សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

ថ្ងៃទី​១ មិថុនា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានរៀបចំ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Verónica das Dores រដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោកជំទាវ Céu Brites អនុរដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងឯកឧត្តម Expedito Dias Ximenes រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសារគមនាគមន៍សង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូ និងភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ៥០០ នាក់។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាង ក.ប.ទ. នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ 1
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ 2
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ 3
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ 4
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ 5
+8

រូបភាព 13 សន្លឹក

ដោយមានការគាំទ្រយ៉ាងខ្លាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. បានចាត់បញ្ជូនមន្រ្តីជំនាញបច្ចេកទេសជួយអភិវឌ្ឍផតថលជាតិ verify.gov.tl ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងបានធ្វើសមាហរណកម្មជាមួយមូលដ្ឋានទិន្នន័យ (Database) ដែលអាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរជាតិ តាមរយៈផតថលជាតិនេះ។

សូមបញ្ជាក់ជូនថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបានសម្រេចជ្រើសរើសយកបណ្ណបើកបរ ជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl ដែលការសម្រេចចិត្តនេះបានជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេកាត់បន្ថយថ្លៃចំណាយក្នុងការផលិតបណ្ណរឹងដែលមានតម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ ០,១ (សូន្យក្បៀសមួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។

សូមគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh នៅលើបណ្ណបើកបរដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់ បណ្ណបើកបរទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជាផ្លូវការដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect ហើយ ក.ប.ទ. នឹងសហការជាមួយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីចែករំលែកបទពិសោធនេះជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបន្តទៀតផងដែរ។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការដែលចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែលការសម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ត្រូវបានទទួលការឯកភាពនិងការគាំទ្រពីគណៈរដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី Miguel Marques Gonçalves Manetelu បានបញ្ជាក់អំពីជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។

អាស្រ័យហេតុនេះ សូម សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។ សូមចុចអាន៖ https://www.facebook.com/share/p/1CY8hjkLg8/

ព័ត៌មានថ្មីៗ


ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ថ្ងៃទី​២៣ កក្កដា ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ថ្ងៃទី​២២ កក្កដា ២០២៦

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

ថ្ងៃទី​២០ កក្កដា ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ថ្ងៃទី​១៨ កក្កដា ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ថ្ងៃទី​១៧ កក្កដា ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

ថ្ងៃទី​១៧ កក្កដា ២០២៦

ព័ត៌មានទាក់ទង


សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

ថ្ងៃទី​២៥ មិថុនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ថ្ងៃទី​១៧ មិថុនា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ថ្ងៃទី​២ មិថុនា ២០២៦

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា បានប្រកាសពី “កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសរវ៉ាន់ដា”

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា បានប្រកាសពី “កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសរវ៉ាន់ដា”

ថ្ងៃទី​២៩ ឧសភា ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ថ្ងៃទី​១៣ ឧសភា ២០២៦