ក្រសួងមុខងារសាធារណៈ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន»

ថ្ងៃទី​១៧ សីហា ២០២៦

ក្រសួងមុខងារសាធារណៈ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាអនុប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) និង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំវគ្គបណ្តុះបណ្តាលស្ដីពី ការអនុវត្តថ្នាលឌីជីថលសម្រាប់ការគ្រប់គ្រង និងការបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ដែលសហការរៀបចំឡើងដោយ ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចំនួន ១១៥រូប ដែលអញ្ជើញមកពី ៩ ក្រសួង-ស្ថាប័នផ្សេងៗគ្នា នៅអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែទម្រង់រដ្ឋបាលសាធារណៈទំនើប ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីមួយ តាមរយៈការបំពាក់បំប៉នការប្រើប្រាស់ថ្នាលឌីជីថល «ថ្នាលបាយ័ន - BAYON App»។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលដៅធ្វើបរិវត្តកម្មប្រព័ន្ធគ្រប់គ្រង និងការបញ្ជូន-ទទួលឯកសាររដ្ឋបាលនៅតាមបណ្តាក្រសួង-ស្ថាប័ន ឱ្យកាន់តែមានភាពរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ក្រសួងមុខងារសាធារណៈ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន»
 1

 2

 3

 4

 5
+4

រូបភាព 9 សន្លឹក

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សមិទ្ធផលនៃថ្នាលឌីជីថលថ្មីនេះ គឺជាការផ្តួចផ្តើមគំនិតផ្ទាល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងសកម្មពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ថ្នាលបាយ័ន» ត្រូវបានរចនាឡើងប្រកបដោយភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលនឹងដើរតួជាបណ្តាញតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាននៃក្រសួង-ស្ថាប័ននានា ឱ្យប្រទាក់ក្រឡាគ្នា កាត់បន្ថយពេលវេលា និងកសាងទំនុកចិត្តខ្ពស់លើការគ្រប់គ្រងឯកសារ។

ទន្ទឹមនឹងនេះ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. និងជាអនុប្រធាន គ.រ.ឌ. បានគូសរំលេចបន្ថែមពីសាវតានៃការអភិវឌ្ឍប្រព័ន្ធនេះថា នវានុវត្តន៍ឌីជីថលនេះ គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញលំហូរលិខិតបទដ្ឋានរដ្ឋបាល ឱ្យស្របតាមចក្ខុវិស័យរដ្ឋាភិបាលឌីជីថល។ ការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន» គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅគ្រប់សរសៃឈាមនៃរដ្ឋបាលសាធារណៈ។

គួរកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលពេញមួយថ្ងៃនេះ បានផ្តល់នូវពុទ្ធិយ៉ាងទូលំទូលាយដល់សិក្ខាកាម ទាំងផ្នែកទស្សនាទាននៃការអនុវត្តប្រព័ន្ធ និងការអនុវត្តជាក់ស្តែង អមដោយវេទិកាសំណួរ-ចម្លើយយ៉ាងផុសផុល។ តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធនេះ ក្រសួងមុខងារសាធារណៈនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រំពឹងយ៉ាងមុតមាំថា ស្ថាប័នរដ្ឋនឹងអាចផ្លាស់ប្តូរទម្លាប់ការងារពីទម្រង់ប្រពៃណី ឈានទៅកាន់រដ្ឋបាលទំនើប ដែលជាស្នូលនៃភាពជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋស្របតាមយុគសម័យឌីជីថល។

សូមចុចអាន៖ https://www.facebook.com/share/p/19VMcLTj1E/

ព័ត៌មានថ្មីៗ

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)

ថ្ងៃទី​២១ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ថ្ងៃទី​១៤ កញ្ញា ២០២៦

ព័ត៌មានទាក់ទង