និងប្រព័ន្ធគ្រប់គ្រងការបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ឱ្យកាន់តែមានប្រសិទ្ធភាព 2
ក្រសួងសុខាភិបាលបានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនមិត្តហ្វូន (Metfone) ដើម្បីពង្រឹងកិច្ចសហការលើការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឆ្លាតវៃ និងប្រព័ន្ធគ្រប់គ្រងការបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ឱ្យកាន់តែមានប្រសិទ្ធភាព 3

រូបភាព 3 សន្លឹក

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីផ្នែកគន្លឹះៗដែលក្រសួងសុខាភិបាលបាន និងកំពុងអនុវត្ត ពិសេសការកសាងភាពជាដៃគូជាមួយដៃគូសុខាភិបាល រួមទាំងវិស័យឯកជន និងការផ្តោតលើដំណោះស្រាយសុខាភិបាលឌីជីថល ដែលស្របនិងគោលនយោបាយ អាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តមក៏បានលើកឡើងផងដែរនូវ ស្ថានភាពបច្ចុប្បន្ននៃការងារពាក់ព័ន្ធនិងឌីជីថលក្នុងវិស័យសុខាភិបាល និងចំណុចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់សម្រាប់ការងារសុខាភិបាលឌីជីថលនេះ ដើម្បីឱ្យការគ្រប់គ្រង និងការបម្រើសេវាសុខាភិបាលកាន់តែប្រសើរឡើង ប្រកបដោយគុណភាព។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន បានបង្ហាញជូនពីបទពិសោធន៍ការងារដែលបានជួយក្រសួងសុខាភិបាលនៅប្រទេសវៀតណាម ពិសេសការងារទាក់ទងនិងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ និងប្រព័ន្ធគ្រប់គ្រងសង្រ្គោះបន្ទាន់ (ប្រព័ន្ធបញ្ជូនតាមរថយន្តគិលានសង្រ្គោះ)។

គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល នាយកដ្ឋានពាក់ព័ន្ធ តំណាងមន្ទីរពេទ្យកាល់ម៉ែត និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រុមហ៊ុន វៀតធេល កម្ពុជាភីធីអ៊ី ហៅកាត់ មិត្តហ្វូន។

សូមចុចអាន៖ https://t.me/MOHCambodia/2497

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ថ្ងៃទី​៧ ឧសភា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ថ្ងៃទី​៥ ឧសភា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ថ្ងៃទី​៤ ឧសភា ២០២៦

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ថ្ងៃទី​៣០ មេសា ២០២៦

ព័ត៌មានទាក់ទង

អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦

ថ្ងៃទី​២៦ មេសា ២០២៦

ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) រៀបចំពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦-២០៣០ និងកិច្ចពិគ្រោះយោបល់ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ថ្ងៃទី​២៤ មេសា ២០២៦