កិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

ថ្ងៃទី​១២ មិថុនា ២០២៦

កិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងជាប្រធានអនុគណៈកម្មការទី៥ ទទួលបន្ទុករៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការជាតិ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធ លើការត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីព័ត៌មានទូទៅ និងសកម្មភាពគន្លឹះៗ ដែលគ្រោងនឹងរៀបចំក្នុងព្រឹត្តិការណ៍អមទាំងពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» (Village Francophonie) និង «ហ្វ្រង់កូតិច» (FrancoTech) ក៏ដូចពិភាក្សា និងកៀរគរការចូលរួមក្នុងភាពជាដៃគូសហការ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍អមទាំងពីរកាន់តែមានភាពអធិកអធម ដើម្បីលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត តំណាងស្ថានកុងស៊ុល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបចំនួន ៨៤រូប (ស្រី៤៣រូប)។

កិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ 1
កិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ 2
កិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ 3
កិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ 4
កិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ 5
+11

រូបភាព 16 សន្លឹក

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជម្រាបជូនអង្គប្រជុំពីទិដ្ឋភាពទូទៅនៃការរៀបចំព្រឹត្តិការណ៍អមទាំងពីរ ដោយក្នុងនោះព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងរៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមវតី្ត ។ ដោយឡែក ចំពោះព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» (FrancoTech) នឹងរៀបចំក្រោមប្រធានបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមអំពីបេសកកម្មដ៏សំខាន់ក្នុងការ ដែលការរៀបចំកិច្ចប្រជុំកំពូលនេះ គឺប្រៀបដូចនាំយកកិត្យានុភាពរបស់កម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា តាមរយៈសកម្មភាពដែលយើងគ្រោងរៀបចំដោយសម្រិតសម្រាំងឱ្យល្អបំផុត។

ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំអង្គប្រជុំបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាពិនិត្យលទ្ធភាពចូលរួមក្នុងភាពជាដៃគូសហការ ក៏ដូចចូលរួមផ្តល់មតិយោបល់ ក្នុងន័យស្ថាបនាមកកាន់ក្រុមការងារអនុគណៈកម្មការទី៥ ដើម្បីធ្វើយ៉ាងណា យើងអាចរួមគ្នា រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឱ្យសម្រេចជោគជ័យតាមការរំពឹងទុក ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

សូមចុអាន៖ https://www.facebook.com/share/p/1D7Sr5uccW/

ព័ត៌មានថ្មីៗ

ក្រសួងមុខងារសាធារណៈ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន»

ថ្ងៃទី​១៧ សីហា ២០២៦

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ថ្ងៃទី​១១ សីហា ២០២៦

មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា បានបន្តចុះបង្រៀនមេរៀនថ្មីៗលើជំនាញមូលដ្ឋានគ្រឹះនៃការសរសេរកូដ (Computer Programming) ដល់សិស្សានុសិស្សសរុបប្រមាណចំនួន ៨៣៥ រូប

ថ្ងៃទី​៩ សីហា ២០២៦

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល»

ថ្ងៃទី​៧ សីហា ២០២៦

ការបើកចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល "មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" (Digital Adoption Foundation for Informal Economy) ដែលមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញឌីជីថលមូលដ្ឋានសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,  អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលបានអញ្ជើញចូលរួមអម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ លោក Wang Xu នាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd

ព័ត៌មានទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤

ថ្ងៃទី​៦ សីហា ២០២៦