សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២ កក្កដា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្ដល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៧ ដូចខាងក្រោម៖

១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ 1
សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ 2
សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ 3

រូបភាព 3 សន្លឹក

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology) ចំនួន ២០០ កន្លែង

-វិស្វកម្មសុសវែរ (Software Engineering)

-វិទ្យាសាស្ត្រទិន្នន័យ (Data Science)

-ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)

-វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (បញ្ចូលមុខវិជ្ជា ផ្កាយរណប) (Telecommunications and Networking Engineering [Including Satellite])

-សន្តិសុខសាយប័រ (Cybersecurity)

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង

-ការគ្រប់គ្រងព័ត៌មានវិទ្យា/ វិទ្យាសាស្ត្រកុំព្យូទ័រ (IT Management / Computer Science)

-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)

-សន្តិសុខសាយប័រ (Cybersecurity)

-បញ្ញាសិប្បនិម្មិត (Artificial Intelligence)

-ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)

-ការអភិវឌ្ឍសុសវែរ (Software Development)

-ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)

-ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) ចំនួន ៧៥ កន្លែង

-វិស្វកម្មទូរគមនាគមន៍ និងផ្កាយរណប (Telecommunications and Satellite Engineering)

-វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(Institute Technology of Cambodia) ចំនួន ៦៥ កន្លែង

-វិស្វកម្មអវកាស និងប្រព័ន្ធស្វ័យប្រវត្តិ (Aerospace and Autonomous Systems Engineering)

-វិស្វកម្មសុសវែរ (Software Engineering)

-វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)

សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management) ចំនួន ២០ កន្លែង

-សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)

-បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)

-សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង

-វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

-គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)

-រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)

សាកលវិទ្យាល័យកម្ពុជា (University of Cambodia) ចំនួន ២០ កន្លែង

-ព័ត៌មានវិទ្យា (Information Technology)

***សូមបញ្ជាក់ថា គ្រប់ជំនាញសិក្សាខាងលើនេះ គឺត្រូវសិក្សាជាភាសាអង់គ្លេស។

២. អត្ថប្រយោជន៍នៃអាហារូបករណ៍

និស្សិតជ័យលាភីនៃកម្មវិធីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

-កុំព្យូទ័រយួរដៃ ១ គ្រឿង

-ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ - ២៤,៧០០ ដុល្លារអាម៉េរិក

-ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស

-ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារហូតដល់ចប់ដោយជោគជ័យ។

៣. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

-ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាននិទ្ទេសរួម A B ឬ C

-ឆ្លងកាត់ការប្រឡងប្រជែងដូចបានកំណត់នៅក្នុងចំណុចទី៤ ខាងក្រោម

-សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារី ត្រូវបានលើកទឹកចិត្ត

-ចំពោះបេក្ខជនដែលជ្រើសរើស វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺត្រូវបំពេញលក្ខខណ្ឌចាំបាច់របស់វិទ្យាស្ថាន។

៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ

ការចុះឈ្មោះនិងការប្រឡងត្រូវធ្វើដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖

ក.ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យជាតិគ្រប់គ្រង និង សាកលវិទ្យាល័យកម្ពុជា សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ឬស្កេន QR Code ដែលមានភ្ជាប់ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ បេក្ខជន បេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងប្រជែងចំនួន ២ ដងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសន៍ផ្ទាល់មាត់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។

ខ. ចំពោះបេក្ខជន និងបេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សូមអញ្ជើញមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ (សូមស្កេន QR Code សម្រាប់ទីតាំងលើ Google Map)។ បេក្ខជន បេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងប្រជែង លើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស (ក្នុងករណីបេក្ខជន បេក្ខនារីពុំមានលទ្ធផលបញ្ជាក់សមត្ថភាពភាសាអង់គ្លេស) នៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទ ឬ Telegram លេខ ០៧០ ៣៦៦ ៦២៣ / ០៩៣ ៣៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh។

ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែងយកអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ហើយខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ដើម្បីអាចទទួលបានឱកាសការងារល្អ មានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។

សូមចុចអាន៖ https://www.facebook.com/share/p/1DYZtBVNhd/

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ថ្ងៃទី​២៣ កក្កដា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ថ្ងៃទី​២២ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​២០ កក្កដា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ថ្ងៃទី​១៨ កក្កដា ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ថ្ងៃទី​១៧ កក្កដា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

ថ្ងៃទី​១៧ កក្កដា ២០២៦

ព័ត៌មានទាក់ទង

សេចក្តីជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦(Cambodia National Cybersecurity Competition 2026)

សេចក្តីជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦(Cambodia National Cybersecurity Competition 2026)

ថ្ងៃទី​២៦ ឧសភា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ថ្ងៃទី​២៨ មេសា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

ថ្ងៃទី​១១ មេសា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល

សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល

ថ្ងៃទី​២៧ មីនា ២០២៦