អបអរសាទរ ពិធីបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍគម្រោងអាជីវកម្មឌីជីថល» នៃកម្មវិធីយុវជន២១ ឆ្នាំ២០២៦

ថ្ងៃទី​១០ មិថុនា ២០២៦

អបអរសាទរ ពិធីបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍគម្រោងអាជីវកម្មឌីជីថល» នៃកម្មវិធីយុវជន២១ ឆ្នាំ២០២៦

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍគម្រោងអាជីវកម្មឌីជីថល» នៃកម្មវិធីយុវជន២១ (Youth21) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្ដូរពិត (Youth-Tech Startups: Young Minds, Real Change)» នៅមជ្ឈមណ្ឌលជាតិយុវជន ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន​ និងកីឡា។

ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា​​ខេត្តសៀមរាប នាយិកាវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូដឹកនាំ បេក្ខនិស្សិត និងក្រុមការងារនៃកម្មវិធីយុវជន២១ សរុបប្រមាណ ៩៥នាក់ (ស្រី ៤២នាក់)។

អបអរសាទរ ពិធីបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍគម្រោងអាជីវកម្មឌីជីថល» នៃកម្មវិធីយុវជន២១ ឆ្នាំ២០២៦
 1

 2

 3

 4

រូបភាព 4 សន្លឹក

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា យុវជនកម្ពុជាត្រូវត្រៀមខ្លួនក្លាយជាអ្នកបង្កើតនវានុវត្តន៍ ជាយុវសហគ្រិន និងជាអ្នកដឹកនាំការផ្លាស់ប្ដូរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ចំណេះដឹង និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសង្គម និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

ឯកឧត្ដមបណ្ឌិត អនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំ គ្រូឧទ្ទេស ដៃគូពាក់ព័ន្ធ ក្រុមការងារ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមធ្វើឱ្យកម្មវិធីបណ្ដុះបណ្ដាលនេះអាចប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានសាកលវិទ្យាល័យ/វិទ្យាស្ថានចំនួន ១០ ដែលបានឆ្លងកាត់វគ្គជម្រុះយក១០ កាលពីពេលកន្លងទៅ រួមមាន៖បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម. សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីយុវជន២១ មានការចូលរួមសហការគាំទ្រដោយ សហគ្រិនខ្មែរ ធនាគារវីង ក្រុមហ៊ុន Cambodia My 2nd Home និងក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages)៕

សូមចុចអាន៖ https://www.facebook.com/share/p/1HtrjoPACz/

ព័ត៌មានថ្មីៗ

ក្រសួងមុខងារសាធារណៈ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន»

ថ្ងៃទី​១៧ សីហា ២០២៦

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ថ្ងៃទី​១១ សីហា ២០២៦

មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា បានបន្តចុះបង្រៀនមេរៀនថ្មីៗលើជំនាញមូលដ្ឋានគ្រឹះនៃការសរសេរកូដ (Computer Programming) ដល់សិស្សានុសិស្សសរុបប្រមាណចំនួន ៨៣៥ រូប

ថ្ងៃទី​៩ សីហា ២០២៦

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល»

ថ្ងៃទី​៧ សីហា ២០២៦

ការបើកចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល "មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" (Digital Adoption Foundation for Informal Economy) ដែលមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញឌីជីថលមូលដ្ឋានសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,  អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលបានអញ្ជើញចូលរួមអម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ លោក Wang Xu នាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd

ព័ត៌មានទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤

ថ្ងៃទី​៦ សីហា ២០២៦