ពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ គរុនិស្សិត និងបាឋកថាគន្លឹះស្ដីពី «កំណែទម្រង់គ្រូបង្រៀនក្នុងបរិវត្តកម្មឌីជីថលឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០»

ថ្ងៃទី​១៣ មិថុនា ២០២៦

ពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ គរុនិស្សិត និងបាឋកថាគន្លឹះស្ដីពី «កំណែទម្រង់គ្រូបង្រៀនក្នុងបរិវត្តកម្មឌីជីថលឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០»

បាត់ដំបង៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ គរុនិស្សិត និងបាឋកថាគន្លឹះស្ដីពី «កំណែទម្រង់គ្រូបង្រៀនក្នុងបរិវត្តកម្មឌីជីថលឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០» នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិបាត់ដំបង គណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប) ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានការិយាល័យអប់រំក្រុង ស្រុកទាំង១៤ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់នៃអនុវិទ្យាល័យអនុវត្តន៍ និងបឋមសិក្សាអនុវត្តន៍ គ្រូបង្រៀនគ្រប់កម្រិត គរុនិស្សិត និងសិក្ខាកាមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជាប្រចាំ សរុបចំនួនប្រមាណ ១ ៥៦៥នាក់។

ពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ គរុនិស្សិត និងបាឋកថាគន្លឹះស្ដីពី «កំណែទម្រង់គ្រូបង្រៀនក្នុងបរិវត្តកម្មឌីជីថលឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០»
 1

 2

 3

 4

 5
+3

រូបភាព 8 សន្លឹក

បន្ទាប់ពីស្ដាប់របាយការណ៍ស្ដីពី ការបណ្ដុះបណ្ដាលគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤ និងបរិញ្ញាបត្រ+១ របស់ឯកឧត្តមបណ្ឌិត នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបងរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់នៃ វ.គ.ប ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានភាពបត់បែន និងភាពធន់ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ ផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ ក្នុងកំណែទម្រង់ការអប់រំចាប់ពីដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនាពេលនេះ។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងទទួលស្គាល់នូវលទ្ធផលជោគជ័យជាទីមោទនៈនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនបឋមសិក្សា និងអនុវិទ្យាល័យទាំងតាមប្រព័ន្ធ ១២+៤ និងបរិញ្ញាបត្រ+១ របស់វិទ្យាស្ថានគរុកោសល្យបាត់ដំបងនាពេលកន្លងមក និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់គរុនិស្សិតទាំងអស់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងកំណែទម្រង់គុណភាពអប់រំនៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសំណេះសំណាលសាកសួរសុខទុក្ខស្ថានភាពការងារ ជីវភាពរស់នៅ និងបញ្ហាប្រឈមនានារបស់បុគ្គលិកអប់រំ ក៏ដូចជាការរៀននិងបង្រៀនរបស់គរុនិស្សិតទាំងអស់ ដោយបានលើកទឹកចិត្តដល់បុគ្គលិកអប់រំគ្រប់កម្រិត ជាពិសេសគរុនិស្សិត គ្រូបង្រៀនកិច្ចសន្យា និងគ្រូបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារដែលកំពុងបង្រៀននិងទទួលការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ឱ្យបន្តខិតខំរៀនសូត្រអភិវឌ្ឍសមត្ថភាព ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់សិស្សគ្រប់រូប ដើម្បីធានាបាននូវការអប់រំប្រកបដោយបរិយាបន្ន និងសមធម៌ ដោយគូសបញ្ជាក់ថា ពេលយើងរួមគ្នាបង្កើតបាននូវសមិទ្ធផល និងវឌ្ឍនភាពលើវិស័យអប់រំ យើងនឹងទទួលបាននូវទំនុកចិត្ត និងការគាំទ្របន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាន ដែលនេះជាកម្លាំងជំរុញដ៏សំខាន់ឆ្ពោះទៅសម្រេចឧត្តមភាពការអប់រំ។

តាមរយៈសុន្ទរកថា និងបាឋកថាគន្លឹះស្ដីពី «កំណែទម្រង់គ្រូបង្រៀនក្នុងបរិវត្តកម្មឌីជីថលឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០» ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចចំណុចសំខាន់ៗមួយចំនួនដូចជា៖

•ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៖ អភិវឌ្ឍធនធានមនុស្ស និងជំនាញពេញមួយជីវិត ក្នុងគោលដៅបំពាក់នូវចំណេះដឹង អំណត់ធ្មត់ និងសីលធម៌ ដើម្បីបង្កើនមូលធនមនុស្សប្រកបដោយគុណភាព បច្ចេកវិទ្យា និងនវានុវត្តន៍

