ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលស្ដីពីកិច្ចសហប្រតិបត្តិការគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.) ដឹកនាំដោយលោក Ritesh Kumar SINGH នាយកប្រតិបត្តិ (Chief Executive Officer) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងឱកាសនេះដែរ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ តំណាងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ដែលមានលោក Ritesh Kumar SINGH នាយកប្រតិបត្តិ ជាតំណាង។

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)
 1

 2

 3

 4

 5
+3

រូបភាព 8 សន្លឹក

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Smart Axiata នឹងឧបត្ថម្ភទឹកប្រាក់ចំនួន ១៥០ ០០០ដុល្លារអាមេរិក (ដប់ប្រាំម៉ឺនដុល្លារអាមេរិក) ជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ប្រើប្រាស់ដើម្បីគាំទ្រ «គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ» (School Education Infrastructure Construction Project Along the Cambodia–Thailand Border) ដោយដំណើរការនៃការអនុវត្តគម្រោងនឹងប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងគណនេយ្យភាព។

លើកឡើងក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata បានបង្ហាញសេចក្ដីរីករាយដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសាងសង់ និងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ និងការចូលរួមលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុនក៏បានគូសបញ្ជាក់នូវចំណាប់អារម្មណ៍ស្វែងយល់បន្ថែមពីអាទិភាពថ្មីៗរបស់ក្រសួង ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែសម្បូរបែប ឆ្លើយតបនឹងកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Smart Axiata ប្រចាំកម្ពុជា ក្រោមការដឹកនាំរបស់លោក Ritesh Kumar SINGH ចំពោះការបន្តគាំទ្រវិស័យអប់រំ និងជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងពីវឌ្ឍនភាព និងការវិវត្តថ្មីៗនៃស្ថានភាពរបស់ប្រជាពលរដ្ឋភៀសសឹក និងការអប់រំនៅតាមមណ្ឌលសុវត្ថិភាពនៅព្រំដែន ដែលក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍នានា និងអាជ្ញាធរមូលដ្ឋាន រៀបចំថ្នាក់រៀនបណ្ដោះអាសន្ន បណ្ណាល័យ ថ្នាក់រៀនឌីជីថល បន្តផ្គត់ផ្គង់សម្ភារៈ និងកញ្ចប់សិក្សាស្វ័យសិក្សា ដើម្បីធានាថាកុមារ និងសិស្សានុសិស្សដែលបានភៀសសឹក ឬទទួលរងផលប៉ះពាល់អាចបន្តការសិក្សាបាន ដោយមិនឱ្យមានការខកខាន ឬបាត់បង់ឱកាសសិក្សាឡើយ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយផ្ដល់អនុសាសន៍សូមឱ្យបន្តពង្រឹង និងពង្រីកកម្មវិធីរៀនតាមអនឡាញ (E-learning) និងការបណ្ដុះបណ្ដាលគ្រូលើជំនាញអក្ខរកម្មឌីជីថល (Digital Literacy)។ ព្រមជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានរំលេចពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងក្នុងការជំរុញការអប់រំឌីជីថលនៅកម្ពុជាតាមរយៈ៖ ការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនលើជំនាញវិជ្ជានុវឌ្ឍន៍ឌីជីថលនិងវិធីសាស្ត្របង្រៀនបែបទំនើប ការអភិវឌ្ឍមាតិកានិងកម្មវិធីសិក្សាឌីជីថល ការបញ្ចូលការអប់រំ STEM និងកូដ/បច្ចេកវិទ្យា ការគ្រប់គ្រងនិងការវាយតម្លៃតាមប្រព័ន្ធឌីជីថល (Digital Governance & Assessment) និងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងឯកជន។

សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រក្រសួងអប់រំ យុវជន និងកីឡា លើការជំរុញការអប់រំឌីជីថល ការអភិវឌ្ឍជំនាញយុវជន និងការច្នៃប្រឌិតបច្ចេកវិទ្យានៅកម្ពុជា។ កិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖

១. ការគាំទ្រប្រព័ន្ធសិក្សាពីចម្ងាយ (E-learning Platforms) ដូចជា BETA App និង BDR ដោយផ្ដល់អ៊ីនធឺណិតឥតគិតថ្លៃ ឬតម្លៃសមរម្យអំឡុងវិបត្តិកូវីដ-១៩

២. កម្មវិធី SmartStart Young Innovator ដែលបណ្ដុះស្មារតីសហគ្រិនភាព និងជំនាញបច្ចេកវិទ្យាដល់និស្សិត ព្រមទាំងគម្រោងអប់រំជាច្រើនទៀត៕

សូមចុចអាន៖ https://www.facebook.com/share/p/1EgquJfPtQ/

ព័ត៌មានថ្មីៗ

ចូលរួមជាអធិបតីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧

ថ្ងៃទី​១៧ តុលា ២០២៦

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សា និង ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយនឹង Directorate-General for Entreprises (DGE)​ ក្រោម​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង

ថ្ងៃទី​១៦ តុលា ២០២៦

ឯកឧត្ដម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំគណៈប្រតិភូពីគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយ The Commission Nationale de l'Informatique et des Libertés (CNIL)

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"  បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយនឹង Direction générale des Finances (DGFiP) ក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង

ថ្ងៃទី​១៥ តុលា ២០២៦

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយនឹង AFD Group Entities

ថ្ងៃទី​១៤ តុលា ២០២៦

កម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៧ បើកទទួលពាក្យហើយ!

ព័ត៌មានទាក់ទង