ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ថ្ងៃទី​១១ សីហា ២០២៦

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

នាព្រឹកថ្ងៃ អង្គារ ទី ១១ ខែ សីហា ឆ្នាំ ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ, ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០» ត្រូវបានរៀបចំឡើង និង ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, វិនិយោគិន, សាកលវិទ្យាល័យ,ស្ថាប័នគាំទ្រធុរកិច្ចថ្មី, សហគ្រិន និង តំណាងវិស័យឯកជន ដើម្បីស្វែងយល់ និង ត្រៀមខ្លួនចូលរួមអនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយស្មារតីបុរេសកម្ម, ការប្ដេជ្ញាចិត្ត និង ការទទួលខុសត្រូវខ្ពស់។

“ធុរកិច្ចថ្មី (ដែលភាសាអង់គ្លេសហៅថា Startup ) ត្រូវបានចាត់ទុកជាធាតុមួយដ៏សំខាន់សម្រាប់នវានុវត្តន៍ និង សហគ្រិនភាព ដែលប្រទេសជាច្រើន ក្នុងតំបន់ និង សកលលោក បាន និង កំពុងយកចិត្តទុកដាក់។យ៉ាងណាមិញ, ធុរកិច្ចថ្មី គឺមានចរិតលក្ខណៈខុសពីសហគ្រាសធុនមីក្រូ, តូច, មធ្យម និង ធំ ដោយសារធុរកិច្ចថ្មីប្រើប្រាស់នវានុវត្តន៍ និង បច្ចេកវិទ្យាឌីជីថលស៊ីជម្រៅ និង សម្បូរបែប សម្រាប់ការបង្កើតគំរូអាជីវកម្មក្នុងទីផ្សារថ្មីជាជាងទីផ្សារដែលមានស្រាប់, ហើយមានសក្តានុពល និង កាលានុវត្តភាពក្នុងការពង្រីក អាជីវកម្មយ៉ាងរហ័សជាមួយនឹងក្តីរំពឹងថា អាចចាកចេញពីស្ថានភាពធុរកិច្ចថ្មី ហើយក្លាយទៅជាក្រុមហ៊ុន ធុរកិច្ចថ្មី ដែលជោគជ័យនាអនាគត ទោះបីជា គំរូអាជីវកម្មធុរកិច្ចថ្មី មានភាពមិនប្រាកដប្រជាខ្ពស់ក្នុងទីផ្សារ យ៉ាងណាក្តី។ ជាក់ស្ដែង,ធុរកិច្ចថ្មីជាច្រើនទាំង ក្នុងតំបន់ និង លើសកលលោក ដែលចាប់ផ្តើមចេញពីក្រុម ឬ បុគ្គលមួយក្រុមតូចបានក្លាយទៅជា ក្រុមហ៊ុនយក្ស ឬ ជាភាសាអង់គ្លេសហៅថា Unicorn ដូចជា ក្រុមហ៊ុន Airbnb, Uber, Netflix, Grab ជាដើម។

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»
 1
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»
 2
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»
 3
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»
 4
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»
 5
+10

រូបភាព 15 សន្លឹក

ទន្ទឹមនេះ ធុរកិច្ចថ្មីនៅកម្ពុជាបាន និង កំពុងវិវត្តខ្លួនទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ឆ្នាំ ២០៥០។ ដោយមើលឃើញពីសក្តានុពលដ៏ធំធេង និង កម្មវិបាកវិជ្ជមាននធុរកិច្ចថ្មី, រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌរួម ដើម្បីឆ្លើយតប និង ដោះស្រាយជាយុទ្ធសាស្ត្រនូវបញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍនេះ។ ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រជាតិនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវ និង ផ្ដល់នូវមាគ៌ាច្បាស់លាស់ សម្រាប់ក្រសួង ស្ថាប័ន និង តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ, បរិយាបន្ន និង ចីរភាព។

យុទ្ធសាស្ត្រជាតិនេះ មានចក្ខុវិស័យ «ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និងប្រកបដោយបរិយាបន្ន ដែលអាចពូនជ្រំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗ ក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និង លូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ» ដោយឈរលើគោលការណ៍សំខាន់ធំៗ ចំនួន ៣ ដែលរួមមាន៖ ១) រាជរដ្ឋាភិបាលជាតួអង្គជំរុញការអភិវឌ្ឍ, ២) ការអភិវឌ្ឍធុរកិច្ចថ្មីផ្តោតលើប្រព័ន្ធអេកូឡូស៊ី និង ៣) ការអភិវឌ្ឍធុរកិច្ចថ្មីដោយសហវិវត្តន៍។