•ការកសាងមូលធនមនុស្ស៖ ត្រូវឈរលើការបណ្ដុះចំណេះដឹងវិទ្យាសាស្ត្រ ភាពស៊ូទ្រាំ និងសីលធម៌ ដែលជាទស្សនវិជ្ជាថ្មីនៃភាពរីកចម្រើនបន្ថែមលើសារៈសំខាន់នៃចំណេះដឹង និងការវិនិយោគលើការអប់រំ

•យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (ផ្ដោតលើការអភិវឌ្ឍមូលធនមនុស្ស)៖ ក្រសួងបាននិងកំពុងបន្តកែទម្រង់អភិបាលកិច្ចសាលារៀន ជំរុញការអនុវត្តស្តង់ដារសាលារៀនគំរូ សាលារៀនជំនាន់ថ្មី និងគុណភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀន តាមរយៈការកែលម្អវិធីសាស្ត្របង្រៀន និងបន្តលើកកម្ពស់ជីវភាព ព្រមទាំងគុណតម្លៃបុគ្គលិកអប់រំគ្រប់កម្រិត

•ការអប់រំឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ការពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍។ ចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលគឺត្រូវផ្ដោតលើធនធានមនុស្ស និងអ្នកមានទេពកោសល្យក្នុងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងសមត្ថភាពនៃការស្រាវជ្រាវនៅតាមគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ

• ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ឬបរិវត្តកម្មឌីជីថល៖ គុណភាពគ្រូបង្រៀនមិនមែនវាស់វែងតែលើសញ្ញាបត្រនោះទេ គឺត្រូវផ្អែកលើសមត្ថភាពនៃការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) និងការរៀនសូត្រពេញមួយជីវិត ដើម្បីឱ្យគ្រូបង្រៀនមានសមត្ថភាពគ្រប់គ្រាន់ ដើរឱ្យទាន់ការប្រែប្រួលសកលលោក។ ដូច្នេះ ការធ្វើកំណែទម្រង់ការអប់រំគ្រូបង្រៀន គឺជាកិច្ចការដែលត្រូវធ្វើជាប្រចាំ និងឥតឈប់ឈរ

•សូមលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ បន្តអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ៖ ធ្វើការស្រាវជ្រាវ អភិវឌ្ឍសមត្ថភាពភាសាបរទេស និងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន និងសូមចងចាំថា គ្រូបង្រៀនគឺជាសរសៃឈាម និងជាកម្លាំងចលករជួរមុខនៃដំណើរការកំណែទម្រង់ការអប់រំ

•ការចូលរួមយ៉ាងសកម្ម៖ ក្រសួងត្រូវការចាំបាច់ណាស់នូវការចូលរួមយ៉ាងសកម្មរបស់លោកគ្រូ អ្នកគ្រូ ប្អូនៗគរុនិស្សិត សិស្សានុសិស្ស គ្រឹះស្ថានសិក្សា ការគាំទ្រពីសហគមន៍ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីឱ្យដំណើរការអប់រំនៅកម្ពុជាសម្រេចបានជាផ្លែផ្កាពិតប្រាកដ និងបណ្ដុះបាននូវធនធានមនុស្សប្រកបដោយសក្ដានុពលសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ដែលនេះជាមោទនភាពដ៏ធំបំផុតក្នុងអាជីពជាគ្រូបង្រៀន៕

ព័ត៌មានថ្មីៗ

ក្រសួងមុខងារសាធារណៈ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន»

ថ្ងៃទី​១៧ សីហា ២០២៦

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»

ថ្ងៃទី​១១ សីហា ២០២៦

មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា បានបន្តចុះបង្រៀនមេរៀនថ្មីៗលើជំនាញមូលដ្ឋានគ្រឹះនៃការសរសេរកូដ (Computer Programming) ដល់សិស្សានុសិស្សសរុបប្រមាណចំនួន ៨៣៥ រូប

ថ្ងៃទី​៩ សីហា ២០២៦

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល»

ថ្ងៃទី​៧ សីហា ២០២៦

ការបើកចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល "មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" (Digital Adoption Foundation for Informal Economy) ដែលមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញឌីជីថលមូលដ្ឋានសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,  អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលបានអញ្ជើញចូលរួមអម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ លោក Wang Xu នាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd

ព័ត៌មានទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤

ថ្ងៃទី​៦ សីហា ២០២៦