តំណាងក្រសួងសុខាភិបាលបានជួបពិភាក្សាជាមួយអង្គការ FHI 360 ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង

ថ្ងៃទី​១៥ វិច្ឆិកា ២០២៣

តំណាងក្រសួងសុខាភិបាលបានជួបពិភាក្សាជាមួយអង្គការ FHI 360 ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង

នាព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដែលដឹកនាំដោយ លោកស្រី សេង សុភាព នាយិកាអង្គការ FHI 360 ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការស្វាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ FHI 360 ដែលបានចូលរួមគាំទ្រក្រសួងសុខាភិបាលក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ជាពិសេសចូលរួមក្នុងការសម្រេចសមិទ្ធផលជាច្រើន នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា ការធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ។

តំណាងក្រសួងសុខាភិបាលបានជួបពិភាក្សាជាមួយអង្គការ FHI 360 ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង 1
តំណាងក្រសួងសុខាភិបាលបានជួបពិភាក្សាជាមួយអង្គការ FHI 360 ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង 2
តំណាងក្រសួងសុខាភិបាលបានជួបពិភាក្សាជាមួយអង្គការ FHI 360 ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង 3
តំណាងក្រសួងសុខាភិបាលបានជួបពិភាក្សាជាមួយអង្គការ FHI 360 ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង 4

រូបភាព 4 សន្លឹក

លោកស្រីនាយិកាអង្គការ FHI 360 ប្រចាំប្រទេសកម្ពុជា បានជម្រាបជូនអង្គប្រជុំថា អង្គការ FHI 360 ជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុងអនុវត្តសកម្មភាពនៅប្រទេសចំនួនជាង ៦០។ អង្គការ FHI 360 មានបេសកកម្មចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវសមធម៌សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិតាមរយៈការប្រើប្រាស់ទិន្នន័យ និងការស្វែងរកដំណោះស្រាយដោយមូលដ្ឋាន។ អង្គការ FHI 360 នៅប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ១៩៩៨ និងបច្ចុប្បន្នកំពុងអនុវត្តសកម្មភាព និងផ្តល់ជំនួយបច្ចេកទេស លើគម្រោងសកម្មភាពផ្តោតលើវិស័យសុខាភិបាល ចំនួន ៥ ដូចខាងក្រោម៖

១- គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) ដំណាក់កាលទី១ និងទី២

២- គម្រោងសម្រេចឱ្យបាននូវគោលដៅ និងរក្សាការគ្រប់គ្រងការឆ្លងរីករាលដាលមេរោគអេដស៍ (EpiC): មាន

រយៈពេល៥ឆ្នាំ (២០២០ - ២០២៥)

៣- គម្រោងការតាមដាន និងស្រាវជ្រាវជំងឺឆ្លង (IDDS): មានរយៈពេល ៦ឆ្នាំ (២០១៨-២០២៤)

៤- គម្រោង Alive & Thrive: មានរយៈពេល ៥ឆ្នាំ (២០១៩-២០២៥)

៥- គម្រោង EGHS (Enhancing Global Health Security): ៥ឆ្នាំ (២០២០២-០២៥)

គួរបញ្ជាក់ផងដែរថា អង្គការ FHI 360 បាន និងកំពុងសហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA): EQHA I មានរយៈពេល ៥ឆ្នាំ (២០១៧-២០២៣) និង EQHA II មានរយៈពេល៥ឆ្នាំ (២០២៣-២០២៧) និងគោរពស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ជាបន្តទៀត ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្ត អង្គការ FHI 360 ពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយផ្តោតជាសំខាន់លើយុទ្ធសាស្ត្រវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូចជា ៖

១- បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខភាពពលរដ្ឋកាន់តែប្រសើរឡើង

២- ប្រយុទ្ធនឹងជំងឺឆ្លង

៣- ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ

៤- ទប់ស្កាត់ជំងឺមិនឆ្លង ដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងពេលដែលសង្គមសេដ្ឋកិច្ចមានការរីកចម្រើន

៥- ទប់ស្កាត់នឹងបង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ

៦- ធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍

៧- ការធ្វើនិយ័តកម្មករសេវាសាធារណៈ និងសេវាឯកជន ដើមី្បលើកកម្ពស់សេវាថែទាំសុខភាព

៨- អភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជំនាញសុខាភិបាល

៩- អភិវឌ្ឍន៍សុខភាពឌីជីថល(Digital Health)

ព្រមទាំងអាទិភាពសុខាភិបាលទាំងបីគឺ

-ពង្រឹងសមត្ថភាពមណ្ឌលសុខភាព តាមរយៈការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ឱសថចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋបាន២៤ម៉ោងក្នុង១ថ្ងៃ។

-ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងខេត្ត តាមរយៈការពង្រឹងសមត្ថភាព ក្នុងការសង្ក្រោះបន្ទាន់ បន្ទប់វះកាត់ មន្ទីរពិសោធន៍ និងប្រព័ន្ធបញ្ជូនជាដើម។

-ពង្រឹងស្ថាប័ននិងធនធានមនុស្សសុខាភិបាលតាមរយៈការពង្រឹងភាពជាអ្នកដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាក់ស្តែងដូចជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ប្រធានមណ្ឌលសុខភាពជារៀងរាល់សប្តាហ៍ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ FHI 360 ដែលបានចូលរួមគាំទ្រក្រសួងសុខាភិបាលទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន ព្រមទាំងលើកទឹកចិត្តដល់អង្គការឱ្យបន្តពង្រឹង និងពង្រីកគម្រោងក្នុងវិស័យសុខាភិបាលសម្រាប់ពេលអនាគតជាបន្ថែមទៀត។

សូមចុចអាន៖

ព័ត៌មានថ្មីៗ

លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានដឹកនាំក្រុមការងារទទួលជួបប្រជុំជាមួយនឹងអ្នកជំនាញការ នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement – AFD) និង ទីភ្នាក់ងារអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស (Expertise France)

ថ្ងៃទី​២៣ មេសា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

ថ្ងៃទី​១១ មេសា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី​ ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

ថ្ងៃទី​៤ មេសា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា នៅទីស្តីការក្រសួង

ថ្ងៃទី​៣១ មីនា ២០២៦

🔷🚀 សកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំឡុងពេល «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤»

ថ្ងៃទី​៣០ មីនា ២០២៦

សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល

ថ្ងៃទី​២៧ មីនា ២០២៦

ព័ត៌មានទាក់ទង

លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានដឹកនាំក្រុមការងារទទួលជួបប្រជុំជាមួយនឹងអ្នកជំនាញការ នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement – AFD) និង ទីភ្នាក់ងារអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស (Expertise France)

លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានដឹកនាំក្រុមការងារទទួលជួបប្រជុំជាមួយនឹងអ្នកជំនាញការ នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement – AFD) និង ទីភ្នាក់ងារអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស (Expertise France)

ថ្ងៃទី​២៣ មេសា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី​ ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

ឯកឧត្តមរដ្ឋមន្រ្តី​ ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

ថ្ងៃទី​៤ មេសា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា នៅទីស្តីការក្រសួង

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា នៅទីស្តីការក្រសួង

ថ្ងៃទី​៣១ មីនា ២០២៦

🔷🚀 សកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំឡុងពេល «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤»

🔷🚀 សកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំឡុងពេល «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤»

ថ្ងៃទី​៣០ មីនា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងដាក់ឱ្យប្រើប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់សាកលវិទ្យាល័យវ៉ាន់ដា

ថ្ងៃទី​២៦ មីនា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ថ្ងៃទី​១១ មីនា ២០២៦