ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa) សម្របសម្រួលដោយ ឯកឧត្តម Christian DesRoches អគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត Jacques Beauvais អនុប្រធាន និងជាប្រធានផ្នែកកិច្ចការសិក្សា (Provost and Vice-President, Academic Affairs) នៃសាកលវិទ្យាល័យអូតាវ៉ា និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនេះ គណៈប្រតិភូនៃសាកលវិទ្យាល័យអូតាវ៉ា បានសម្តែងសេចក្តីរីករាយដែលបានមកទស្សនកិច្ចការងារនៅកម្ពុជា និងបានលើកឡើងពីបំណងក្នុងការកសាងដៃគូសហប្រតិបត្តិការដ៏រឹងមាំ និងប្រកបដោយភាពបត់បែនខ្ពស់ ស្របតាមតម្រូវការអាទិភាពជាក់ស្តែងនៃវិស័យអប់រំនៅកម្ពុជា។ សាកលវិទ្យាល័យអូតាវ៉ា គឺជាគ្រឹះស្ថានឧត្តមសិក្សាស្រាវជ្រាវកំពូលមួយរបស់ប្រទេសកាណាដា និងជាសាកលវិទ្យាល័យប្រើប្រាស់ពីរភាសា (អង់គ្លេស-បារាំង) ធំជាងគេលើពិភពលោក ដែលមានបំណងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នាពេលខាងមុខនៅកម្ពុជា ក៏ដូចជាកិច្ចប្រជុំកំពូលនេះនៅរាជធានីអូតាវ៉ានាឆ្នាំ២០២៨។ ជាមួយគ្នានេះ ភាគីកាណាដាក៏បានលើកឡើងពីកម្មវិធីសិក្សានវានុវត្តន៍ឌីជីថល (Digital Innovation Learning Program) ដើម្បីបង្កើតកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជា ចូលរួមចំណែកពង្រឹងសមត្ថភាពបច្ចេកវិទ្យាដល់សិស្សនិស្សិត និងគ្រូបង្រៀនផងដែរ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa) 
 1

 2

 3

 4

 5
+4

រូបភាព 9 សន្លឹក

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា មកកាន់កម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម អគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលបានសម្របសម្រួលឱ្យមានជំនួបដ៏មានអត្ថន័យនេះឡើង។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី អាទិភាពរបស់ក្រសួង គឺការធ្វើកំណែទម្រង់ និងពង្រឹងគុណភាពនៃកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន (Teacher Training Program) បំពាក់បំប៉នសមត្ថភាពគ្រូបង្រៀន ដើម្បីរៀបចំ និងបណ្តុះបណ្តាលសិស្ស-និស្សិត ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ដោយផ្តោតលើការបង្កើនប្រសិទ្ធភាពនៃការបង្រៀនតាមប្រព័ន្ធអនឡាញ (Online Teaching) និងបច្ចេកវិទ្យាឌីជីថល។ លើសពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យមានកិច្ចសហការលើការបង្កើតកម្មវិធីសិក្សាអន្តរកាល (Sandwich Program) ជាពិសេសលើជំនាញបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រកុំព្យូទ័រ ដោយផ្អែកលើបទពិសោធជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលនៅបរទេសរវាងកម្ពុជា និងប្រទេសដៃគូនានា។

ភាគីទាំងពីរជឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃជំនួបពិភាក្សានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំឈានទៅដល់ “ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)” ផ្លូវការនាពេលខាងមុខ ដើម្បីកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យូរអង្វែងនិងប្រកបដោយចីរភាព៕

សូមចុចអាន៖ https://www.facebook.com/share/p/1L8JwXHPi9/

ព័ត៌មានថ្មីៗ

ចូលរួមជាអធិបតីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧

ថ្ងៃទី​១៧ តុលា ២០២៦

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សា និង ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយនឹង Directorate-General for Entreprises (DGE)​ ក្រោម​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង

ថ្ងៃទី​១៦ តុលា ២០២៦

ឯកឧត្ដម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំគណៈប្រតិភូពីគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយ The Commission Nationale de l'Informatique et des Libertés (CNIL)

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"  បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយនឹង Direction générale des Finances (DGFiP) ក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសបារាំង

ថ្ងៃទី​១៥ តុលា ២០២៦

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយនឹង AFD Group Entities

ថ្ងៃទី​១៤ តុលា ២០២៦

កម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៧ បើកទទួលពាក្យហើយ!

ព័ត៌មានទាក់ទង