សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

ថ្ងៃទី​២៥ មិថុនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ “បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និងបរិយាបន្ន” នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី។

ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។ ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. តែងតែយកចិត្តទុកដាក់និងខិតខំអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ថ្នាល verify.gov.kh ត្រូវបានធ្វើវិសិដ្ឋកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យថ្នាលនេះកាន់តែមានសក្តានុពល ដោយបានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មាត្រសម្បទា មានភាពបត់បែន និងភាពធន់ផ្នែកសន្តិសុខសាយប័រ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ រហូតធ្វើឱ្យថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលទី៤ នៅលើសកលលោក និងបាននិងកំពុងចែករំលែកជាមួយបណ្ដាប្រទេសមួយចំនួនផងដែរ។

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ 1
សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ 2
សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ 3

រូបភាព 3 សន្លឹក

គួរបញ្ជាក់ផងដែរថា កន្លងមក ថ្នាល verify.gov.kh របស់កម្ពុជា ក៏ធ្លាប់ដណ្តើមបានមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី និងពានរង្វាន់សេវាឌីជីថលឆ្នើមនៃវេទិកាកំពូលសកលស្តីពីសង្គមព័ត៌មានវិទ្យា លើកទី២០ នៅប្រទេសស្វ៊ីសផងដែរ។ ជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលមានការទទួលស្គាល់ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងធ្វើឱ្យពិភពលោកបានស្គាល់នូវស្នាដៃរបស់កូនខ្មែរ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាននិងចូលរួមអបអរសាទរ។

សូមចុចអាន៖ https://www.facebook.com/share/p/1CnDP83Cy2/

ព័ត៌មានថ្មីៗ

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)

ថ្ងៃទី​២១ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

ថ្ងៃទី​១៧ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ថ្ងៃទី​១៤ កញ្ញា ២០២៦

ព័ត៌មានទាក់ទង

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ថ្ងៃទី​១១ សីហា ២០២៦

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

ថ្ងៃទី​២៤ កក្កដា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល

ថ្ងៃទី​២៦ មិថុនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ថ្ងៃទី​១៧ មិថុនា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ថ្ងៃទី​២ មិថុនា ២០២៦