ពិធីជួបជុំអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ លើកទី២ ដែលមានអ្នកចូលរួមរហូតដល់ជាង ៣,៥០០នាក់!

ថ្ងៃទី​២ កញ្ញា ២០២៦

ពិធីជួបជុំអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ លើកទី២ ដែលមានអ្នកចូលរួមរហូតដល់ជាង ៣,៥០០នាក់!

ឯកឧត្តម​រដ្ឋមន្រ្តី ហួត ហាក់៖ «ក្រសួងទេសចរណ៍ ជំរុញឱ្យម្ចាស់អាជីវកម្ម, អាជីវករ, អ្នកលក់ដូរ, បុគ្គលស្វ័យនិយោជន៍, បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ, អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ធ្វើការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងស្នើសុំទទួលយកបណ្ណជំនាញ (Skill voucher) ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា»

ខេត្តសៀមរាប៖ ឯកឧត្តម​ ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋ​កិ​ច្ច​​ក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាព​​សេវាកម្មក្នុងវិស័យទេសចរណ៍​»​ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងជំរុញការពង្រឹងគុណភាពសេវាកម្ម និងស្តង់ដាសេវាកម្មអាជីវកម្មទេសចរណ៍ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងការស្នើសុំទទួលយកបណ្ណជំនាញ (Skill voucher) សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ពិធីជួបជុំអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ លើកទី២ ដែលមានអ្នកចូលរួមរហូតដល់ជាង ៣,៥០០នាក់!
 1

 2

 3

 4

 5
+5

រូបភាព 10 សន្លឹក

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឌី រ៉ាដូ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដមឧកញ៉ាសមូហៈកៈបណ្ឌិត ឡី សុភាពប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា​, ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្រុមប្រឹក្សាខេត្ត, រដ្ឋបាលខេត្ត, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកឧកញ៉ ឧកញ៉ា លោក លោកស្រីវិស័យឯកជន, ជាពិសេស លោកអ៊ំ ពូ មីង បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណជាង ៣,៥០០នាក់ នៅខេត្តសៀមរាប។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ​ទេសចរណ៍ ដែលបានបំពេញការងារ ក្នុងស្មារតីបុរេសកម្ម សកម្ម អន្តរសកម្ម ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ជាពិសេសកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាបសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីរៀបចំឱ្យមានសិក្ខាសា​លា​ដ៏មានសារៈសំខាន់នេះឡើង។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី យកឱកាសនេះគូសរំលេច ជូន​បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃវិស័យទេសចរណ៍ទាំងអស់ បាន​ជ្រាបថា ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ៤ រួមមាន៖ ទី១).អត្ថប្រយោជន៍ចំពោះផ្នែកសុខភាព ដោយបងប្អូនអាចមានលទ្ធភាពចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីទទួលបានសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ និងឯកជន, ចំណែកបងប្អូនដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលរដ្ឋទូទាំងប្រទេស តាមរយៈមូលនិធិសមធម៌សុខាភិបាល។ ទី២).អត្ថប្រយោជន៍សម្រាប់ការពង្រីកអាជីវកម្ម។ ទី៣).អត្ថប្រយោជន៍សម្រាប់ពង្រឹងសមត្ថភាព តាមរយៈកម្មវិធីបណ្ណជំនាញ (Skill voucher) ដែលបងប្អូន អាចទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព ជំនាញដែលមានស្រាប់ និងទទួលបានជំនាញថ្មីៗ។ និងទី៤).អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកើតចេញពីវិធានការអន្តរាគមន៍នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា ការចុះឈ្មោះ និងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ព្រោះទិន្នន័យទាំងនេះ នឹងជួយឱ្យរាជរដ្ឋាភិបាល អាចផ្តល់ការគាំទ្រដល់បងប្អូនបាន កាន់តែឆាប់រហ័ស ចំគោលដៅ និងទាន់ពេលវេលា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្តថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ចល័ត និងជាកម្លាំងចលករដ៏រស់រវើក ដែលកំពុងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងរួមគ្នាកសាងអនាគតដ៏រីកចម្រើនរបស់ប្រទេសជាតិ។

សូមបញ្ជាក់ជូនថា ក្នុងក្របខ័ណ្ឌការងារជាមួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ​ទេសចរណ៍នៅខេត្តសៀមរាប វេទិកានេះ គឺជាជំនួបលើកទី២ ដោយពិធីជួបជុំលើកទី១ជាមួយបងប្អូនម្ចាស់អាជីវកម្ម, អាជីវករ, អ្នកលក់ដូរ, បុគ្គលស្វ័យនិយោជន៍, បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ, អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ បានរៀបចំនៅរាជធានីភ្នំពេញ ដែលមានអ្នក​ចូលរួម ប្រមាណជាង ២,០០០នាក់។

ខេត្តសៀមរាប រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

សូមចុចអាន៖ https://www.facebook.com/share/p/1Bf21vk7YG/

ព័ត៌មានថ្មីៗ

ចូលរួមជាអធិបតីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧

ថ្ងៃទី​១៧ តុលា ២០២៦

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សា និង ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយនឹង Directorate-General for Entreprises (DGE)​ ក្រោម​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង

ថ្ងៃទី​១៦ តុលា ២០២៦

ឯកឧត្ដម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំគណៈប្រតិភូពីគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយ The Commission Nationale de l'Informatique et des Libertés (CNIL)

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"  បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយនឹង Direction générale des Finances (DGFiP) ក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង

ថ្ងៃទី​១៥ តុលា ២០២៦

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយនឹង AFD Group Entities

ថ្ងៃទី​១៤ តុលា ២០២៦

កម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៧ បើកទទួលពាក្យហើយ!

ព័ត៌មានទាក់ទង