ថ្លែងក្នុងពិធីខាងលើនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពីតួនាទីរបស់ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្តយុទ្ធសាស្ត្រ ក្នុងការរៀបចំផែនការសកម្មភាពការងារជាក់ស្ដែងនិង គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ក្នុងការបន្តសហការជាមួយក្រសួង ស្ថាប័ន និង ភាគីពាក់ព័ន្ធដើម្បីរៀបចំយន្តការក្របខ័ណ្ឌតាមដាន និង វាយតម្លៃ ដោយកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ឱ្យបានច្បាស់លាស់ដើម្បីធានាបាននូវប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាពខ្ពស់នៃការអនុវត្តយុទ្ធសាស្ត្រ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា គ្រប់តួអង្គនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ត្រូវបន្តកិច្ចសហការជិតស្និទ្ធ និង ចូលរួមយ៉ាងសកម្ម ជាមួយ ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ដើម្បីបង្កើតសហថាមពល និង បរិស្ថានអំណោយផល ដល់ការអភិវឌ្ឍធុរកិច្ចថ្មី ឱ្យក្លាយជាក្រុមហ៊ុនធុរកិច្ចថ្មីដែលមានភាពប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះ, ពិធីនេះក៏មានការថ្លែងសុន្ទរកថារាយការណ៍ដោយ ឯកឧត្តមបណ្ឌិតគង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ព្រមទាំងមានការធ្វើបទបង្ហាញ ស្ដីពីខ្លឹមសារសង្ខេបនៃយុទ្ធសាស្ត្រជាតិ និងកិច្ចពិភាក្សាទៅលើប្រធានបទមួយស្តីពី “ប្រែក្លាយយុទ្ធសាស្ត្រជាតិទៅជាកម្មវិបាក (Impacts)៖ អនាគតវិស័យធុរកិច្ចថ្មីនៅកម្ពុជា”។

គួរគូសរំលេចផងដែរថា, យុទ្ធសាស្ត្រជាតិនេះ បានកំណត់សូចនាករសមិទ្ធកម្មគន្លឹះចំនួន ៤ សម្រាប់វាស់វែងការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ (២០២៦-២០៣០) រួមមាន៖ ១) សន្ទស្សន៍ប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនឹងត្រូវចាកចេញពី ប្រព័ន្ធអេកូឡូស៊ីកំពុងងើបឡើង ( Emerging Ecosystem) ទៅជាប្រព័ន្ធអេកូឡូស៊ីដែលអាចពង្រីកខ្លួននៅក្នុងទីផ្សារ (Expanding Ecosystem), ២) ចំនួនធុរកិច្ចថ្មីដែលបានចូលរួមកម្មវិធីបណ្តុះធុរកិច្ចថ្មីមានចំនួន ៣០០, ៣) ចំនួនធុរកិច្ចថ្មីដែលទទួលបានការវិនិយោគមានចំនួន ១០០ និង ៤) ទំហំវិនិយោគលើធុរកិច្ចថ្មីមាន ៣០ លានដុល្លារអាម៉េរិក។ ក្នុងន័យនេះ, ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត ត្រូវរៀបចំសូចនាករសមិទ្ធកម្មគន្លឹះរៀងៗខ្លួន ដើម្បីគាំទ្រដល់ការសម្រេចឱ្យបាននូវសូចនាករគោលទាំង ៤ ខាងលើ។

សូមចុចអាន៖ https://mef.gov.kh/news/official-launch-national-startup-development-strategy-2026-2030/

ព័ត៌មានថ្មីៗ

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)

ថ្ងៃទី​២១ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

ថ្ងៃទី​១៧ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ថ្ងៃទី​១៤ កញ្ញា ២០២៦

ព័ត៌មានទាក់ទង

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

ថ្ងៃទី​២៤ កក្កដា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល

ថ្ងៃទី​២៦ មិថុនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

ថ្ងៃទី​២៥ មិថុនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ថ្ងៃទី​១៧ មិថុនា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ថ្ងៃទី​២ មិថុនា ២០២៦