សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី ពិធីសម្ពោធជាផ្លូវការនៃការបង្កើតការិយាល័យ Plug and Play កម្ពុជា ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមានគមន៍និងក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល Plug and Play នៅតំបន់ Silicon Valley សហរដ្ឋអាម៉េរិក

ថ្ងៃទី​៣០ ឧសភា ២០២៥

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក.ប.ទ. និងក្រុមហ៊ុន Plug and Play បានរៀបចំពិធីសម្ពោធជាផ្លូវការនៃការបង្កើតការិយាល័យ Plug and Play កម្ពុជា ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Plug and Play នៅតំបន់ Silicon Valley សហរដ្ឋអាម៉េរិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Saeed Amidi នាយកប្រតិបត្តិនិងជាស្ថាបនិករបស់ក្រុមហ៊ុន Plug and Play ដោយមានការចូលរួមពីអភិបាលក្រុង Sunnyvale នៃតំបន់ Silicon Valley អភិបាលរងក្រុង Busan តំណាងក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល។

ផ្អែកលើកិច្ចសហប្រតិបត្តិការនេះ ការិយាល័យ Plug and Play កម្ពុជា នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍនិងជំរុញសហគ្រិនភាពនិងនវានុវត្តន៍ឌីជីថលស្តង់ដាអន្តរជាតិមួយ សំដៅរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជាអោយកាន់តែប្រសើរឡើង និងជំរុញកម្ពុជាក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលឈានមុខមួយក្នុងតំបន់ តាមរយៈ៖

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី ពិធីសម្ពោធជាផ្លូវការនៃការបង្កើតការិយាល័យ Plug and Play កម្ពុជា ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមានគមន៍និងក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល Plug and Play នៅតំបន់ Silicon Valley សហរដ្ឋអាម៉េរិក 
 1

 2

 3

 4

រូបភាព 4 សន្លឹក

១- ការជួយបណ្តុះបណ្តាល ពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលតាមកម្មវិធីស្តង់ដាអន្តរជាតិ ដែលរៀបចំដោយអ្នកជំនាញពីក្រុមហ៊ុន Plug and Play ផ្ទាល់។

២- ការនាំធុរកិច្ចថ្មីកម្ពុជាដែលមានសក្តានុពលទៅកាន់ទីផ្សារក្នុងតំបន់និងសកល។

៣- ការបង្កើនឱកាសចាប់យកវិនិយោគទុនជូនដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែទូលំទូលាយ។

៤- ការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម សាកលវិទ្យាល័យ និងគ្រូបង្គោលរបស់ក្រុមហ៊ុន Plug and Play ដ៏សម្បូរបែបពីតំបន់ Silicon Valley អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។

៥- ការផ្តល់ឱកាសចូលរួមក្នុងសកម្មភាពនានា ដូចជា កម្មវិធីកម្មសិក្សា (Internship Program) កម្មវិធីប្រឹក្សាយោបល់ (Mentorship Program) និងសិក្ខាសាលានានា ដល់ធុរកិច្ចថ្មីឌីជីថលនិងនិស្សិតកម្ពុជា នៅក្រុមហ៊ុន Plug and Play និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យានានានៅតំបន់ Silicon Valley។

លើសពីនេះ ក.ប.ទ. នឹងគាំទ្រដល់ការិយាល័យ Plug and Play កម្ពុជា ក្នុងការបង្កើតកម្មវិធីនានាដើម្បីលើកកម្ពស់បរិវត្ដកម្មឌីជីថលនិងនវានុវត្ដន៍ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាពិសេសការផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាអាចទាក់ទាញការបណ្តាក់ទុនវិនិយោគ និងពង្រីកអាជីវកម្មទៅកាន់ទីផ្សារតំបន់និងសកល តាមរយៈបណ្តាញរបស់ក្រុមហ៊ុន Plug and Play ដែលមានការិយាល័យនៅជាង ៦០កន្លែងទូទាំងពិភពលោក និងក្រុមហ៊ុនបច្ចេកវិទ្យានិងដៃគូអាជីវកម្មជាង៥៥០ក្រុមហ៊ុន។

នៅក្នុងពិធីសម្ពោធនេះ គណៈប្រតិភូកម្ពុជាក៏បានធ្វើបទបង្ហាញអំពី (១) ការកសាងទំនុកចិត្តតាមរយៈបច្ចេកវិទ្យាឌីជីថលនិងថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលរបស់កម្ពុជា និង (២) សួនឌីជីថលរបស់កម្ពុជា ព្រមទាំងបានចូលរួមកិច្ចពិភាក្សាលើប្រធានបទ (១) ការវិនិយោគនៅកម្ពុជានិងការងារជាមួយធុរកិច្ចថ្មីឌីជីថល និង (២) នវានុវត្តន៍រដ្ឋាភិបាលនិងបរិវត្តកម្មឌីជីថលនៅកម្ពុជា។

សេចក្តីដូចមានជម្រាបជូនខាងលើ សូមសាធារណជន សហគ្រិន និងធុរកិច្ចថ្មីឌីជីថលទាំងអស់ត្រៀមខ្លួនចូលរួមក្នុងកម្មវិធីដែលរៀបចំជាបន្តបន្ទាប់ដោយការិយាល័យ Plug and Play កម្ពុជា។

សូមចុចអាន៖ https://www.facebook.com/share/p/18whScNcbd/

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្ដីពីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកមជ្ឈមណ្ឌល ATC

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា

ថ្ងៃទី​៨ មិថុនា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំ "ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ក្រសួងមហាផ្ទៃ ២០២៦-២០៣៥"

«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

ថ្ងៃទី​៦ មិថុនា ២០២៦

ព័ត៌មានទាក់ទង

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ថ្ងៃទី​២ មិថុនា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

ថ្ងៃទី​១ មិថុនា ២០២៦

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា បានប្រកាសពី “កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសរវ៉ាន់ដា”

ថ្ងៃទី​២៩ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ

ថ្ងៃទី​២៣ មីនា ២០២៦