សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ថ្ងៃទី​២៧ កុម្ភៈ ២០២៤

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នទាំងពីរ ប្រមាណ ២០០ នាក់។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ២ សំខាន់ រួមមាន (១) ដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាលនិងសេវារដ្ឋាភិបាលឌីជីថល (DGPs) សម្រាប់ប្រើប្រាស់ក្នុងស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និង (២) រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល។

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  1
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  2
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  3
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  4

រូបភាព 4 សន្លឹក

ពិធីចុះហត្ថលេខាអនុស្សរណៈនេះ បានបង្ហាញឱ្យឃើញអំពីការចូលរួមរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលជាស្ថាប័នយុត្តិធម៌កំពូល ជាមួយនឹង ក.ប.ទ. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងនាមជាអង្គការនីតិប្រតិបត្តិ រួមគ្នាជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងរំហូរការងារ កាត់បន្ថយភាពស្មុគស្មាញក្នុងការងាររដ្ឋបាលប្រចាំថ្ងៃ ជាពិសេស ផ្តល់ភាពងាយស្រួលនិងជំនឿទុកចិត្តដល់ប្រជាពលរដ្ឋដែលត្រូវទទួលសេវាយុត្តិធម៌នៅតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល តាមរយៈការប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្ទៀងផ្ទាត់ឯកសារនានារបស់ស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ព្រមទាំងការប្រើប្រាស់ ថ្នាលនិងសេវារដ្ឋាភិបាលឌីជីថល (DGPs) ផ្សេងទៀតដែលអភិវឌ្ឍដោយ ក.ប.ទ.។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយប្រព័ន្ធសុខាភិបាលឌីជីថល របស់ព្រះរាជាណាចក្រថៃទទួលបានមេដាយប្រាក់ និងប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។​ សូមចុចអាន៖ https://www.facebook.com/share/p/1ECr2Eh2jw/

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA)

ថ្ងៃទី​៧ ឧសភា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ថ្ងៃទី​៥ ឧសភា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ថ្ងៃទី​៤ ឧសភា ២០២៦

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់ (Flipped Classroom)

ថ្ងៃទី​៣០ មេសា ២០២៦

ព័ត៌មានទាក់ទង

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

ថ្ងៃទី​២៣ មីនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)

ថ្ងៃទី​១២ មីនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

ថ្ងៃទី​១៦ មករា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ថ្ងៃទី​១១ ធ្នូ ២០២៥

សេចក្តីប្រកាសព័ត៌មានរួម ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”

ថ្ងៃទី​១០ ធ្នូ ២០២៥