កម្មវិធី CoolThink@JC របស់ហុងកុង​ ចូលរួមសហការបណ្ដុះធនធានវ័យក្មេងកម្ពុជា​ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

ថ្ងៃទី​៨ កញ្ញា ២០២៦

កម្មវិធី CoolThink@JC របស់ហុងកុង​ ចូលរួមសហការបណ្ដុះធនធានវ័យក្មេងកម្ពុជា​ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

ទីក្រុងហុងកុង៖ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូ និងតំណាងគ្រូបង្រៀនកម្ពុជា ធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ស្តីពី “កម្មវិធីការគិតបែបកុំព្យូទ័រ (CoolThink@JC)” នៅទីក្រុងហុងកុង ដោយមានការចូលរួមពីតំណាងប្រទេសចិន និងទីក្រុងហុងកុង។ កម្មវិធីនេះជាផ្នែកមួយនៃកំណែទម្រង់ការអប់រំ STEM និងឌីជីថលដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់សេដ្ឋកិច្ច និងសង្គមឌីជីថល។

ការធ្វើទស្សនកិច្ចនេះបានប្រព្រឹត្តទៅ បន្ទាប់ពីនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់ជាផ្លូវការជាមួយ មូលនិធិក្លឹបសប្បុរសធម៌ទីក្រុងហុងកុង (The Hong Kong Jockey Club Charities Trust) កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីនាំយកកម្មវិធី CoolThink@JC មកអនុវត្តក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។

កម្មវិធី CoolThink@JC របស់ហុងកុង​ ចូលរួមសហការបណ្ដុះធនធានវ័យក្មេងកម្ពុជា​ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល
 1

 2

 3

 4

 5
+10

រូបភាព 15 សន្លឹក

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវបណ្ឌិតបានដឹកនាំគណៈប្រតិភូកម្ពុជា ចុះសិក្សាស្វែងយល់ផ្ទាល់នៅសាលារៀនចំនួន២គឺ The Salvation Army Tin Ka Ping School និង Ying Wa Primary School and Ying Wa College ដើម្បីសិក្សាពីការអនុវត្តជាក់ស្តែង តាមរយៈបទបង្ហាញចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់សាលាទាំង២ ក្នុងការអនុវត្ត កម្មវិធីការគិតបែបកុំព្យូទ័រ (CoolThink@JC) នៅកម្រិតបឋមសិក្សា និងវិទ្យាល័យក្នុងទីក្រុងហុងកុង។ ក្នុងសិក្ខាសាលានេះ ក៏មានការចែករំលែកបទពិសោធន៍ពីគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារបស់កម្ពុជាអំពីលទ្ធផល និងបទពិសោធន៍​នៃការអនុវត្តកម្មវិធីនេះក្នុង​ដំណាក់កាលទី១។ ក្នុងឱកាសនោះក៏មានការពិភាក្សាលើកទិសដៅការងារបន្តដើម្បីធានាបាន​នូវឱ្យការអនុវត្តកម្មវិធីប្រកបដោយជោគជ័យ និងនិរន្តរភាព។

ក្រោមកិច្ចសហការនេះ នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួលបានការឧបត្ថម្ភនូវសម្ភារៈឌីជីថល​ពីស្ថាប័នឯកជននៅទីក្រុងហុងកុង ដើម្បីគាំទ្រការអនុវត្តកម្មវិធីការគិតបែបកុំព្យូទ័រនៅកម្ពុជា ទទួលបានជោគជ័យប្រកបដោយគុណភាពបរិយាបន្ន។

ការផ្លាស់ប្តូរបទពិសោធន៍នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងវិធីសាស្ត្របង្រៀនបែបឌីជីថល និងបំពាក់បំប៉នជំនាញការគិតចាប់ពីកម្រិតបឋមសិក្សាដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការរៀបចំធនធានមនុស្សកម្ពុជា ដើម្បីឈានទៅសិក្សាកម្មវិធី បច្ចេកវិទ្យាកម្រិតថ្មី។

កម្មវិធី CoolThink@JC មានសក្ដានុពលក្នុងការបណ្តុះបណ្តាលសិស្សឱ្យចេះបំបែកបញ្ហា សង្កេតរកលំនាំ និងរៀបចំលំដាប់វិធីដោះស្រាយប្រកបដោយតក្កវិជ្ជា ដោយប្រែក្លាយកុមារពីអ្នកប្រើប្រាស់បច្ចេកវិទ្យាទៅជាអ្នកបង្កើតនវានុវត្តន៍ឌីជីថល។ តាមរយៈកម្មវិធីនេះ វិធីសាស្ត្របង្រៀនត្រូវបានផ្លាស់ប្តូរពីការរៀនកុំព្យូទ័រមូលដ្ឋានមកជាការរៀនតាមបែបគម្រោង ខណៈដែលគ្រូបង្រៀនបានផ្លាស់ប្តូរតួនាទីមកធ្វើជាអ្នកសម្របសម្រួល ដឹកនាំការពិភាក្សា និងជួយសិស្សក្នុងការសាកល្បងកែតម្រូវកំហុស ជំរុញប្រសិទ្ធភាពក្នុងការអប់រំកាន់តែប្រសើរ។

ការនាំយកកម្មវិធីសិក្សាកម្រិតអន្តរជាតិមកអនុវត្តក្នុងសាលារៀនសាធារណៈ នឹង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគម្លាតឌីជីថល លើកកម្ពស់សមធម៌ និងបរិយាបន្ន។

សូមចុចអាន៖ https://www.facebook.com/share/p/1FdVFAD8Ad/

ព័ត៌មានថ្មីៗ

ចូលរួមជាអធិបតីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧

ថ្ងៃទី​១៧ តុលា ២០២៦

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សា និង ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយនឹង Directorate-General for Entreprises (DGE)​ ក្រោម​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង

ថ្ងៃទី​១៦ តុលា ២០២៦

ឯកឧត្ដម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំគណៈប្រតិភូពីគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយ The Commission Nationale de l'Informatique et des Libertés (CNIL)

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"  បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយនឹង Direction générale des Finances (DGFiP) ក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង

ថ្ងៃទី​១៥ តុលា ២០២៦

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយនឹង AFD Group Entities

ថ្ងៃទី​១៤ តុលា ២០២៦

កម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៧ បើកទទួលពាក្យហើយ!

ព័ត៌មានទាក់ទង