សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

ថ្ងៃទី​៩ មិថុនា ២០២៦

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីការដាក់ឱ្យដំណើរការ ជាផ្លូវការនូវសេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ប្រតិបត្តិករទាំង ៣ រួមមាន ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក និងក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានសម្រេចលទ្ធផល គួរឱ្យកត់សម្គាល់ ដូចខាងក្រោម៖

ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៧៤៨ នៅតាមតំបន់ គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ, ខេត្តកណ្ដាល, ខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគិរី, ខេត្តស្វាយរៀង ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា 1
សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា 2
សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា 3
សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា 4
សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា 5
+3

រូបភាព 8 សន្លឹក

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៧៤២ នៅតាមតំបន់គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តមួយចំនួន រួមមាន ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, ខេត្តសៀមរាប និងខេត្តតាកែវ។

ក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៦០១ នៅតាមតំបន់គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ, ខេត្តកណ្ដាល, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តស្ទឹងត្រែង, ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ, ខេត្តកែប, ខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ និងខេត្តប៉ៃលិន។

(បញ្ជីទីតាំងស្ថានីយអង់តែននិងវិសាលភាពគ្របដណ្តប់របស់ប្រតិបត្តិករនីមួយៗដែលអ្នកប្រើប្រាស់អាចប្រើប្រាស់សេវា 5G បាន មានភ្ជាប់ក្នុងឧបសម្ព័ន្ធ)

បច្ចុប្បន្ន ប្រតិបត្តិករទាំង ៣ កំពុងពន្លឿនការផ្តល់សេវា 5G យ៉ាងសកម្ម ដោយផ្តោតសំខាន់លើសេវាអ៊ីនធឺណិតល្បឿនលឿនសម្រាប់ទាំងអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត និងគេហដ្ឋាន (5G Home Broadband) ព្រមទាំងផ្តល់បទពិសោធកម្សាន្តកម្រិតខ្ពស់ និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគ្រាស និងការតភ្ជាប់កម្រិតបញ្ជូនខ្ពស់ (High Bandwidth) សម្រាប់អាជីវកម្មឌីជីថល និងពង្រីកសេវាគ្របដណ្តប់ 4G បន្ថែមទៀត ដែលការណ៍នេះនឹងជំរុញឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។

ទន្ទឹមនឹងវឌ្ឍនភាពនេះ ន.ទ.ក. នឹងបន្តជំរុញប្រតិបត្តិករទាំងអស់ ក្នុងកិច្ចសហការសាងសង់ស្ថានីយអង់តែន 5G ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីធានាឱ្យបាននូវវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ហើយ ន.ទ.ក. ក៏នឹងបន្តតាមដាននិងជំរុញការពង្រឹងគុណភាពសេវា 4G ឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកធានាឱ្យបាននូវការតភ្ជាប់ដែលមានស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

សូមចុចអាន៖ https://www.facebook.com/share/p/17ktMKWSQE/

ព័ត៌មានថ្មីៗ

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)

ថ្ងៃទី​២១ កញ្ញា ២០២៦

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa)

ថ្ងៃទី​១៧ កញ្ញា ២០២៦

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

អនុវិទ្យាល័យ ហ៊ុន សែន រលួស ទទួលបានការបំពាក់បន្ទប់សិក្សាឌីជីថល និងប្រព័ន្ធទឹកស្អាត ក្រោមជំនួយពីសមាគម DIVA

ថ្ងៃទី​១៧ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ជំនួបសម្ដែងការគួរសម សំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.)

ថ្ងៃទី​១៦ កញ្ញា ២០២៦

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន IT Academy STEP និង Sisters of Code ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអប់រំឌីជីថលនៅកម្ពុជា

ថ្ងៃទី​១៤ កញ្ញា ២០២៦

ព័ត៌មានទាក់ទង

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ថ្ងៃទី​១១ សីហា ២០២៦

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

ថ្ងៃទី​២៤ កក្កដា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល

ថ្ងៃទី​២៦ មិថុនា ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

សេចក្ដីប្រកាសព័ត៌មាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

ថ្ងៃទី​២៥ មិថុនា ២០២៦

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ថ្ងៃទី​១៧ មិថុនា ២០២៦

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ថ្ងៃទី​២ មិថុនា ២០២៦