ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ

ថ្ងៃទី​៦ មិថុនា ២០២៦

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ ដោយ​មានការចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួងអប់រំ យុវជន និងកីឡា លោក Jackson Woo ប្រធានក្រុមប្រឹក្សាមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង គណៈប្រតិភូនៃមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង និងសមាគមគ្រូបង្រៀនទីក្រុងហុងកុង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មកពីសាលាគោលដៅ​តាមបណ្ដារាជធានី-ខេត្តទាំង៨។

លើកឡើងក្នុងឱកាសនេះ លោក Jackson Woo ប្រធានក្រុមប្រឹក្សាមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញលោកនិងសហការីមកទស្សនកិច្ចនៅកម្ពុជា និង​ការ​ផ្ដល់​កិច្ច​សហការប្រកបដោយការយកចិត្ត​ទុកដាក់ តាំងពីបានចាប់ផ្ដើមភាពជាដៃគូជាផ្លូវការកាលពីខែមិថុនា ឆ្នាំកន្លងទៅ។ មូលនិធិសប្បុរសធម៌ទីក្រុងហុងកុង (The Hong Kong Jockey Club Charities Trust) ​តែងតែ​ចូលរួមចំណែកយ៉ាងសកម្មក្នុងការងារ​សប្បុរសធម៌ ជាមួយចក្ខុវិស័យចង់​ឃើញពិភពលោក​​កាន់តែល្អប្រសើរ​ ដែលក្នុងនោះការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព គឺជាអាទិភាពមួយដ៏សំខាន់របស់​មូលនិធិផងដែរ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ 1
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ 2
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ 3
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ 4
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ 5
+7

រូបភាព 12 សន្លឹក

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Jackson Woo និងគណៈប្រតិភូជាន់ខ្ពស់មកពីទីក្រុងហុងកុងទាំងអស់​ ដែលបានមកកាន់កម្ពុជា ដើម្បីជាសក្ខីភាពនៃការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា និង​សូម​គាំទ្រនូវគំនិតផ្ដួចផ្ដើម​ថ្មី​ ក្នុងការ​ផ្លាស់​ប្ដូរ​សិស្សកម្ពុជា-ហុងកុង​។​

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានខិតខំប្រឹងប្រែងសហការយ៉ាងសកម្មជាមួយមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង ចាប់តាំងពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាខែមិថុនា ឆ្នាំ២០២៥ រហូតសម្រេចបាននូវលទ្ធផលជាទីមោទនៈនាពេលនេះ ក្នុងនោះរួមមាន ការបកប្រែសម្រួលសៀវភៅសិក្សាគោល CoolThink@JC សម្រាប់សិស្ស និងគ្រូទាំង ៣កម្រិត (ចាប់ពីថ្នាក់ទី៤ ទី៥ និងទី៦) ឱ្យបានចប់សព្វគ្រប់តាមផែនការ។ តាមរយៈការដាក់ប្រើប្រាស់ការអប់រំបច្ចេកវិទ្យាមួយនេះ យើងនឹងបណ្ដុះកុមារឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល និងមានចំណង់ចំណូលចិត្តសិក្សាតាំងពីកម្រិតមូលដ្ឋាន ដើម្បីបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលមួយ ប្រកបដោយនិរន្តរភាព។

ដើម្បីធានាឱ្យបានប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តកម្មវិធីនេះនៅកម្រិតសាលារៀន ឯកឧត្តមបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់អនុសាសន៍ និងការណែនាំគន្លឹះចំនួន ៤ រួមមាន៖

១) លោកនាយក លោកស្រីនាយិកា ត្រូវដើរតួជាអ្នកដឹកនាំប្រកបដោយឆន្ទៈ និងជាអ្នកថែទាំហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយត្រូវធានាថាបន្ទប់កុំព្យូទ័រ និងសម្ភារបរិក្ខារត្រូវបានថែទាំយ៉ាងល្អ និងបើកចំហ ដើម្បីសិស្សានុសិស្សបានប្រើប្រាស់យ៉ាងពិតប្រាកដ។ គណៈគ្រប់គ្រងសាលាត្រូវផ្ដល់អាទិភាព និងគាំទ្រយ៉ាងពេញទំហឹងដល់លោកគ្រូ អ្នកគ្រូបង្គោល រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់​លាស់ទាំងក្នុងម៉ោងសិក្សា និងការបង្កើតក្លឹបសិក្សាក្រៅម៉ោង។

២) លោកគ្រូ អ្នកគ្រូបង្គោល ត្រូវដើរតួជាអ្នកណែនាំ (Mentors) និងជាអ្នកចែករំលែកចំណេះដឹង។ លោកគ្រូ អ្នកគ្រូដែលបានទទួលការបណ្ដុះបណ្ដាលបច្ចេកទេស ត្រូវមានស្មារតីលះបង់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកចំណេះដឹងនេះទៅបង្រៀនកុមារ និងត្រូវបន្តចែករំលែកចំណេះដឹង (Peer-to-Peer Learning) ទៅកាន់សហការីរួមសាលារបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពឌីជីថលជាសមូហភាព។

៣) សាលារៀនត្រូវប្រែក្លាយខ្លួនជាកន្លែងកាត់បន្ថយគម្លាតឌីជីថល (Inclusive Space) ដោយត្រូវធានាថាសិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សស្រី និងសិស្សនៅតាមតំបន់ជនបទខេត្តគោលដៅ ទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត ដោយមិនទុកនរណាម្នាក់ចោលឡើយ។

៤) ការពង្រឹងទំនាក់ទំនងជាមួយសហគមន៍ និងមាតាបិតា ដោយសាលារៀនត្រូវបង្ហាញពីលទ្ធផល និងស្នាដៃច្នៃប្រឌិតរបស់កុមារ (ហ្គេម ឬគំនូរជីវចលដែលពួកគេបង្កើត) ជូនដល់មាតាបិតា និងសហគមន៍បានឃើញ ដើម្បីទទួលបានការគាំទ្រ និងការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការអប់រំឌីជីថលតាំងពីវ័យក្មេង។

ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូម​កោតសរសើរ និងថ្លែងអំណរគុណចំពោះភាគីហុងកុង ដែលបានចូលរួមលើកកម្ពស់​វិស័យអប់រំនៅកម្ពុជា និងសូមសិក្ខាកាមទាំងអស់ខិតខំក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធល្អៗក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃនេះ ដើម្បីយកទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

សូមចុចអាន៖ https://www.facebook.com/share/p/1Ctfgxdyj7/

ព័ត៌មានថ្មីៗ

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម»

ថ្ងៃទី​១២ កក្កដា ២០២៦

ថ្នាល Education Broadcasting Cambodia ជាប់ជា Champion នៃពានរង្វាន់ WSIS ឆ្នាំ២០២៦ ក្នុងក្រុម ការសិក្សាអនឡាញ

ថ្ងៃទី​១១ កក្កដា ២០២៦

កម្ពុជា-បារាំងរឹតចំណងសហការកសាងធនធានមនុស្សជំនាញនិងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

ថ្ងៃទី​១០ កក្កដា ២០២៦

ឯកឧត្តមអនុរដ្ឋលេខាធិការ ម៉ៅ សិលា បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកអំពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និង កិច្ចប្រជុំកំពូល​ពិភពលោក​ស្ដីពី​បញ្ញាសិប្បនិម្មិត​សម្រាប់​មនុស្សជាតិ​ និង​ជួប​ជាមួយតំណាង​ប្រទេសដែល​ចូលរួម

ព័ត៌មានទាក់ទង