សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

ថ្ងៃទី​១១ មេសា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០ នាទី នៅសាលប្រជុំធំ ជាន់ទី៣ នៃទីស្តីការ ក.ប.ទ.។

ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះការយល់ដឹងដល់សិស្សានុសិស្សថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដ (Coding) គឺជាជំនាញដែលអាចសិក្សា និងអភិវឌ្ឍបានសម្រាប់បុគ្គលគ្រប់រូបដែលមានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏មានគោលដៅលើកទឹកចិត្ត និងពង្រឹងភាពជឿជាក់លើខ្លួនឯង ជាពិសេសសម្រាប់យុវតី ក្នុងការឈានជើងចូលក្នុងវិស័យឌីជីថលប្រកបដោយចំណេះដឹង និងភាពក្លាហាន ដើម្បីក្លាយជាធនធានដ៏មានសក្តានុពលនាពេលអនាគត។ បន្ថែមពីលើនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា និងការរួមគ្នាកសាងសមត្ថភាពផ្នែក AI ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា។ ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ រួមបញ្ចូលសកម្មភាពអប់រំជាច្រើនរួមមានការធ្វើបទបង្ហាញដោយយុវតីអំពីការសរសេរកូដ (Coding) ដោយប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃ និងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ “ស្ត្រីក្នុងវិស័យ AI” ព្រមទាំងសកម្មភាពផ្សេងៗទៀត ដែលសុទ្ធសឹងតែតម្រង់ទិសដៅឆ្ពោះទៅរកការកសាងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” 1
សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” 2

រូបភាព 2 សន្លឹក

ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ នឹងបើកជូនសាធារណជន ចូលរួមដោយសេរី។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអ៊ីមែល song_l@itstep.org និងលេខទូរសព្ទ 085 777 520។

ចុះឈ្មោះចូលរួមតាមរយៈ៖ https://go.gov.kh/mptc/girlict

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះឱ្យបានច្រើនកុះករ។

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «ថ្នាលបាយ័ន» ជាផ្នែកដ៏សំខាន់មួយជួយជំរុញប្រសិទ្ធភាពការងាររបស់ «បណ្តាញអគ្គលេខាធិការ» សម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ជាពិសេសបង្កើនប្រសិទ្ធភាពនៃចរន្តឯកសារដូចជាលិខិតអញ្ជើញជាដើម

ថ្ងៃទី​៥ កញ្ញា ២០២៦

សហភាពអឺរ៉ុប បារាំង និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាបើកសម្ពាធកម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានិម្មិត VR (Virtual Reality) សម្រាប់និស្សិត ដើម្បីជំរុញជំនាញឌីជីថលនិងនវានុវត្តន៍បៃតង

ថ្ងៃទី​៤ កញ្ញា ២០២៦

មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា បានបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រចាំសប្តាហ៍ ជូនដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាជាច្រើនក្នុងខេត្តកំពង់ធំ ដោយកម្មវិធីនេះត្រូវបានអនុវត្តសរុបចំនួន ៥ លើកក្នុងខែសីហា ឆ្នាំ២០២៦។

ថ្ងៃទី​៣០ សីហា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ឧត្តមភាពឌីជីថលកម្រិតខ្ពស់សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន - The Digital Excellence Elite Program for Leaders of Ministries and Institutions - DEEP”

ថ្ងៃទី​២៨ សីហា ២០២៦

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចសាធារណៈ នៅប្រទេសសិង្ហបុរី

ថ្ងៃទី​២៧ សីហា ២០២៦

ភាពបុរេសកម្ម និងឆន្ទៈចូលរួមអនុវត្តកម្មវិធីរាជរដ្ឋាភិបាល «ថ្នាលបាយ័ន» របស់ក្រសួង ស្ថាប័ន ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែទម្រង់រដ្ឋបាលសាធារណៈទំនើប

ព័ត៌មានទាក់ទង

ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ចាប់ផ្ដើមបេីកទទួលពាក្យ!

ថ្ងៃទី​២៩ កក្កដា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

ថ្ងៃទី​១៧ កក្កដា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២ កក្កដា ២០២៦

សេចក្តីជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦(Cambodia National Cybersecurity Competition 2026)

ថ្ងៃទី​២៦ ឧសភា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២៨ មេសា ២០២៦